អ៊ីរ៉ង់​បង្ហាញ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស​ថ្មី​ផលិត​ខ្លួនឯង អាច​រកឃើញ​មី​ស៊ី​ល​និង​ដ្រូ​ន​ពី​ចម្ងាយ ៤០០ គីឡូម៉ែត្រ​

358
ចែករម្លែក

​អ៊ីរ៉ង់​បានបង្ហាញ​ប្រព័ន្ធ​ការពារ​អាកាស​ថ្មី​អាច​រកឃើញ​មី​ស៊ី​ល​និង​ដ្រូ​ន តាំងពី​ចម្ងាយ ៤០០ គីឡូម៉ែត្រ​មុន​ឯណោះ​។ នេះ​បើ​យោងតាម​កាសែត​ដេលី​មែ​ល​ផ្សាយ​កាលពី​ថ្ងៃ​សៅរ​ទី​១០​សីហា​។​

​ដោយ​ចង់​សំដៅ​ទៅលើ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស​ផលិត​នៅ​រុស្ស៊ី ទីភ្នាក់ងារសារព័ត៌មាន​ពាក់កណ្តាល​ផ្លូវការ​អ៊ីរ៉ង់ (ISNA) និយាយថា ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស Falagh គឺជា​ប្រព័ន្ធ​ថ្មី​ផលិតឡើង​ទាំងស្រុង​នៅក្នុង​ស្រុក ដែល​ស្រដៀង​នឹង​រ៉ា​ដា Gamma នាំចូល​ពី​បរទេស​។​

​របាយការណ៍​របស់ ISNA បន្តថា ប្រព័ន្ធ Gamma មិនអាច​ដំណើរការ​បានទេ ដោយសារតែ “​ទណ្ឌកម្ម កង្វះ​គ្រឿងបន្លាស់ និង​អសមត្ថភាព​ក្នុង​ការជួល​វិស្វករ​បរទេស​ដើម្បី​ថែទាំ​និង​ជួសជុល​”​។​

​ការបង្ហាញ​ប្រព័ន្ធ​ការពារ​អាកាស​ថ្មី​នេះ​ត្រូវបាន​ធ្វើឡើង ចំពេល​កំពុង​កើនឡើង​ភាព​តានតឹង​ជាមួយនឹង​អាម៉េរិក ដែល​បាន​រាលដាល​ខ្លាំង​មិន​ធ្លាប់មាន​ចាប់តាំងពី​ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ ជាមួយ​អ៊ីរ៉ង់ និង​បានដាក់​ទណ្ឌកម្ម​ឡើងវិញ​៕ ដោយ៖ កញ្ញាដាលីស

ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស Falagh ផលិត​ដោយ​អ៊ីរ៉ង់
ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស Falagh ផលិត​ដោយ​អ៊ីរ៉ង់
#