អ៊ីរ៉ង់​បង្ហាញ​នាវាមុជទឹក​ថ្មី​ទំនើប​បំពាក់​មី​ស៊ី​ល​

457
ចែករម្លែក
  • 20
    Shares

​អ៊ីរ៉ង់​បានបង្ហាញ​នាវាមុជទឹក​ថ្មី​ដែល​ផលិត​នៅក្នុង​ប្រទេស​របស់​ខ្លួន កាលពី​ថ្ងៃអាទិត្យ​ទី​១៧​កុម្ភៈ​។ នាវាមុជទឹក​ទំនើប​ថ្មី​ឈ្មោះ​Fateh នេះ ត្រូវបាន​បំពាក់​ដោយ​មី​ស៊ី​ល​។ ​នេះ​បើ​យោង​តាម​ទូរទស្សន៍​Press TV ដែល​ផ្សាយ​ចេញ​ពី​ពិធី​ដាក់​ដំណើរការ​នាវាមុជទឹក​នេះ​។​

​ប្រធានាធិបតី​អ៊ីរ៉ង់ លោក ហាស​សាន់ រ៉ូ​ហានី បាន​ចូលរួម​ក្នុង​ពិធី​ដាក់​ដំណើរការ​នាវាមុជទឹក​នេះ​នៅ​ទីក្រុង​Bandar Abbas ។​

​ទូរទស្សន៍​Press TV បាន​និយាយថា នាវាមុជទឹក​ទម្ងន់​៥២៧​តោន​នេះ ត្រូវបាន​បំពាក់​ដោយ​អាវុធ​ទំនើបៗ​ដោយ​រួមទាំង គ្រាប់បែក​អណ្តែត​ទឹក​ប្រឆាំង​នាវា គ្រាប់មីន​និង​មី​ស៊ី​ល ។​

​តាម​សេចក្តីរាយការណ៍​ថា នាវាមុជទឹក​នេះ អាច​ស្ថិតនៅក្នុង​ទឹក​ជម្រៅ​ជាង​២០០​ម៉ែត្រ​រយៈពេល​ជិត​៥​សប្តាហ៍​៕​ដោយ​៖​សុខា​/sn

​​ពិធី​ដាក់​ដំណើរការ​នាវាមុជទឹក​នេះ​មាន​ការចូលរួម​ពី​ប្រធានាធិបតី​អ៊ីរ៉ង់ លោក ហាស​សាន់ រ៉ូ​ហានី​