អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចាក់​ថ្នាំ​បង្ការ​នៅ​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យបង្អែក​ដែល​នៅ​ជិត​ផ្ទះ​

576
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ដែល​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ​បានសរសេរថា​”​សូម​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​អញ្ជើញ​មក​ទទួល​សេវា​ចាក់​ថ្នាំ​បង្ការ​ដល់​ទារក​កុមារ​ស្ត្រី​មាន​ផ្ទៃពោះ​។​

​សេវា​ពន្យា​កំណើត​ពិនិត្យ​ពិគ្រោះ​ជំងឺ​ទូទៅ​ជំងឺ​កាមរោគ​របេង​ពិនិត្យ​ផ្ទៃពោះ​សម្រាលកូន​សារ​អប់រំ​សុខភាព​ការផ្តល់​ប្រឹក្សា​បន្សាប​គ្រឿងញៀន​និង​វិធាន​ការបង្ការ​ជំងឺ​នៅ​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យបង្អែក​ដែល​ស្ថិតនៅ​ជិត​ផ្ទះ​បងប្អូន​ក្នុង​រាជធានី​ភ្នំពេញ​”​។​

​រដ្ឋបាល​រាជធានី​រំលឹកថា​៖​ការពារ​ប្រសើរ​ជាង​ការព្យាបាល​!​ដូច្នេះ​សូម​បងប្អូន​ដែល​ចង់​ស្វែងយល់​ពីសារ​អប់រំ​សុខភាព សូម​អញ្ជើញ​ទៅ​ទស្សនា​ស្ព​ត​វីដេអូ​ខ្លី​ស្តីពី​ការអប់រំ​សុខភាព នៅតាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យបង្អែក​ស្ថិតនៅ​ជិត​ផ្ទះ​របស់លោក លោកស្រី នៅ​ទូទាំង​រាជធានី​ភ្នំពេញ​៕S/​