អ៊ីតាលី​សង់ស្ពាន​សម្រាប់​ជិះ​កង់​លើ​ចង្កេះភ្នំ​រំលង​លើ​បឹង​ធំ​បំផុត​របស់​ប្រទេស មើលទៅ​គួរឱ្យ​ស្ញើប​ជំនួស​អ្នកជិះ​កង់​

2126
ចែករម្លែក

​វីដេអូ​ដ្រូ​ន​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​បានបង្ហាញ​ពី​ការវិវឌ្ឍ​នៃ​ស្ពាន​​សម្រាប់​ជិះ​កង់​មួយកន្លែង តម្លៃ​ជិត ១២០ លាន​ដុល្លារ ដែល​ក្រឡឹង​ជុំវិញ​បឹង​ដ៏​ធំ​បំផុត​របស់​អ៊ីតាលី​។​

​បច្ចុប្បន្ន ផ្លូវ​នេះ​កំពុងស្ថិត​នៅក្រោម​ការសាងសង់​នៅ​ជុំវិញ​បឹង​ហ្គា​ដា (Lake Garda) ហើយ​នៅពេល​សង់​រួចរាល់ នឹង​លាតសន្ធឹង​លើ​ចម្ងាយ​ប្រមាណ ១៤០ គីឡូម៉ែត្រ​។​

​ហើយ​ជាមួយ​ផ្នែក​ខ្លះ​នៃ​ផ្លូវ​ត្រូវបាន​សាងសង់​ផុតពី​ច្រាំង និង​កន្លែង​ខ្លះ​ថែមទាំង​សង់​រំលង​លើ​ផ្ទៃ​ទឹក វា​នឹង​ធ្វើឱ្យ​អ្នកជិះ​កង់​មាន​អារម្មណ៍​ដូចជា​កំពុង​អណ្តែត​។​

​វីដេអូ​នេះ​ត្រូវបាន​បង្ហោះ​លើ​បណ្តាញ​សង្គម​និង​មាន​អ្នក​ចុច​មើល​រាប់ពាន់​ដង ហើយ​វា​ត្រូវបាន​គេ​ដាក់ឈ្មោះថា​ផ្លូវ​ជិះ​កង់​ស្រស់ស្អាត​បំផុត​នៅ​អឺរ៉ុប បើទោះបីជា​មិនទាន់​បើក​សម្ភោ​ធ​ជា​ផ្លូវការ​ក៏ដោយ​៕ ដោយ៖ កញ្ញាដាលីស

ស្ពាន​សម្រាប់​ជិះ​កង់​កំពុង​សាងសង់​រំលង​លើ​បឹង​ហ្គា​ដា