អ៊ីរ៉ង់​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ហោះ​ពីលើ​ចក្រ​សមុទ្រ​Hormuz ក្នុងអំឡុង​ធ្វើ​សមយុទ្ធ​

2811
ចែករម្លែក

ក្នុងអំឡុងពេលកងទ័ពអ៊ីរ៉ង់បានធ្វើការហ្វឹកហាត់បាញ់មីស៊ីលនៅច្រកសមុទ្រយុទ្ធសាស្ត្រHormuz នៃសមុទ្រOman កាលពីសប្តាហ៍មុននោះ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប។នេះបើយោងតាមរូបភាពពីផ្កាយរណបស៊ើបការណ៍អាមេរិក។

សារព័ត៌មនFox News បានរាយការណ៍កាលពីថ្ងៃសុក្រទី១០សីហាថា កងទ័ពអ៊ីរ៉ង់បានបាញ់សាកល្បងមីស៊ីលFateh-110 ក្នុងអំឡុងធ្វើសមយុទ្ធកងទ័ពជើងទឹកដ៏ធំរបស់អ៊ីរ៉ង់ នៅច្រកសមុទ្រនេះ ហើយវាទំនងជាការសាកល្បងមីស៊ីលជាលើកទីមួយរបស់អ៊ីរ៉ង់នៅឆ្នាំ២០១៨នេះ។

ក្រុមមន្ត្រីបាននិយាយ​ប្រាប់សារព័ត៌មានFox News ថា មីស៊ីលនេះ បានហោះចេញពីខេត្តHormozgan របស់អ៊ីរ៉ង់ ហើយវាបានហោះចម្ងាយជាង១៦០គីឡូម៉ែត្រពីលើច្រកសមុទ្រនេះនៅមុនពេលវាបានធ្លាក់នៅតំបន់វាលខ្សាច់មួយនៅក្នុងទឹកដីអ៊ីរ៉ង់។

លោក Joseph Votel ឧត្តមសេនីយ៍នៃបញ្ជាការដ្ឋានកណ្ដាលអាមេរិកបាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃពុធនៅមន្ទីរបញ្ចកោណថា”វាច្បាស់ណាស់សម្រាប់យើងថាពួកគេ(អ៊ីរ៉ង់)កំពុងព្យាយាមប្រើសមយុទ្ធនេះដើម្បីបញ្ជូនសារដល់យើង ខណៈដែល យើងឈានដល់ដំណាក់កាលនៃការដាក់ទណ្ឌកម្មប្រឆាំងពួកគេនោះ ” ។

មន្ត្រីអាមេរិកម្នាក់បាននិយាយថា ” ទោះយ៉ាងនេះក្តី អ៊ីរ៉ង់តែងតែធ្វើសមយុទ្ធជាធម្មតានៅជិតច្រកសមុទ្រនេះ”៕ដោយ៖សុខា/SN

មីស៊ីលFateh-110 របស់អ៊ីរ៉ង់