អំពាវនាវ​ទៅដល់​កម្លាំងប្រដាប់អាវុធ​អាជ្ញាធរ​និង​ពលរដ្ឋ​ត្រូវ​ថែរក្សា​ប្រា​ង​ប្រាសាទ​និង​ព្រៃឈើ

1333
ចែករម្លែក

​ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​រដ្ឋមន្ត្រី​ស្តីទី ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី តំណាង​ដ៍​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើការ​អំពាវនាវ​ទៅដល់ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ ដើម្បី​ចូលរួម​ផ្តល់ព័ត៌មាន ទៅវិញទៅមក។ ក្នុង​ការជួយ​គ្នា​ថែរក្សា អភិរក្ស​សម្បត្តិ​បេ​តិ​ភណ្ឌ ប្រា​ង​ប្រាសាទ​នានា និង​ព្រៃឈើ​ដែល​យើង​មាន​ក្នុង​តំបន់​ប្រាសាទព្រះវិហារ​ឱ្យបាន​គង់វង្ស និង​យូរអង្វែង​តរៀង​ទៅ​។

ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ ដែល​តែងតែ​ប្រកាន់​ភ្ជាប់ នូវ​គោលការណ៍​ស្តារ កសាង និង​អភិវឌ្ឍ​ប្រទេស​ទៅតាម​ចក្ខុវិស័យ​។​ថ្លែង​បែបនេះ ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ជា​ផ្លូវការ សារមន្ទីរ​ធម្មជាតិ​សកល​សម្តេច​តេ​ជោ ហ៊ុន សែន ព្រះវិហារ​ស្ថិត​ត​ក្នុងភូមិ​ស្រអែម ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត​ខេត្ត​ព្រៈ​វិហារ ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៨​។​

​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានបញ្ជាក់​អោយដឹង​ដែរ​ថា សារមន្ទីរ​ធម្មជាតិ​សកល​សម្តេច​តេ​ជោ ហ៊ុន សែន ព្រះវិហារ មាន​អគារ​សំខាន់ៗ​ចំនួន​៦ គឺ​១​អគារ​បដិសណ្ឋារកិច្ច និង​ការិយាល័យ ២​អគារ​ពិព័រណ៍​អចិន្ត្រៃយ៍​ចំនួន​២​អគារ ៣​សាល​សោត​ទូ​ស្សន៍ ចំនួន​១​អគារ​៤​អគារ​ពិព័រណ៍​មិន​អចិន្ត្រៃយ៍​ចំនួន​១​អគារ​៥​អគារ​រោង​ជាង និង​ឃ្លាំង​ចំនួន​១​អគារ និង​៦​ស្តូប​បារមី​លោកតា​ឌី។

​បច្ចុប្បន្ននេះ បានបញ្ចប់​ការសាងសង់ និង​ការរៀបចំ​ដាក់តាំង​ពិព័រណ៍​ជំហាន​ទី​១​ទាំងស្រុង លេ​ី​ផ្ទៃដី​ទំហំ​ប្រមាណ​១០​ហិកតា ដោយ​កងវិស្វកម្ម​ក្រុម​ការ​ពិសេស​ថ្នាក់ជាតិ សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ព្រះវិហារ អង្គការ​យូណេស្កូ​នៅ​កម្ពុជា អ្នកជំនាញ​ជាតិ និង​អន្តរជាតិ ។​

​សូមបញ្ជាក់​ផងដែរ​ថា សារមន្ទីរ​ធម្មជាតិ​សកល​សម្តេច​តេ​ជោ ហ៊ុន សែន ព្រះវិហារ ដែលជា​ការផ្តួចផ្តើម​កសាង​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​អំឡុង​ឆ្នាំ​២០០៩ មាន​ផ្ទៃដី ១៧៧​ហិកតា ដោយ​ចំណាយ​អស់ថ​វិការ​ចំនួន​៧៥៣.៤២៧ ដុល្លារ​។

ក្នុងនោះ​ថវិកា​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិ​ត្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ១៥​ម៉ឺន​ដុល្លារ ក្រុមហ៊ុន​អី​អន​ថវិកា​១០​ម៉ឺន​ដុល្លារ នាយ​ឧ​ត្ត​ម​សេនីយ៍​កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង និង​លោកជំទាវ​ថវិកា​៥​ម៉ឺន​ដុល្លារ លោក សួស យ៉ា​រ៉ា និង​លោកស្រី​ថវិកា ២៦៧.៤២៧ ម៉ឺន​ដុល្លារ​៕S/

​អំពាវនាវ​ទៅដល់​កម្លាំងប្រដាប់អាវុធ​អាជ្ញាធរ​និង​ពលរដ្ឋ​ត្រូវ​ថែរក្សា​ប្រា​ង​ប្រាសាទ​និង​ព្រៃឈើ​