អ៊ី​គ័​រ កាស៊ី​ល​ឡាស រិះគន់​លោក ចូ​សេ ម៉ូ​រី​ញ៉ូ ខណៈ​ក្រុម​យូ​ណាយ​ធី​ត​ជួប​បរាជ័យ​ជាថ្មី​

896
ចែករម្លែក

អ៊ី​គ័​រ កាស៊ី​ល​ឡាស (Iker Casillas) បាន​ប្រើប្រាស់​បរាជ័យ​របស់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ដោយសារ​ក្រុម លី​វឺ​ភូ​ល​(Liverpool) ដើម្បី​ធ្វើការ​រិះគន់​ជាថ្មី​លើ​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ។

​លោក ម៉ូ​រី​ញ៉ូ មាន​ជម្លោះ​ជាមួយ កាស៊ី​ល​ឡាស និង​អ្នកគាំទ្រ​របស់​ក្លិប រៀល​ម៉ា​ឌ្រី​ត​(Real Madrid) នៅពេល​លោក​ដាក់​ឲ្យ​អ្នកចាំទី​រូបនេះ​នៅក្រៅ​ការប្រកួត​អំឡុងពេល​ដឹកនាំ​បី​ឆ្នាំ នៅ​ពហុ​កីឡដ្ឋាន Bernabeu ។ គ្រូបង្វឹក​រូបនេះ​បាន​ប៉ះទង្គិច​ជាមួយ​អ្នកចាំទី​អេ​ស្ប៉ា​ញ​រូបនេះ ក្នុង​បទសម្ភាសន៍​នាពេល​ថ្មីៗ ដោយ​លោក ម៉ូ​រី​ញ៉ូ ចោទ​អ្នកចាំទី​រូបនេះ​ថា គ្មាន​ភាពស្មោះត្រង់​។​
​ ​
​ប៉ុន្តែ​បន្ទាប់ពី​ឃើញ​បញ្ហា​នាពេល​ថ្មីៗ​នៅ​យូ​ណាយ​ធី​ត បូករួម​នឹង​បរាជ័យ​នៅ​ពហុ​កីឡដ្ឋាន Anfield កាលពី​ថ្ងៃអាទិត្យ កាស៊ី​ល​ឡាស​មិនអាច​ទ្រាំ​មិន​រិះគន់​អតីត​គ្រូបង្វឹក​រូបនេះ បានទេ​។
​ ​
​កាស៊ី​ល​ឡាស បាន​និយាយថា “​យោងតាម​កាសែត​ព័រ​ទុយ​ហ្គា​ល់ មាន​មនុស្ស​ម្នាក់​និយាយថា កីឡាករ​ដូចជា​ខ្ញុំ (​វ័យ​៣៧​ឆ្នាំ​) គឺ​ឈានដល់​ទីបញ្ចប់​នៃ​អាជីព​របស់ខ្លួន​ហើយ​។ ខ្ញុំ​យល់ស្រប ទាំងស្រុង​។ សំណួរ​របស់ខ្ញុំ​គឺថា ចុះបើ​ក្នុងករណី​ជា​គ្រូបង្វឹក​វិញ​ថា តើ​នៅពេលណា ឬ​កាលៈទេសៈ​ណា​ដែល​គេ​មើលឃើញថា គ្រូបង្វឹក​មិនអាច​ដឹកនាំ​ឬ​បង្វឹក​ក្រុម​មួយ​បាន​?”
​ ​
​លោក ម៉ូ​រី​ញ៉ូ ធ្លាប់​អះអាងថា លោក​មិនដែល​ប្រឈមមុខ​ជាមួយ​កីឡាករ កាស៊ី​ល​ឡា ទេ ប៉ុន្តែ​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​កាសែត​ព័រ​ទុយ​ហ្គា​ល់​កីឡាករ​វ័យ​៣៧​ឆ្នាំ​រូបនេះ​បាន និយាយថា “​នៅពេល​គាត់​និយាយថា​គាត់​មិនដែល​ប្រឈមមុខ​នឹង​ខ្ញុំ​គឺ​គាត់​មិន​និយាយ ការពិត​ទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

អ៊ី​គ័​រ កាស៊ី​ល​ឡាស (Iker Casillas) និង​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho)