អ៊ីរ៉ង់ព្រមានអ៊ីស្រាអែលថា ” ដៃរបស់យើងនៅលើកៃកាំងភ្លើង “

618

សមាជិកជាន់ខ្ពស់នៃកងទ័ពបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានព្រមានអ៊ីស្រាអែល កាលពីថ្ងៃសុក្រទី២០មេសាថា “ដៃរបស់អ៊ីរ៉ង់ស្ថិតនៅលើកៃកាំភ្លើងហើយគ្រាប់មីស៊ីលជាច្រើនគ្រាប់ ត្រៀមខ្លួនរួចជាស្រេច” ដើម្បីវាយប្រហារមូលដ្ឋានអាកាសអ៊ីស្រាអែលទាំងអស់ បន្ទាប់ពីផែនទីមូលដ្ឋានទ័ពនៅស៊ីរីដែលគេជឿថាត្រូវបានគ្រប់គ្រងដោយអ៊ីរ៉ង់នោះ ត្រូវបានចែករំលែកជាមួយប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល កាលពីដើមសប្តាហ៍នេះ។

លោក Hossein Salami អនុមេបញ្ជាការកងទ័ពបដិវត្តអ៊ីស្លាមអ៊ីរ៉ង់នេះ បានព្រមានថា ​អ៊ីស្រាអែលកំពុងរស់នៅ “ក្នុងមាត់របស់នាគ ” ចាប់តាំងពីមូលដ្ឋានកងទ័ពអ៊ីស្រាអែលខាងជើងនិងខាងលិចស្ថិតនៅក្នុងរង្វង់វាយប្រហាររបស់មីស៊ីលរបស់យើង”។

លោកបានបន្ថែមថា “គ្រប់ទឹកដីដែលអ្នកដណ្តើមកាន់កាប់នោះ អ្នកស្ថិតនៅក្រោមការវាយប្រហារពីយើង ពីខាងកើតនិងខាងលិច។ ប្រសិនបើមានសង្រ្គាមនោះ លទ្ធផលនឹងក្លាយជាការលុបបំបាត់ទាំងស្រុងរបស់អ្នក “។

យោងតាមកាសែត Times of Israel បានឱ្យដឹងថា ការនិយាយនេះគឺ ជាប្រតិកម្មជាក់ស្តែងចំពោះការចេញផ្សាយរបស់អ៊ីស្រាអែលកាលពីថ្ងៃអង្គារអំពីផែនទីដែលបង្ហាញពីមូលដ្ឋានកងទ័ពចំនួន៥ដែលគ្រប់គ្រងដោយរដ្ឋាភិ​បាលក្រុងតេអេរ៉ង់ នៅប្រទេសស៊ី៕

មីស៊ីល Hawk ត្រូវបានបាញ់ក្នុងអំឡុងសមយុទ្ធយោធានៅទីតាំងមួយនៅអ៊ីរ៉ង់ កាលពីឆ្នាំ២០១២