អ៊ីរ៉ង់​បញ្ចេញ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស​ថ្មី​

494
ចែករម្លែក

​ទីភ្នាក់ងារ​សារព័ត៌មាន Tasnim ដែល​បាន​ដកស្រង់​សម្តី​របស់ ឧត្តមសេនីយ៍ Amir Hatami រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីរ៉ង់​បាន​និយាយថា ក្រសួង​ការពារជាតិ​អ៊ីរ៉ង់​បាន​បញ្ចេញ​​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស​ថ្មី​របស់​ខ្លួន​ឈ្មោះ ប្រព័ន្ធ​មី​ស៊ី​ល Khordad 15 ដែល​អាច​បាញ់​ចំ​គោលដៅ​ចំនួន​៦ គោលដៅ​ក្នុងពេល​តែមួយ​។

​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស​ដែល​បំពាក់​ប្រព័ន្ធ​រ៉ា​ដា​ថ្មី​និង​ទំនើប​នេះ អាច​ចាប់​រូបភាព​នៃ​នាវាចម្បាំង​និង​យន្តហោះ​ឌ្រូ​ន​នៅក្នុង​រយៈ​ចម្ងាយ​១៥០​គីឡូម៉ែត្រ ហើយ​អាច​វាយ​​ប្រហារ​លើ​នាវាចម្បាំង​និង​យន្តហោះ​ឌ្រូ​ន​ទាំងនោះ​នៅ​ចម្ងាយ​១២០​គីឡូម៉ែត្រ​។​នេះ​បើ​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន Tasnim ។​

​ទីភ្នាក់ងារ​សារព័ត៌មាន​នេះ បាន​និយាយថា ប្រព័ន្ធ​មី​ស៊ី​ល​នេះ ត្រូវបាន​បញ្ជូន​ទៅ​ឱ្យ​កងទ័ព​ការពារ​ដែនអាកាស​អ៊ីរ៉ង់​រួចហើយ​៕​ប្រែ​សម្រួល​៖​សុខា/sn

​ប្រព័ន្ធ​មី​ស៊ី​ល Khordad 15 របស់​អ៊ីរ៉ង់​

#