អ៊ីរ៉ង់​បញ្ចេញ​មី​ស៊ី​ល​ឆ្លង​ទ្វីប​ថ្មី​

281
ចែករម្លែក

​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​ខែ​កុម្ភៈ បានបង្ហាញ​មី​ស៊ី​ល​ឆ្លង​ទ្វីប​ថ្មី ដែល​មាន​រយៈ​ចម្ងាយ​១.០០០​គីឡូម៉ែត្រ​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​Sepah News ។​

​នេះ​ជា​ការបង្ហាញ​កម្លាំងយោធា​ចុងក្រោយ​បំផុត​ដោយ​កងទ័ព​របស់​ប្រទេស​នេះ ខណៈ​ដែល​ខ្លួន​ប្រារព្ធ​ខួប​លើក​ទី​៤០​នៃ​បដិវត្តន៍​អ៊ីស្លាម​នេះ ដោយ​ចំពេល​មាន​ភាព​តានតឹង​​ខ្លាំង​ឡើង​ជាមួយ​សហរដ្ឋអាមេរិក​។​

​លោក Amirali Hajizadeh មេបញ្ជាការ​កងទ័ពអាកាស​អ៊ីរ៉ង់​បាន​និយា​ថា មី​ស៊ី​ល​Dezful នេះ​ត្រូវបាន​អភិវឌ្ឍ​កាន់តែ​ទំនើប​ចេញពី​មី​ស៊ី​ល​Zolfaghar ដែល​មាន​រយៈ​​ចម្ងាយ​៧០០​គីឡូម៉ែត្រ​។​

​មី​ស៊ី​ល​ថ្មី​នេះ​ត្រូវ​បាន​បញ្ចេញ​អោយដឹង​បន្ទាប់​ពី​អ៊ីរ៉ង់​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​បាន​និយាយថា​ខ្លួន​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ថ្មី​Hoveizeh ដែល​មាន​រយៈ​ចម្ងាយ​១.៣៥០​គីឡូម៉ែត្រ​ដោយ​ជោគជ័យ ៕

លោក Ali Jafari អគ្គមេបញ្ជាការ​កងទ័ព​អ៊ីរ៉ង់ (​រូប​ស្តាំ​) ពិនិត្យមើល​មី​ស៊ី​ល​ថ្មី​Dezful នៅ​ទីតាំង​មួយ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​ខែ​កុម្ភៈ ឆ្នាំ​២០១៩