អ៊ី​ន​ធ័​រ មី​លេន ដាក់សំណើ​សុំ​ខ្ចី​ជើង​ខ្សែការពារ ស្កូ​ដ្រា​ន មូ​ស្តា​ហ្វី​

543

ក្លិប អ៊ី​ន​ធ័​រ មី​លេន​(Inter Milan) ដាក់សំណើ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ដើម្បី​ខ្ចី​ជើង​ខ្សែការពារ​អា​សេណ​ល ស្កូ​ដ្រា​ន មូ​ស្តា​ហ្វី (Shkodran Mustafi) ។​
​ ​
​ក្លិប​យក្ស​អ៊ីតាលី​មួយ​នេះ​ចង់​ខ្ចី​ជើង មូ​ស្តា​ហ្វី​ពេញ​មួយ​រដូវ​កាល​ជាមួយនឹង​លទ្ធភាព​ផ្ទេរ​ដាច់ ក្នុងតម្លៃ​ជាង​២០​លាន​ផោន​។​
​ ​
​ក្លិប Inter Milan មិន​បោះបង់​ការព្យាយាម​របស់​ខ្លួន​ទេ ហើយ​ក្លឹប Juventus ក៏​តាមដាន​ស្ថានភាព របស់​កីឡាករ​រូបនេះ​ដែរ ខណៈពេល​លោក អា​សេន វែង ហ្គើ (Arsene Wenger) ត្រៀម​រុះរើ​ក្រុម របស់លោក​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២៣​ខែសីហា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ក្លិប Inter Milan អន្ទះសា​ចង់​សម្រេច​កិច្ចព្រមព្រៀង​នេះ និង​ទទួលបាន​ការលើកទឹកចិត្ត​ច្រើន ដែល​ធ្វើ​ឲ្យ​ពួកគេ​មានជំនឿថា នៅមាន​ឱកាស​នាំយក​កីឡាករ​រូបនេះ​មុន​រដូវ​កាល​ទិញដូរ​បិទទ្វារ​។​
​ ​
​មូ​ស្តា​ហ្វី ខ្សែការពារ​អាល្លឺម៉ង់​បាន​ចូលរួម​កាលពី​ខែសីហា​ឆ្នាំមុន​ក្នុងតម្លៃ​៣៥​លាន​ផោន ហើយ​គ្រួសារ កីឡាករ​រូបនេះ​បានមក​រស់នៅក្នុង​ទីក្រុង​ឡុង​ដ៍ ប៉ុន្តែ​កិច្ចព្រមព្រៀង​ផ្ទេរ​នេះ​មិនបាន​ធ្វើ​ឲ្យ មូ​ស្តា​ហ្វី ទទួលបាន​ជោគជ័យ​ទេ​ច្រើន​នោះទេ​។​
​ ​
​មូ​ស្តា​ហ្វី ចាប់ផ្តើម​បានល្អ ប៉ុន្តែ​រងរបួស​មុន​ថ្ងៃបុណ្យ​ណូអែល ហើយ​មិនអាច​ស្តា​ទម្រង់​លេង​អស្ចារ្យ​របស់ខ្លួន និង​បន្ទាប់មក ខកខាន​មិនបាន​បង្ហាញ​មុខ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup ទៀត​។​
​ ​
​កីឡាករ​អាល្លឺម៉ង់​រូបនេះ​បាន​វិលត្រឡប់​ចូលរួម​ជាមួយ​ក្រុម​ជម្រើស​ដំបូង​ឡើងវិញ អំឡុងពេល​ប្រកួត​ជាមួយ Stoke កាលពី​ចុង​សប្តាហ៍​មុន ប៉ុន្តែ​អា​សេ ណ​ល​ប្រកួត​ចាញ់ ដូច្នេះ​វា​ជាការ​ប្រកាសអាសន្ន​ចំពោះ មូ​ស្តា​ហ្វី ម្តងទៀត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ ស្កូ​ដ្រា​ន មូ​ស្តា​ហ្វី (Shkodran Mustafi)