អ៊ីស្រាអែល​ព្រមាន​អ៊ីរ៉ង់​ថា​មី​ស៊ី​ល​របស់ខ្លួន​អាច​ធ្វើដំណើរ​បាន​ឆ្ងាយ​ណាស់​

880
ចែករម្លែក
  • 894
    Shares

​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក ប៊ិន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ (Benjamin Netanyahu )​បាន​ព្រមាន​អ៊ីរ៉ង់​កាលពី​ថ្ងៃ​អង្គារ​ថា មី​ស៊ី​ល​របស់​អ៊ីស្រាអែល​អាច​ធ្វើ​ដំណើរ​បា​ន ” ឆ្ងាយ​ណាស់ ” នៅ​មុន​ថ្ងៃ​នៃ​កិច្ចប្រជុំ​មួយ​នៅ​ប្រទេស​ប៉ូឡូញ​អំពី​សន្តិភាព​និង​សន្តិសុខ​នៅ​មជ្ឈិម​បូព៌ា​។​

​ដោយ​និយាយ​នៅ​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​មូលដ្ឋាន​កងទ័ពជើងទឹក​មួយ​នៅ​ទីក្រុង​Haifa ប្រទេស​អ៊ីស្រាអែល​នោះ លោក ប៊ិន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូបាន​និយាយថា មី​ស៊ី​ល​ដែល​អ្នកឃើញ​នៅ​ពីក្រោយ​ខ្ញុំ​អាច​ធ្វើបាន​ឆ្ងាយ​ណាស់ ក្នុង​ការប្រឆាំង​សត្រូវ​ណាមួយ​ដោយ​រួមទាំង​ក្រុម​ប្រដាប់អាវុធរ​របស់​អ៊ីរ៉ង់​នៅក្នុង​តំបន់​របស់​យើង​ផងដែរ​​ដោយ​លោក​និយាយ​សំដៅ​ទៅលើ​ក្រុម​ចលនា​Hezbollah​នៃ​ប្រទេស​លី​បង់ ។​

​លោក ប៊ិន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ បាន​បន្ថែមថា ” យើង​កំពុង​ធ្វើការ​ជានិច្ច​ទៅ​តាម​ការ​យល់​របស់​យើង​និង​តម្រូវការ​ទប់ស្កាត់​អ៊ីរ៉ង់​និង​ក្រុម​ប្រដាប់អាវុធ​របស់​ប្រទេស​នេះ​​កុំ​អោយ​ធ្វើ​សកម្មភាព​នៅ​ព្រំដែន​ភាគ​ខាងជើង​របស់​យើង​និង​នៅ​តំបន់​របស់​យើង​ជាទូទៅ​”​។​

​ខណៈ​ដែល លោក ប៊ិន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ បាន​ពិនិត្យ​មើល​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​Iron Dome របស់​អ៊ីស្រាអែល​នោះ លោក បាន​និយាយថា​”​យើង​កំពុង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​ចាំ​​បាច់​” ។​

​លោក ប៊ិន​ចា​មីន​ណេ​តាន់​យ៉ា​ហ៊ូបាន​និយាយ​ជាច្រើក​លើក​ថា​អ៊ីស្រាអែល​នឹង​មិន​អនុញ្ញា​ត​ឱ្យ​អ៊ីរ៉ង់​និង​ក្រុម Hezbollah​ដែល​ជា​សម្ព័ន្ធមិត្ត​របស់ខ្លួន ធ្វើ​សកម្មភាព​និង​បោះ​ទី​​តាំង​រឹងមាំ​នៅក្នុង​ប្រទេស​ស៊ី​រី ដែល​ប្រទេស​ជិតខាង ជា​ទី​ដែល​ពួក​គេ​គាំទ្រ​របប​ក្រុង​ដា​ម៉ាស់​(​ស៊ី​រី​) ប្រឆាំង​ពួក​ឧទ្ទាម​និង​ពួក​ជី​ហាដ​។​

​អ៊ីស្រាអែល​បាន​ធ្វើ​ការវាយប្រហារ​តាម​អាកាស​រាប់រយ​លើក​នៅ​ស៊ី​រី​កាលពី​ពីរ​បី​ឆ្នាំ​មុន​នេះ​ដើម្បី​ប្រឆាំង​ទីតាំង​របស់​អ៊ីរ៉ង់​និង​ក្រុម​Hezbollah ៕ដោយ៖សុខា/sn

ខណៈ​ដែល លោក ប៊ិន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ បាន​ពិនិត្យ​មើល​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​Iron Dome របស់​អ៊ីស្រាអែល​