អ៊ឹម ជីវ៉ាៈ​សិល្បៈ​ស្រុក​ខ្មែរ​ផ្តល់ឱកាស​គឺ​ចាំ​ទាល់​ធ្លាក់ខ្លួន​ទើបបាន​ជួយ​

434
ចែករម្លែក

ភ្នំពេញៈ​លោក អ៊ឹម ជីវ៉ា ដែល​សមាជិក​នៃ​ក្រុមប្រឹក្សា​សមាគម​សិល្បករ​ខ្មែរ​នៅ​សុខៗ ទម្លាយ​រឿង​ការងារ​និង​វិស័យ​សិល្បៈ​នៅ​ស្រុក​ខ្មែរ​ដែលមាន​ទម្លាប់​ម្យ៉ាង​ពិបាក​នឹង​ការផ្តល់​ការងារ​ថត​ឱកាស​ការងារ​ចេញមុខ​ចេញ​មាត់ ឬ ឱ្យ​ថិ​វ​កា​តាម​តម្លៃ​ការងារ​នៅមាន កម្រិត​និង​គ្មាន​តម្លាភាព​។

​តារា​សម្តែង​ប្រុស លោក អ៊ឹម ជីវ៉ា បាន​បញ្ចេញ​សារ​ទៅកាន់​បណ្តា​អ្នក​កាន់​កម្មវិធី ទូរទស្សន៍​និង អ្នកដឹកនាំ​ផលិតកម្ម​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី​១៥​ខែកក្កដា ឆ្នាំ​២០១៩ ឱ្យដឹងថា “​សូម​ផ្ញើជូន​អ្នកសិល្បៈ​មួយចំនួន​!! ពេល​អ្នកសិល្បៈ​អាច​សម្តែង អាច​ច្រៀង​រាំ​បាន​មិន​ព្រម​ជួយ​ហៅ​គ្នា​ទៅ​ថត​ទៅ​កម្មវិធី​ឲ្យ​គ្នា​មានការ​ងារ​ធ្វើ​ទេ​។ ដល់ ពេល​គ្នា​ឈឺ ធ្លាក់ខ្លួន​ក្រ​ឬ​ស្លាប់​បាននាំគ្នា​ជួយ ។ ឲ្យ​តែ​ចឹ​ង​គឺ​វា​អាច​ក្លាយទៅជា​ទម្លាប់ ទៅ​ថ្ងៃមុខ​ដែល​គេ​តែងតែ​តែ​និយាយថា ពេល​មាន​លុយ​ដើរ​ហ៊ឺរ​ហា​! ឈឺ​កាលណា​សុំអំណោយ​”​។

​កន្លងទៅ​លោក​តែងតែ​តំណាង​សមាគម​សិល្បករ​ខ្មែរ​ជួយ​ជ្រោ​ម​ជែង​អ្នកសិល្ប​លំបាកៗ​នោះ បាន​រៀបរាប់​ទៀតថា រាល់ថ្ងៃនេះ​អ្នកសិល្បៈ​មាន​ច្រើនជាង​ច្រើន​ទីផ្សារ​ដែល​ត្រូវ ការ​។ រីឯ​ការ​ការប្រកួតប្រជែង​របស់​អ្នកសិល្បៈ​ក៏​ធ្លាក់​តម្លៃ​ទៅតាម និង​រួមផ្សំ​ជាមួយ និង​ការព្រងើយកន្តើយ​របស់​ស្ថាប័ន​ពាក្យ​ព័ន្ធ​ទៀត​វា​កាន់តែ​ធ្វើ​ឲ្យ​មាន​ភាពកំសោយក្នុង វិស័យ​សិល្បៈ រហូត​ធ្វើ​ឲ្យ​អ្នកសិល្បៈ​ខ្លះ​ដល់​ថ្នាក់​ចូល​ថត​ដោយ​មិន​យក​ថវិកា​។​

​ប៉ុន្តែ​ជាមួយគ្នា​នោះ លោក អ៊ឹម ជីវ៉ា ក៏​ទម្លាយ​រឿង​របស់​តួៗ​ផងដែរ​ថា ភាពចុះ​ខ្សោយ របស់​តារា​សិល្បៈ​ក្នុងស្រុក​យើង​ដោយសារតែ​អ្នកសិល្បៈ​ភាគច្រើន​មិនបាន​ចូល​សាលា​សិល្បៈ​គ្មាន​មូលដ្ឋានគ្រឹះ (​ក្បាច់​បាត​), ចូល​សិល្បៈ​តាមរយៈ​ខ្សែ​អូសទាញ​, ការសម្តែង នៅមានកម្រិត​, តម្លៃ​ក្នុង​ការថត​បាន​តិច​តែ​ចំណាយ​ច្រើន​, ហៅ​តែ​តួ​ដដែលៗ​, ថត​ឲ្យ​តែ បាន​, បច្ចេកទេស​នៅមានកម្រិត​, ដាក់​បញ្ចាំង​តាម​រោង​មិន​ចំណេញ ។ រឿង​មួយ ចំនួន មានតែ​ទេសភាព​តែ​គ្មាន​គុណភាព​, ពេល​កម្មវិធី​សប្បាយ​ឃើញ​មុខ​រហូត​ដល់ ពេល​មាន បុណ្យសព​បាត់​មុខ​អស់​, អ្នកសិល្បៈ​ប្រកាន់​បក្ខពួក , បាន​ល្បី​បន្តិច​កើត​ជំងឺ​តួឯក​កើត ជំងឺ​បូស​ក្លៀក​។​អ្នកសិល្ប​ខ្លះ​បាន​ថត​ចំរៀង​មួយ​បទ​សោះ​ឬ​ក​ពារ​ខ្លាំង​ជាង​រដ្ឋមន្ត្រី​ទៀត​។​ប្រជាជន​ខ្មែរ​មិនសូវ​គាំទ្រ​អ្នកដឹកនាំ​សិល្បៈ​មួយចំនួន​គាត់​មិនចេះ​ស្វែង យល់​សិក្សា​ពី​បរទេស​ខ្លះ​ទេ ។​ល​។

​លោក អ៊ឹម ជីវ៉ា ដែល​សមាជិក​ចុះជួយ​ប្រជាពលរដ្ឋ​របស់​កាកបាទ​ក្រហម​ដែរនោះ បាន​និយាយទៀតថា​ដោយសារ​ប្រទេស​យើង​មាន​សង្គ្រាម​បណ្តាល​ឲ្យ​សិល្បៈ​ស្រុក​យើង​ដើរ​យឺត​ជាង​សិល្បៈ​ប្រទេសជិតខាង​ជិតខាង​ជាង​៥០​ឆ្នាំ​។​ធ្វើ​ឲ្យ​សិល្បៈ​យើង​នៅមានកម្រិត ទាំង​វិស័យ​ចម្រៀង , ខ្សែភាពយន្ត និង​ទស្សនីយភាព​ផ្សេងៗ ។ បើសិនជា​អ្នក សិល្បៈ និង​អ្នកដឹកនាំ​សិល្បៈ​និង​ស្ថា​ប័​ន្ត​ដែល​ពាក់ព័ន្ធ មិន​ព្រម​ភ្ញាក់​ពី​ដំណេក​នៅតែ យប់យន់​សុ​បិ​ន្ត​ច្រើន​មិន​ព្រម​បើកភ្នែក​មើល​សិល្បៈ​បរទេសជិតខាង​គេ​ដើរ​ដល់​ណា ហើយ ហើយ​មិន​ព្រម​ទទួលស្គាល់​ការពិត​ទៀត សិល្បៈ​ស្រុក​យើង​នៅតែ​ប៉ុណ្ណឹង មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ទេ ។

​ជា​ចុងក្រោយ​នៃ​រឿងនេះ​លោក អ៊ឹម ជីវ៉ា បាន​ថ្លែងថា​ខាងលើនេះ​វា​គ្រាន់តែ​ជា​ទស្សនៈ មួយ ជ្រុង​តូច​របស់ខ្ញុំ​តែប៉ុណ្ណោះ​។​សង្ឃឹម​ការដែល​រៀន​បន្ថែម​មើល​ឲ្យ​ច្រើន​សម្លឹង​ឲ្យ ឆ្ងាយ ហើយ​ចេះ​ទទួលស្គាល់​កំហុស និង​សមត្ថភាព​ពិត​របស់ខ្លួន​គឺ​ធ្វើ​ឲ្យ​យើង​កាន់តែ រីកចម្រើន​ទៅមុខ​៕ ដោយ​: បូ​រិ​ន​