អ៊ឹម ជីវ៉ា ត្រៀម​ធ្វើ​កម្មវិធី​សប្បុរសធម៌ ក្រោយ​អបអរ​ថ្ងៃ​ខួបកំណើត​ដ៏​ធំ​នា​ឆ្នាំនេះ​

1574
ចែករម្លែក
  • 95
    Shares

ដោយ​: បូ​រិ​ន / ភ្នំពេញ​: កាលពី​យប់​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៨ តារា​សម្តែង​លោក អ៊ឹម ជីវ៉ា បានប្រកាស​កថា នឹង​ត្រៀម​ធ្វើ​កម្មវិធី​សប្បុរសធម៌​ក្រោយ​អបអរ​ថ្ងៃ​ខួបកំណើត​ដ៏​ធំ​នា​ឆ្នាំនេះ​រួច​កាលពី​យប់​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៨​។

​លោក អ៊ឹម ជីវ៉ា បាន​បង្ហើប​ប្រាប់​ក្នុង​ពិធី​ខួបកំណើត​របស់លោក​ឱ្យដឹងថា ឆ្នាំនេះ​លោក​បាន​អញ្ជើញ​ភ្ញៀវ​និង​មិត្ត​សិល្បៈ​ប្រមាណ​ជាង​២០០​នាក់ ដោយ​រៀបចំ​តុ​អាហារ​ចំនួន​២០​តុ​។ ប៉ុន្តែ​ជាក់ស្តែង​ភ្ញៀវ​និង​មិត្ត​សិល្បៈ​របស់លោក​មក​ចូលរួម​ស្ទើរតែ​ទាំងអស់ ពេញ​មួយ​ហាង​តែម្តង​។ ឆ្នាំនេះ​លោក​សម្រេចចិត្ត​ថវិកា​និង​ចំណងដៃ​នៃ​ខួបកំណើត​របស់លោក ត្រៀម​ធ្វើ​កម្មវិធី​សប្បុរសធម៌ ដោយ​យក​អំណោយ​សម្ភាៈ​សិក្សា ចំណីអាហារ និង ថវិកា ជូន​ដល់​អង្គការ​កុមារ​ក្រីក្រ​និង​កុមា​រគរ​ថ្លង់ ចំនួន​កន្លែង​។

​ជា​ពិធីករ​សម្រាប់​កម្មវិធី​កម្សាន្ត​របស់​ស្ថានីយទូរទស្សន៍​ជាច្រើន​ផងដែរ លោក​បាន​ប្រាប់ថា ក្រោយ​ចប់​ពិធី​ខួបកំណើត​របស់លោក​បាន​ប៉ុន្មាន​ថ្ងៃ​ហើយ លោក​នឹង​ត្រៀម​ធ្វើ​កម្មវិធី​សប្បុរសធម៌​នេះ និង អញ្ជើញ​មិត្ត​សិ​ល្ឞៈ ក្រុមគ្រួសារ ចូលរួម​ជាមួយ​លោក​យក អំណោយ​សម្ភាៈ​សិក្សា ចំណីអាហារ និង​ថវិកា ដែល​មក​ចំណងដៃ​ខួបកំណើត​របស់លោក​ចាត់​ចែង​ជាការ​ថ្លែងអំណរគុណ​ដ​ល់​ភ្ញៀវ និង​មិត្ត​សិល្បៈ និង​ទុក​ជាការ​បុណ្យ​ដោយបាន​ចូលរួម​មក​អបអរ​ខួបកំណើត​របស់​។ ជាមួយគ្នា​នោះ លោក​មិន​គិត​រឿង​រៀបចំ​ពិធី​ខាត​លុយ​ឬ​ចំណេញ​លុយ​អ្វី​ឡើយ​។​

​លោក​បាន​ថ្លែង​អរគុណ​ចំពោះ​ភ្ញៀវ​ក​ត្តិ​យស​ទាំងអស់ ដែល​បាន​លះបង់​ពេលវេលា​ចូលរួម​បង្ហាញ​ការស្រឡាញ់​រាប់អាន​រាល់​លើក ឲ្យ​តែ​លោក​មាន​រវល់​សូម​បងប្អូន​ជួបប្រទះ​តែ​សេចក្តីសុខ រក​ទទួលទាន​មានបាន​រៀងរហូត​។​

​សូមបញ្ជាក់ថា វត្តមាន​តារា​ចូល​រួមមាន នាយ​កុយ ស៊ុន​ណា​រី​ម៉ូ​នី​កា ចាន់ តារា​ទី ច​ន ច័ន្ទ​លក្ខិណា ម៉េង កែវពេជ្ជតា លី ម៉ា​រី​ណា គីង​សូ​រី​យា ឌួង ហ្សូ​រី​ដា លោក​ហ្វៃ សំអាង ពៅ លីដា លី ច័ន្ទ​សីហា មាស ស​ម្ជ​ស្ស ម៉ា​ដូ​ណា យេ​យេ ផេង​ខេ​ក គន់ រៀម​រតនៈ រៀម ច័ន្ទ​បរ​មី សំ​ប៉ូ​លីដា ដួង ម៉ា​និច្ច បេ​ប៊ី សឿន ផា​ភួង សេង រតនៈ លោក​វ៉ាន់​សាន់ ឃុន​វុត្ថា ព្រមទាំង​តារា​ច្រើន​ដួង​ទៀត​៕