អ៊ីរ៉ង់​បាញ់​មី​ស៊ី​ល​ទៅលើ​ក្រុម​ជន​សកម្មប្រយុទ្ធ​ជី​ហាដ​នៅ​ស៊ី​រី បន្ទាប់ពី​ការវាយប្រហារ​លើ​ព្យុហយាត្រា​របស់ខ្លួន​

650
ចែករម្លែក

អ៊ីរ៉ង់បាននិយាយថាខ្លួនបានវាយប្រហារដោយបាញ់មីស៊ីលនិងការវាយប្រហារតាមយន្តហោះដ្រូនទៅលើពួកសកម្មជនជីហាដកាលពីថ្ងៃចន្ទនៅប្រទេសស៊ីរីដើម្បីសងសឹកចំពោះការវាយប្រហារទៅលើព្យុហយាត្រាកងទ័ពអ៊ីរ៉ង់ ដោយព្រមានថា “ការដាក់ទណ្ឌកម្មពិតប្រាកដ គឺនៅតែមានបន្ត” ។

កាលពីខែមុន ការបាញ់ប្រហារទៅលើក្បួនព្យុហយាត្រាកងទ័ពនៅទីក្រុងAhvaz ប្រទេសអ៊ីរ៉ង់ បានសម្លាប់មនុស្ស២៤នាក់ ហើយត្រូវបានប្រកាសអះអាងខុសត្រូវដោយក្រុមជីហាដនៃក្រុមរដ្ឋអ៊ីស្លាម។

ការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ បានសំដៅទៅលើទីក្រុងHajin ចម្ងាយប្រហែល២៤គីឡូម៉ែត្រពីភាគខាងជើងនៃទីក្រុងAlbu Kamal នៅជិតតំបន់ព្រំដែនខាងកើតស៊ីរីជាមួយអ៊ីរ៉ង់។ នេះបើយោងតាមទូរទស្សន៍រដ្ឋ របស់អ៊ីរ៉ង់។

កងឆ្មាំសន្តិសុខអ៊ីរ៉ង៉ បាននិយាយនៅលើគេហទំព័ររបស់ពួកគេថា” ការិយាល័យកណ្តាលរបស់ពួកអ្នកដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មភេរវកម្មនៅទីក្រុងAhvaz ត្រូវបានវាយប្រហារដោយមីស៊ីលជាច្រើនគ្រាប់ ដែលត្រូវបានបាញ់ចេញពីកងទ័ពការពារអាកាសអ៊ីរ៉ង់។

តាមសេចក្តីរាយការណ៍ថា ក្រុមភេរវកម្មtakfiri ច្រើននាក់និង ក្រុមមេដឹកនាំដែលដឹកនាំវាយប្រហារនៅទីក្រុងAhvaz ត្រូវបានសម្លាប់ ឬ រងរបួសដោយការវាយប្រហារដោយមីស៊ីលទាំងនេះ៕ដោយ:សុខា/sn

កងទ័ពអ៊ីរ៉ង់ បាញ់មីស៊ីលទៅលើទីតាំងរបស់ក្រុមជនសកម្មប្រយុទ្ធនៅស៊ីរី ភាគខាងកើតកាលពីថ្ងៃចន្ទ