អ៊ី​ស្កូ​៖ រៀល​ម៉ា​ឌ្រី​ដ​គ្មាន​បញ្ហា​ទេ ទោះបីជា​គ្មាន​វត្តមាន​របស់ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ​

1098
ចែករម្លែក

អ៊ី​ស្កូ (Isco) ខ្សែបម្រើ​ក្លឹប​រៀល​ម៉ា​ឌ្រី​ដ​បាន​អះអាងថា ក្រុម​រៀល​បាន​បន្តដំណើរ​ទៅមុខ​ដោយ គ្មាន​បញ្ហា ទោះបីជា​អវត្តមាន​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) ក៏ដោយ​។​
​ ​
​រ៉ូ​ណា​ល់​ដូ ជា​កីឡាករ​ឆ្នើម​របស់​ព័រ​ទុយ​ហ្គា​ល់​បាន​ចាក​ចេញពី​ពហុ​កីឡា ដ្ឋា​ន Bernabeu កាលពី​រដូវក្តៅ បន្ទាប់ពី​ចំណាយពេល​៩​រដូវ​កាល​នៅពេល​កីឡាករ​រូបនេះ​ធ្វើដំណើរ​ទៅ ប្រទេស​អ៊ីតាលី ដើម្បី​ចូលរួម​ជាមួយ​ក្លឹប Juventus ។​

​បន្ទាប់ពី​ប្រកួត​ចាញ់​ក្រុម Atletico Madrid ក្នុង​ការប្រកួត​ដណ្តើមពាន UEFA Super Cup ក្រុម​រៀល​ម៉ា​ឌ្រី​ដ​ចាប់ផ្តើម​ធ្វើបាន​ល្អ​វិញ​ក្នុង​យុទ្ធនាការ​ក្របខណ្ឌ La Liga ដោយ​យកឈ្នះ​ក្រុម Getafe ក្រុម Girona និង​ក្រុម Laganes ដើម្បី​បង្កើន​ពិន្ទុ​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន បន្ទាប់ពី​លេង​បី​ប្រកួត​កន្លងមកនេះ​។​
​ ​
​អ៊ី​ស្កូ បាន​និយាយថា “ រ៉ូ​ណា​ល់​ដូ គឺជា​កីឡាករ​អស្ចារ្យ​ម្នាក់​។​គាត់​អាច​ធានា​អ្នក​រហូតដល់ ៤០​ទៅ​៥០​គ្រាប់​។ ប៉ុន្តែ​ប្រសិនបើ​យើង​ឈ្នះ ពួកគេ​នឹង​និយាយថា យើង​មិន​នឹក​គាត់​ទេ ហើយ​ប្រសិនបើ​យើង​ចាញ់ ពួកគេ​នឹង​និយាយថា យើង​នឹក​គាត់​”​។​
​ ​
​ក្រុម​រៀល​ម៉ា​ឌ្រី​ដរ​កបាន​១០​គ្រាប់​ក្នុង​បី​ប្រកួត​ដំបូង ដោយ ហ្គា​រ៉េត បេ​ល (Gareth Bale) និង ការី​ម បេន​ហ្សេ​ម៉ា (Karim Benzema) រកបាន​៣​និង​៤​គ្រាប់​រៀងៗ​ខ្លួន​។ អ៊ី​ស្កូ បាន​បន្ថែមថា “​យើង​លេង​បានល្អ​មែនទែន​នៅពេលនេះ​។

​កីឡាករ​ដែល​មិនអាច​រក​គ្រាប់​បាល់​បាន​ច្រើន​កាលពី​រដូវ​កាល​មុន នៅពេលនេះ​ធ្វើបាន​ល្អ​។ យើង​មិន​នឹក​គាត់​ទេ​នៅពេលនេះ​។ ខ្ញុំ​ជូនពរ​គាត់​ឲ្យ​ទទួលបាន​ជោគ ជ័យ​ជាមួយ​ក្លឹប Juventus “៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ អ៊ី​ស្កូ (Isco)​
#