អ៊ី​.​អេ​ហ្វ​.​ជី​,​សម្ពោធ​កា​រិ​យាយ​ល័យ​កណ្តាល​ថ្មី​ឆ្លើយតប​ភាព​រីកចម្រើន​និង​កំណើន​ចំនួន​បុគ្គលិក​

87
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រុមហ៊ុន​អិ​ច​ប្រេ​ស​ហ្វូ​ដ​គ្រុប​(​អ៊ី​អេ​ហ្វ​ជី​)​បាន​បើកសម្ពោធ​ការិយាល័យ​កណ្ដាល​ថ្មី​របស់ខ្លួន​ដែលមាន​ទីតាំង​ស្ថិតនៅ​អគារ​CityTower​។​ការដាក់​ឲ្យ​ដំណើរការ​នៃ​ការិយាល័យ​ថ្មី​នេះ​គឺ​ដើម្បី​ឆ្លើយតប​ទៅតាម​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ដែលមាន​ភាព​រីកចម្រើន​និង​ចំនួន​បុគ្គលិក​កើនឡើង​ជា​លំដាប់​។​

ចាប់តាំងពី​ឆ្នាំ​២០០៥​ក្រុមហ៊ុន​អ៊ី​អេ​ហ្វ​ជី​បាន​បន្ដ​ចូលរួមចំណែក​ក្នុងការ​លើកស្ទួយ​ដល់​វិស័យ​ចំណីរ​អាហារ​និង​ភេសជ្ជៈ​តាមរយៈ​ការនាំយក​នូវ​ម៉ាក​ផលិតផល​អន្ដរជាតិ​ល្បីៗ​ជា​បន្ដបន្ទាប់​មកកាន់​ទីផ្សារ​កម្ពុជា​រួមមាន​៖ ដឹ ភី​ហ្សា ខម​ផេ​នី (THE PIZZA COMPANY), ការ៉េម ដេ​រី​ឃ្វី​ន (DAIRY QUEEN), នំ​ដូ​ហ្វ​ណាត់ និង កាហ្វេ គ្រី​ស​ស្ពី គ្រី​ម (KRISPY KREME), បា​ប៊ី​ឃ្យូ ផ្លា​ហ្សា (BAR B Q Plaza), ហាង​ការ៉េម ស្វិ​ន​សិន (SWENSENS)​។​

​កាលពី​ថ្មីៗ​នេះ ក្រុមហ៊ុន​បានទទួល​សិទ្ធិផ្ដាច់មុខ​ក្នុង​ការបើក​ដំណើរការ​ហាង ដឺ ឃូ​ហ្វី ឃ្លឹប (The Coffee Club) ដំបូង​គេ​នៅក្នុង​កម្ពុជា​ផងដែរ​។​គួរបញ្ជាក់​ផងដែរ​ថា​ការិយាល័យ​កណ្ដាល​ថ្មី​របស់ ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី មាន​ទីតាំង​ស្ថិតនៅ​អគារ​City Tower(​ជាន់​ទី​៧)​តាម​មហាវិថី​ម៉ៅ​សេទុង​សង្កាត់ ផ្សារ​ដេប៉ូ​ទី​១ ខ​ណ្ទ​ទួលគោក រាជធានី​ភ្នំពេញ​៕S/