អ៊ីស្រាអែលបង្ហាញប្រព័ន្ធការពារអាកាសថ្មីប្រើឡាស៊ែរ អាចបញ្ឈប់គ្រាប់រ៉ុក្កែតនិងដ្រូនបាន

481
ចែករម្លែក

អ៊ីស្រាអែលបានដាក់បង្ហាញប្រព័ន្ធការពារដែនអាការ “ដាវឡាស៊ែរ” ដែលអាចបញ្ឈប់រ៉ុក្កែតនិងដ្រូនបាន ស្របពេលដែលភាពតានតឹងក្នុងតំបន់នៅតែបន្តកើនឡើង។

របកគំហើញបច្ចេកវិជ្ជាថ្មីដែលប្រកាសដោយក្រសួងការពារជាតិអ៊ីស្រាអែលនេះគឺមានន័យថា ឡាស៊ែរអាចវាយប្រហារគោលដៅត្រូវមុំបានល្អ បាញ់បានចម្ងាយឆ្ងាយ និងបាញ់ឆ្លងកាត់ពពកនិងព្យុះបានទៀត។

គេរំពឹងថាវានឹងត្រូវបានសាកល្បងក្នុងឆ្នាំនេះនិងដាក់ពង្រាយនៅប៉ុន្មានឆ្នាំខាងមុខ ដើម្បីជួយគាំទ្រប្រព័ន្ធការពារអាកាស Iron Dome ។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានវាយប្រហារមីស៊ីលទៅលើមូលដ្ឋានទ័ពអាម៉េរិកនៅអ៊ីរ៉ាក់ ហើយរដ្ឋាភិបាលក្រុងតេហេរ៉ង់បានគំរាមវាយប្រហារអ៊ីស្រាអែល ប្រសិនបើខ្លួនត្រូវបានវាយប្រហារដោយសម្ព័ន្ធមិត្តអាម៉េរិករបស់ពួកគេ។

ឧត្តមសេនីយ៍ទោ យ៉ានីវ រ៉ូតឹម ប្រធាននាយកដ្ឋានស្រាវជ្រាវនិងអភិវឌ្ឍន៍នៃរដ្ឋបាលកងកម្លាំងប្រដាប់អាវុធនិងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិជ្ជា បានប្រកាសថា បច្ចេកវិជ្ជានេះបានដាក់ប្រទេសអ៊ីស្រាអែលក្នុងចំណោមប្រទេសឈានមុខគេនៅក្នុងវិស័យយោធា ហើយថាវានឹងធ្វើឱ្យអ៊ីស្រាអែលត្រៀមខ្លួនបានល្អសម្រាប់យុគសម័យថ្មីនៃ “សង្គ្រាមនុយក្លេអ៊ែរ”៕ ដោយ៖ កញ្ញាដាលីស