អ៊ីរ៉ង់​ចាប់​នាវា​រត់ពន្ធ​ប្រេង​នៅ​ឈូង​សមុទ្រ និង​ចាប់ឃុំខ្លួន​ក្រុម​នាវិក​ហ្វីលីពីន​១២ នាក់​

1239
ចែករម្លែក

​ទីភ្នាក់ងារ​សារព័ត៌មាន ISNA បាន​រាយការណ៍​ថា កង​ឆ្មាំ​សមុទ្រ​អ៊ីរ៉ង់​បាន​ចាប់​នាវា​មួយ​ពី​បទ​រត់ពន្ធ​ប្រេង​នៅក្នុង​ឈូង​សមុទ្រ​ហើយ​ចាប់ខ្លួន​សមាជិក​នាវិក​១២​នាក់​នៃ​នាវា​នេះ ដែល​មកពី​ប្រទេស​ហ្វីលីពីន​។​

​ទីភ្នាក់ងារ​ព័ត៌មាន​នេះ​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ទី​៧​ខែកញ្ញា​នេះ​ថា​នាវា​នេះ​បាន​ដឹក​ប្រេងម៉ាស៊ូត​ជិត ២៨៤.០០០ លីត្រ​។​

​អ៊ីរ៉ង់​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ការរត់ពន្ធ​ប្រេង​ជា​ច្រើន​តាម​ផ្លូវគោក​ទៅកាន់​ទៅ​បណ្តា​ប្រទេសជិតខាង​និង​តាម​សមុទ្រ​ទៅ​បណ្តា​រដ្ឋ​ជាច្រើន​នៅ​ឈូង​សមុទ្រ​អារ៉ាប់​។​

​អ៊ីរ៉ង់​បាន​ចាប់​ទូក​ជាច្រើន​ជា​ញឹកញាប់ ដែល​ខ្លួន​និយាយ​ថា​កំពុង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការរត់ពន្ធ​ប្រេង​នៅក្នុង​ឈូង​សមុទ្រ​នេះ​៕ដោយ៖សុខា/sn

អ៊ីរ៉ង់​បាន​ចាប់​ទូក​ជាច្រើន​ជា​ញឹកញាប់ ដែល​ខ្លួន​និយាយ​ថា​កំពុង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការរត់ពន្ធ​ប្រេង​នៅក្នុង​ឈូង​សមុទ្រ​នេះ

#