អ៊ីស្រាអែល​និង​ក្រុម​ហា​ម៉ាស​យល់ព្រម​ចុះហត្ថលេខា​លើ​បទ​ឈប់​បាញ់​

715
ចែករម្លែក

បន្ទាប់ពី ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាអស់រយៈពេល២៤ម៉ោងមកនោះ ក្រុមអាជ្ញាធរអ៊ីស្រាអែលនិង ក្រុមហាម៉ាសបានយល់ព្រមលើបទឈប់បាញ់មួយ ដោយបានចុះហត្ថលេខាបទឈប់បាញ់នេះ កាលពីថ្ងៃព្រហស្បតិ៍ទី៩សីហា ដែលត្រូវបានសម្របសម្រួលដោយអេហ្ស៊ីប។

សារព័ត៌មានHaaretz បាននិយាយថា កិច្ចព្រមព្រៀងឈប់បាញ់នេះ គឺកំណត់ថា​ អ៊ីស្រាអែលនឹងបញ្ឈប់ធ្វើប្រតិបត្តិការយោធាទ្រង់ទ្រាយធំនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដរាបណាក្រុមហាម៉ាសមិនបាញ់គ្រាប់រ៉ុកកែត។

កាលពីថ្ងៃពុធ កងទ័ពអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសលើគោលដៅចំនួន១៥០កន្លែងនៅតំបន់ហ្គាហ្សាដើម្បីសងសឹកប្រឆាំងនឹងគ្រាប់រ៉ុកកែតចំនួន២០០ដែលត្រូវបានបាញ់ទៅលើប្រទេសអ៊ីស្រាអែល។

ក្នុងចំណោមការវាយប្រហារគោលដៅទាំងនោះ គឺមជ្ឈមណ្ឌលវប្បធម៌ដ៏ល្បីដោយអ៊ីស្រាអែលបានហៅ អគារនៃមជ្ឈមណ្ឌលវប្បធម៌នេះថាជាមូលដ្ឋានហាម៉ាស។

សារព័ត៌មានHareetz បានរាយការណ៍ថា គ្រាប់រ៉ុកកែតជាង៣០គ្រាប់ ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារមីស៊ីលរបស់កងទ័ពអ៊ីស្រាអែឡប៉ុន្តែ គ្រាប់រ៉ុកកែតមួយចំនួន បានធ្លាក់ផ្ទុះនៅជិតជិតទីក្រុងBe’er Sheva ប្រទេសអ៊ីស្រាអែល។ ប្រជាជនអ៊ីស្រាអែលចំនួន៣នាក់បានរងរបួសដោយការបាញ់គ្រាប់រ៉ុកកែតទាំងនេះ ខណៈដែលជនជាតិប៉ាឡេស្ទីនចំនួន៣នាក់ ត្រូវបានសម្លាប់និងមនុស្សជាច្រើននាក់បានរងរបួស ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាលនេះ៕ដោយ៖សុខា/SN

ក្រោយប្រយុទ្ធគ្នា សម្លាប់មនុស្ស៣នាក់និងរបួសរាប់សិបនាក់ភាគីទាំងពីរបានយល់ព្រមផ្អាកសង្រ្គាម


ប្រជាជនប៉ាឡេស្ទីន ចោលដុំថ្មទៅលើទាហាអ៊ីស្រាអែលក្នុងអំឡុងការតវ៉ានៅតាមព្រំដែនរវាងអ៊ីស្រាអែលនិងតំបន់ហ្គាហ្សា កាលពីខែកក្កដា ឆ្នាំ២០១៨

#