អ៊ីស្រាអែល​វាយ​លើ​គោលដៅ​របស់​ពួក​ឧទ្ទាម​ហា​ម៉ាស​ក្នុង​តំបន់​ហ្គា​ហ្សា បន្ទាប់ពី​មានការ​បាញ់​គ្រាប់​រ៉ុក្កែត​

219
ចែករម្លែក

​កងទ័ព​បាន​និយាយថា​អ៊ីស្រាអែល​បាន​វាយប្រហារ​លើ​គោលដៅ​របស់​ក្រុម​ឧទ្ទាម​ហា​ម៉ាស​ក្នុង​តំបន់​ហ្គា​ហ្សា​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​១៦​វិច្ឆិកា បន្ទាប់ពី​គ្រាប់​រ៉ុក្កែត​បាន​បាញ់​សំដៅ​ពី​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​មក​ទឹកដី​អ៊ីស្រាអែល គឺ​ពីរ​ថ្ងៃ​បន្ទាប់​ពីបទ​ឈប់​បាញ់​ដ៏​ផុយស្រួយ​បានចាប់ផ្តើម​។​

​ក្រុម​ហា​ម៉ាស​ដែលជា​ចលនា​អ៊ីស្លាម​ដែលមាន​ការគ្រប់គ្រង​លើ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​បាន​ទទួលរង​ការបាញ់​ផ្លោង​ពី​អ៊ីស្រាអែល​ក្នុងអំឡុង​ការប៉ះទង្គិច​គ្នា​នៅ​សប្តាហ៍​នេះ ដែល​ផ្តោត​គោលដៅ​លើ​សម្ព័ន្ធមិត្ត​ជី​ហាត​អ៊ីស្លាម​របស់ខ្លួន​។​

​បទ​ឈប់​បាញ់​គ្នា​បាន​ធ្វើឡើង​នៅនឹងកន្លែង​តាំងពីព្រឹក​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់ពី​មាន​រលក​នៃ​ការវាយប្រហារ​តាម​អាកាស​និង​ការបាញ់​រ៉ុក្កែត​ទៅវិញទៅមក​រវាង​អ៊ីស្រាអែល​និង​ក្រុម​ជី​ហាត​អ៊ីស្លាម ដែលជា​ក្រុម​សកម្មប្រយុទ្ធ​ខ្លាំង​បំផុត​ទី ២ នៅក្នុង​ទឹកដី​ហ្គា​ហ្សា​។​

​យោធា​អ៊ីស្រាអែល​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា​ខ្លួន​បាន​វាយប្រហារ​លើ​ក្រុម​ហា​ម៉ាស់​ដែល​កំពុង​កាន់អំណាច​នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប កន្លែង​ដែល​អ្នកកាសែត AFP បានឃើញ​ការវាយប្រហារ​របស់​អ៊ីស្រាអែល​ជាក់ស្តែង​។​

​កងទ័ព​បាន​និយាយថា​ខ្លួន​បានចាប់ផ្តើម​វាយប្រហារ បន្ទាប់ពី “​រ៉ុក្កែត​ពីរ​គ្រាប់​បាន​បាញ់​ចេញពី​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​ឆ្ពោះទៅ​ទឹកដី​អ៊ីស្រាអែល​” ហើយ​ត្រូវបាន​ស្ទាក់ចាប់​ដោយ​ខែល​ការពារ​អាកាស​។​

​ប្រភព​សន្តិសុខ​ប៉ា​ឡេ​ស្ទី​ន​បាន​និយាយថា​ការវាយប្រហារ​របស់​អ៊ីស្រាអែល​គឺ​សំដៅ​ទៅលើ​ទីតាំង​ហា​ម៉ាស​ចំនួន ២ នៅ​ភាគ​ខាងជើង​នៃ​ទឹកដី​នេះ​។​

​សេចក្តីថ្លែងការណ៍​មួយ​របស់​កងទ័ព​បាន​និយាយថា “​ក្នុងចំណោម​ទីតាំង​ដែល​ត្រូវ​បានកំណត់​គោលដៅ​គឺ​ជំរំ​យោធា​របស់​អង្គការ​ភេរវកម្ម​ហា​ម៉ាស​និង​បរិវេណ​យោធា​ប្រើប្រាស់​ដោយ​កងកម្លាំង​ជើង​ទឹក​ហា​ម៉ាស​”៕ ដោយ៖ កញ្ញាដាលីស

ពួក​ជី​ហាត​អ៊ីស្លាម​ចូលរួម​បុណ្យ​សពសម​មិត្ត​របស់ខ្លួន​នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​ភាគខាងត្បូង​ក្នុង​សប្តាហ៍​នេះ