អំពើ​ប្រល័យពូជសាសន៍​របស់​ខ្មែរក្រហម​ទៅលើ​ព្រះវិហារ​កាតូលិក និង​អ្នក​កាន់សាសនា គ្រិស្ត​នៅក្នុង​ប្រទេស​កម្ពុជា​

1147
ចែករម្លែក
  • 2
    Shares

សេចក្តី​ស​ម្រ​ច​នៅក្នុង​សំណុំ រឿង ០០២/០២ របស់​សាលាក្តី​ខ្មែរក្រហម​បាន​ផ្តល់ឱកាស ដើម្បី​គិតពិចារណា​ជា​ចម្បង​ទៅលើ​យុត្តិធម៌​ប៉ុន្តែ យើង​ត្រូវតែទទួលស្គាល់​ពី​ភាព ខ្វះខាត និង​ដែន​កំណត់​របស់​សាលាក្តី​នេះ​ដោយ​មិនបាន​ផ្តល់ឱកាស​ដល់​ជនរងគ្រោះ​ជាច្រើន ចែករំលែក បទពិសោធន៍​របស់ខ្លួន ។​
​ ​
អំពើ​ប្រល័យពូជសាសន៍ គឺ​មិន ងាយស្រួល​កាត់ទោស​នោះទេ ។ ការដាក់ទោសទណ្ឌ​លើ ឧក្រិដ្ឋកម្ម​ប្រល័យ ពូជសាសន៍​ទាមទារ​ឱ្យមាន​មូលដ្ឋាន ច្បាស់លាស់​រួមមាន “​ចេតនា​” ក្នុងការ សម្លាប់​ការផ្លាស់​ទីកន្លែង​ប្រជាជន ដោយ​ផ្តោតលើ​ហេតុផល​អត្តសញ្ញាណ ក្រុម​ជាតិ ជាតិពន្ធុ ពូជសាសន៍ ឬ សាសនា​ជាដើម ។ សាលាក្តី​ខ្មែរក្រហម​ដែល​ប្រជាជន ទូទៅ​ដឹង​ឮជា​ផ្លូវការ​ថា អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ កម្ពុជា (​អ​.​វ​.​ត​.​ក​) មាន​យុត្តាធិការ​កាត់ ទោស​អំពើ​ប្រល័យពូជសាសន៍​លើ ប្រជាជន​ដោយ​ផ្តោតលើ​សាសនា ដូច ឧក្រិដ្ឋកម្ម​ដទៃទៀត​ដែរ ។​
​ ​
អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុ​ជាមាន​យុត្តាធិការ​ដោយ​ព្យាយាម​នាំយក​ជន សង្ស័យ​ដែល​បាន​ធ្វើទុក្ខបុកម្នេញ​លើ​សាសនា​មក​កាត់ទោស​ដែល​ច្បាប់​នេះ​ស្ថិត នៅក្រោម ក្រមព្រហ្មទណ្ឌ​ឆ្នាំ​១៩៥៦​រួមទាំង​ឧក្រិដ្ឋកម្ម ប្រឆាំងនឹង​មនុស្សជាតិ​សម្រាប់​ទង្វើ​ទាំង ឡាយ​ណា​ដែល​បាន​ប្រព្រឹត្ត​ក្នុង​ទ្រង់ទ្រាយ​ធំធេង ឬ​ជា​ប្រព័ន្ធ​សំដៅ​ប្រឆាំង ទៅនឹង​ប្រជាជន ដោយសារ​ហេតុផល​សាសនា​។​
​ ​
សាលាក្តី​ខ្មែរក្រហម​មាន​សិទ្ធិ អំណាច​នាំយក​ជនសង្ស័យ​មក​កាត់ ទោស​ដោយសារ​ការ បំផ្លិចបំផ្លាញ សម្បត្តិ​វប្បធម៌​អនុលោម​តាម​អនុសញ្ញា ក្រុងឡាអេ​ឆ្នាំ​១៩៥៤ ដែល​ចែង​អំពី ការការពារ​សម្បត្តិ​វប្បធម៌​នៅក្នុង ជម្លោះ​ប្រដាប់អាវុធ ។ នៅ​ខណៈពេលដែល​កាលៈទេសៈ ជុំវិញ​ឧក្រិដ្ឋកម្ម​ទាំង នេះ​ត្រូវបាន​ពិភាក្សា​នៅក្នុង​សេចក្តីសម្រេច​របស់​អង្គជំនុំជម្រះ វិសាមញ្ញ​ក្នុង តុលាការ​កម្ពុជា​ទាក់ទង​ទៅនឹង ពុទ្ធសាសនិក និង​អ៊ិ​ស្លាម​សាសនា​នោះ មិនមាន​ការលើកឡើង​អំពី​ឧក្រិដ្ឋកម្ម​ឬ សកម្មភាព​ទាំងឡាយ​ដែល​ប្រឆាំងនឹង គ្រិស្តសាសនា ឬ​អ្នកមាន​ជំនឿ​លើ​សាសនា​គ្រិស្ត​ឡើយ ។​
​ ​
នៅ​ចន្លោះ​ពី​ខែមករា ឆ្នាំ​១៩៧៥ ដល់ ខែមេសា ឆ្នាំ​១៩៧៩ ខ្មែរក្រហម​បាន​វាយកម្ទេច ព្រះវិហារ​សាសនា​គ្រិស្ត សំខាន់​ជាច្រើន និង​បានសម្លាប់​គ្រិស្ត​-​សាសនិក​អស់​ជាច្រើន​នាក់ ។ ព្រះវិហារ កាតូលិក​ដំបូង​នៅ​ទីក្រុង​ភ្នំពេញ ដែល មាន​ឈ្មោះថា ព្រះ​មាតា​ត្រូវបាន​វាយ បំផ្លាញ និង​ព្រះវិហារ​កាតូលិក​នៅ ភ្នំពេញ ដែល​អាច​ផ្ទុក​មនុស្ស​បាន​រហូត ដល់​១០.០០០​នាក់ ក៏ត្រូវ​បានដាក់​គ្រាប់ បែក​បំផ្លាញ​ដែរ​។ មាន​រឿងរ៉ាវ​ជាច្រើន​ពី​សម័យ​នោះ​ដែល​បាន រៀបរាប់​ពី ព្រះវិហារ​គ្រិស្ត​ដែល​ត្រូវបាន​បំផ្លាញ ទាំងស្រុង ហើយ​មាន​បុព្វ​ជិត​ជនជាតិ ខ្មែរ​ជាច្រើន​ត្រូវបាន​សម្លាប់ រួមមាន ចូសេប ច្មារ សា​លាស ដែលជា​ព្រឹទ្ធ​បូជា ចា​រ្យ​កាតូលិក​ជនជាតិខ្មែរ​នៅ​កម្ពុជា ។​
​ ​
សាលាក្តី​ខ្មែរក្រហម​ត្រូវបាន កម្រិត​ជាមួយ​អ្វីដែល​សាលាក្តី​នេះ អាច​ធ្វើបាន​សម្រាប់​ជន រងគ្រោះ ។ តុលាការ ឧក្រិដ្ឋកម្ម​ជាទូទៅ​មិនមាន​សំណង សម្រាប់​ជនរងគ្រោះ​ទេ ហើយ​សំណង ណាមួយ​ដែល​សាលាក្តី​ផ្តល់ឱ្យ​ជា រឿយៗ គឺជា​សំណង​និមិត្តរូប ។ ការ ចូលរួមចំណែក​យ៉ាងសំខាន់​បំផុត​ដែល តុលាការ​ជាច្រើន​បាន​ផ្តល់ឱ្យ គឺ​ការ បង្កើត​ឯក​ត្ត​កម្ម ។
​ ​
ឯក​ត្ត​កម្ម​របស់​តុលាការ​ផ្តល់ ឱកាស​ឱ្យ​ជនរងគ្រោះ​និយាយ​ទៅកាន់ ជនជាប់ចោទ ទៅកាន់​សាធារណៈ និង​ក្មេងជំនាន់ក្រោយ​ពីបទ​ពិសោធ​ន៍​របស់ គាត់​ដែល​បាន​ឆ្លងកាត់ របប​ខ្មែរក្រហម​។ សូម្បីតែ​ជនរងគ្រោះ​ដែល​មិនអាច និយាយ​ពី​រឿងរ៉ាវ​របស់ខ្លួន​បានកំណត់ ត្រា​របស់​តុលាការ​មាន​សារសំខាន់ ណាស់​ប្រសិនបើ​សម្រាប់តែ​គោលបំណង​នៃ​ការទទួល ស្គាល់​ការឈឺចាប់​ជារួម ។ ការទទួលស្គាល់​រឿងរ៉ាវ​ឈឺចាប់​ជារួម​នៅក្នុង​តុលាការ ផ្តល់នូវ​ការ គោរព​ដល់​ជនរងគ្រោះ​ម្នាក់ៗ និង សមាជិកគ្រួសារ​ជនរងគ្រោះ​ដែល​នៅ រស់រានមានជីវិត​ព្រមទាំង​ផ្តល់ឱ្យ​អ្នកប្រវត្តិសាស្ត្រ​ជាមួយ​អំណះអំណាង​កាន់ តែ​ច្រើន សម្រាប់​កិច្ចការងារ​ស្រាវជ្រាវ របស់ខ្លួន​ដើម្បី​ពណ៌នា​នូវ​ហេតុការណ៍ ដែល​បាន​កើតឡើង និង​មូល​ហេតុដែល ហេតុការណ៍​នោះបាន​កើតឡើង ។
​ ​
ប៉ុន្តែ​វា​តែងតែមាន​តុល្យភាព រវាង​ការបង្កើន​ទំហំ​កំណត់ត្រា​នៃ​អ្វី ដែល​បាន​កើតឡើង និង​មូល​ហេតុដែល បាន​កើតឡើង​ជាមួយនឹង​ដែន​កំណ​ត់នៃ ប្រភពធនធាន​របស់​តុលាការ ។ សំណួរ គឺថា​តើ​យើង​គួរ​អនុញ្ញាតឱ្យ​ការអភិរក្ស ធនធាន​របស់​តុលាការ (​ឬ​ហេតុផល ផ្សេងទៀត​ណា​ដែល​ត្រូវបាន​ផ្តល់ឱ្យ​) ដើម្បី​អនុញ្ញាតឱ្យ​មានការ​បង្ហាញ​មិន គ្រប់គ្រាន់ ឬ​ការបង្ហាញ​ខុស​ពីបទ ពិសោធន៍​ពិតប្រាកដ​របស់​ក្រុម​ជន​រង គ្រោះ​ឬ​អត់ ។​
​ ​
ហាក់ដូច​ជាមាន​ការយ​ក​ចិត្ត​ទុក ដាក់​តិចតួច​បំផុត​ដែលថា គ្រិស្ត​សាសនិក​ត្រូវ​ខ្មែរក្រហម ធ្វើទុក្ខបុកម្នេញ​។ គ្មាន​អ្វីដែល​គួរឱ្យ​សង្ស័យ​ឡើយ​ថា គ្រិស្តសាសនា​ដូចដែល​បានបង្ហាញ​នៅ ក្នុង​ស្ថាបត្យកម្ម ពិធីបុណ្យ និង​ទំនៀម ទម្លាប់​ផ្សេងៗ​ទៀត​ពី​អតីតកាល​ភាគច្រើន​បាន បាត់បង់ និង​បំផ្លាញ​ក្នុងសម័យ ខ្មែរក្រហម ។ សំណួរ​សំខាន់​គឺថា​តើ​គ្រិស្តបរិស័ទ​ត្រូវ បានកំណត់​គោលដៅ ដោយ​ផ្អែកលើ​ហេតុផល​សាសនា ដូច គ្នា​នឹង​ពុទ្ធសាសនិក ឬ​អ៊ិ​ស្លាម​ដែរឬទេ​។ អង្គជំនុំជម្រះ​បាន​រកឃើញថា ក្រុម​មួយចំនួន​ត្រូវបាន​ខ្មែរក្រហម កំណត់​គោល ដៅ​ដោយ​ផ្អែកលើ​ភាពខុសគ្នា​ខាង សាសនា​។ អង្គជំនុំជម្រះ​បាន​រកឃើញថា ជនជាតិ​ចាម​ទទួលរង​ការគាបសង្កត់ ចំពោះ​ការអនុវត្ត​ខាង​សាសនា​របស់ខ្លួន ហើយ​អ្នក​ទាំងនេះ​ត្រូវបាន​ធ្វើទុក្ខ​បុក ម្នេញ​ដោយសារ​ជំនឿ​សាសនា ។
​ ​
អង្គជំនុំជម្រះ​ក៏បាន​រកឃើញថា ពុទ្ធសាសនិក​ក៏ត្រូវ​ទទួលរង​ការ​ធ្វើទុក្ខបុកម្នេញ​ដោយសារ ការប្រតិបត្តិ សាសនា​ដែរ ។ ខណៈពេលដែល​អង្គ ជំនុំជម្រះ​បាន​រកឃើញថា ជនជាតិ វៀតណាម​ត្រូវ​បានកំណត់​គោលដៅ ដោយ​ផ្អែកលើ​ពូជសាសន៍ និង​ជាតិពន្ធុ​អង្គជំនុំជម្រះ បែរជា​មិន​ធ្វើការ​ស៊ើប អង្កេត មិន​ពិភាក្សា ឬ​ឆ្លើយ​សំណួរ​ណា មួយ​ដែល​ទាក់ទង​នឹង​ការ គោរព​ជំនឿ គ្រិស្តសាសនា​របស់​ជន​ជាតិ​វៀតណាម ទាំងនោះ​ការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​អ្នក ដែលមាន​ជំនឿ​លើ​សាសនា​គ្រិស្ត​ឡើយ ។​
​ ​
ប្រវត្តិសាស្ត្រ​នៃ​គ្រិស្តសាសនា នៅក្នុង​ប្រទេស​កម្ពុជា មាន​តាំងពី​រាប់ រយ​ឆ្នាំ​មកហើយ ។ ក្រុម​អ្នក​ផ្សព្វផ្សាយ សាសនា​ដំបូង​បាន​មកដល់​ប្រទេស កម្ពុជា នៅ​សតវត្សរ៍​ទី​១៦ ហើយ​អ្នក ទាំង​នោះបាន​ចូលរួម ឬ​គាំទ្រ​ការងារ ផ្នែក​សប្បុរសធម៌ ការងារ​ល្អ វប្បធម៌ និង​ការសិក្សា​រៀនសូត្រ ។ យើង​អាច និយាយបានថា ការខ្វះ​ការយកចិត្តទុកដាក់​ចំពោះ ការប្រព្រឹត្តិ​មកលើ​ក្រុម​គ្រិស្ត បរិស័ទ​គឺអាច​ផ្អែកទៅលើ​ចំនួន​តូច​នៃ​ក្រុម​គ្រិស្តបរិស័ទ ដែលមាន​នៅក្នុង ប្រទេស​កម្ពុជា​នៅពេលនោះ ។ មានការ ប៉ាន់ស្មាន​មួយ​បង្ហាញថា យ៉ាងហោច ណាស់​នៅ​ឆ្នាំ​១៩៧០ មាន​ក្រុម​កាតូលិក ជាង​៦០.០០០​នាក់ នៅក្នុង​ប្រទេស កម្ពុជា ។​
​ ​
នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ ប្រទេស​កម្ពុជា​នឹង​ប្រារឰ​ពិធី​ជា​ប្រវត្តិសាស្ត្រ​នៃ​ការបញ្ចប់ ចលនា​ខ្មែរក្រហម ទាំងស្រុង ។ នៅថ្ងៃនេះ​ដែរ គឺមាន​រយៈ ពេល​២០​ឆ្នាំ​កន្លង​ទៅហើយ​ដែល ខៀវ​- សំផន និង​នួន ជា បាន​ផ្តាច់ខ្លួន​ពី​ចលនា ខ្មែរក្រហម ។ នៅថ្ងៃនោះ ខៀវ សំផន បាន​ជំរុញ​ឱ្យ​ប្រជាជន​កម្ពុជា​ចាត់ទុក ô​រឿងរ៉ាវ​ដែល​កន្លង​ហួស​ឱ្យ​វា​ហួស​ទៅ ចុះ​õ ទាក់ទង​នឹង​ការស្លាប់​របស់​ប្រជាជន កម្ពុ​ជាជាង​ពីរលាន​នាក់ ហើយ នួន ជា​ក៏បាន​និយាយ ដែរ​ថា “​សូម​ទុក (​ការ ស្លាប់​នេះ​) ឱ្យទៅជា​ប្រវត្តិសាស្ត្រ​។ នេះ​គឺ ជា​រឿង​ចាស់​។ សូម​ទុក​វា​ជា​រឿង​អតីត កាល​”​។​
​ ​
អតីតកាល​មិនដែល​ស្លាប់​នោះ ទេ​។ អតីតកាល​នៅតែ​បន្ត​ឮ​នៅក្នុង​អ្វី ដែល​យើង​ដឹង គិត និង​ធ្វើ ។ យើង​ទាំង អស់​គ្នា​មាន​កាតព្វកិច្ច​មិន​ភ្លេច​អតីត​- កាល ។ ការ​បំភ្លេច​អតីតកាល គឺជា បទឧក្រិដ្ឋ ។ យើង​មិនអាច​រំពឹងថា តុលាការ​នឹង​ទទួលខុសត្រូវ​ទាំងស្រុង​ក្នុងការ កត់ត្រា​អតីតកាល​នោះទេ ។ យើង​ត្រូវតែ​បន្ត​ពី​ចំណុច​ដែល​សាលាក្តី​ខ្មែរក្រហម​បាន ចាក​ចេញពី​យើង​បាន បន្សល់​ទុកឱ្យ​យើង ហើយ​ខិតខំ​ប្រឹង ប្រែង​ដើម្បី​ធានា​ឱ្យបាន​ថា ប្រវត្តិសាស្ត្រ ដូចដែល​បានឃើញ​តាមរយៈ​ជន​រង គ្រោះ​ម្នាក់ៗ​ត្រូវបាន​ថែរក្សា​ទុក​សម្រាប់ មនុស្ស​ជំនាន់​ក្រោយ ។

​នៅត្រង់ចំណុច​ដែល​កំណត់ត្រា របស់​តុលាការ​មាន​កម្រិត​មិន​ពេញលេញ ឬ​មិន​គ្រប់គ្រាន់ យើង​ត្រូវតែ​ផ្តួច ផ្តើម​ដើម្បី​ការពារ​ប្រវត្តិសាស្ត្រ​នេះ ដូច្នេះ​សំឡេង​របស់​ជនរងគ្រោះ​ទាំង អស់​អាច​ត្រូវ​បានឮ​គ្រប់ពេលវេលា ៕ ដោយ​៖ ឆាំង យុ នាយក មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា

​ព្រះវិហារ​កាតូលិក​នៅ​ភ្នំពេញ
​ព្រះវិហារ​កាតូលិក​នៅ​បាត់ដំបង​