អ៊ីរ៉ង់​បញ្ចេញ​យន្តហោះ​ចម្បាំង​ផលិត​ដោយ​ខ្លួនឯង​ជា​លើកទីមួយ​

724
ចែករម្លែក

​អ៊ីរ៉ង់​បាន​បញ្ចេញ​បង្ហាញ​យន្តហោះ​ចម្បាំង​ផលិត​ដោយ​ខ្លួនឯង​ជា​លើកទីមួយ​នៅ​កន្លែង​បង្ហាញ​គ្រឿង​អាវុធ​យោធា​នៅ​ទីក្រុង​តេ​អេ​រ៉ង់ នៅ​ថ្ងៃ​អង្គារ​ទី​២១​ខែសីហា​។​

​តាម​រួប​ភាព​បង្ហាញ​ដោយ​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់ បានបង្ហាញ​ប្រធានាធិបតី​អ៊ីរ៉ង់ លោក​Hassan Rouhani បាន​ចូលទៅ​អង្គុយ​កន្លែង​អ្នកបើក​នៃ​យន្តហោះ​ចម្បាំង​”Kowsar” ​នេះ នៅ​កន្លែង​តាំង​ពិ​ពិព័រណ៍​កងទ័ព​ជាតិ​នេះ​។​

​សារព័ត៌មាន​Tasnim បាន​និយាយថា វា​ជា​យន្តហោះ​ចម្បាំង​ជំនា​ន់ទី​៤ ដោយមាន​ភ្ជាប់​ប្រព័ន្ធ​រ៉ា​ដា​ដ៏​ទំនើប​ហើយ​ថា​វា​ត្រូវបាន​ផលិត​នៅក្នុង​ប្រទេស​នេះ​។​

​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​State TV បាន​និយាយថា យន្តហោះ​ចម្បាំង​នេះ​ត្រូវបាន​សាកល្បង​ដោយ​ជោគជ័យ​រួចហើយ​។ យន្តហោះ​នេះ ត្រូវបាន​ប្រកាស​ជា​សារ​ធារ​ណៈ​​កាលពី​ថ្ងៃ​សៅរ៍​ដោយ រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីរ៉ង់ លោក​Amir Hatami ដែល​មិនបាន​ផ្តល់​សេចក្តីលម្អិត​អំពី​យន្តហោះ​នេះ​ទេ​៕

​អ៊ីរ៉ង់​បាន​បញ្ចេញ​បង្ហាញ​យន្តហោះ​ចម្បាំង​”Kowsar” ដែល​ផលិត​ដោយ​ខ្លួន​ឯក​ជា​លើកទីមួយ​នៅ​ទីក្រុង​តេ​អេ​រ៉ង់ នៅ​ថ្ងៃ​អង្គារ​ទី​២១​ខែសីហា​