អ៊ីតាលី​ប្រញាប់ប្រញាល់​បញ្ជូន​ក្រុម​វេជ្ជបណ្ឌិត​ថ្មី​​ទៅ​ជួយ​ព្យាបាល​ខណៈ​អ្នក​ស្លាប់​ដោយកូវី​ដ​១៩ កើនឡើង​ដល់​ជាង​២.៥០០​នាក់​

138
ចែករម្លែក

​ប្រទេស​អ៊ីតាលី​ប្រញាប់ប្រញាល់​ដាក់​ក្រុម​វេជ្ជបណ្ឌិត​និស្សិត​ពេទ្យ​ចំនួន ១០.០០០ នាក់​ឱ្យ​ចូល​បម្រើការ​ដោយ​ឱ្យ​ពួកគេ​បោះបង់​ចោល​ការប្រឡង​ចុងក្រោយ​របស់​​ពួកគេ ដើម្បី​ជួយ​ដល់​សេវា​សុខភាព​ដែល​កំពុង​ជួប​ការលំបាក ។​

​ទីភ្នាក់ងារ​ការពារ​ជន​ស៊ីវិល​អ៊ីតាលី​បាន​និយាយថា ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​ដល់​២.៥០៣ នាក់ ខណៈ​ចំនួន​ករណី​ឆ្លង​សរុប​បាន​កើនឡើង​ដល់ ៣១.៥០៦ ​នាក់ ដោយ​កើន​ពី​ចំនួន ២៧.៩៨០​នាក់​កាលពី​ពេលមុន​នេះ​ដែល​ជា​ចំនួន​ច្រើន​បំផុត​នៅ​ក្រៅប្រទេស​ចិន​។​

​វិបត្តិ​នេះ​បាន​បណ្តាលឱ្យ​មន្ទីរពេទ្យ​ទាំងឡាយ​ឈានដល់​ចំណុច​ខ្វះខាត​និង​លំបាក​ខ្លាំង​ដោ​វា​សយ​ការឆ្លង​រាលដាល​លឿន​នៃ​វីរុស​នៅ​ប្រទេស​អ៊ីតាលី​ភាគ​ខាងជើង​​និង​បាន​នាំ​ឱ្យ​ក្រុម​អាជ្ញាធរ​ក្នុង​តំបន់​ផ្សេងៗ​ទៀត​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ផ្ទាល់​ខ្លួន​ឯង​ខណៈ​ដែល​ចំនួន​នៃ​អ្នក​ឆ្លង​វីរុស​នេះ កើន​ឡើង​នៅ​ទូទាំង​ប្រទេស​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

គ្រូពេទ្យ​រុញរ​ទោះ​ដាក់​អ្នក​ជម្ងឺ​កូវី​ដ​១៩​ចូល​មន្ទីរពេទ្យ​មួយ​នៅ​ក្រុង​រ៉ូម ប្រទេស​អ៊ីតាលី​