អ៊ឹម ជីវ៉ា និង ហេង ឡុង បញ្ចប់​ការ​ប្តឹងផ្តល់​

208
ចែករម្លែក

ភ្នំពេញៈ ក្រោយ​បាន​ប៉ុន្មាន​ថ្ងៃ​នៃ​ការផ្ទុះ​រឿង​បែកបាក់​សាមគ្គី​រវាង​ប្រធាន​និង​សមាជិក សមាគម​សិល្បករ​ខ្មែរ លោក ហេង ឡុង និង អ៊ឹម ជីវ៉ា ឡើងក ក្រើ​ក​ពេញ​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​កម​កក៍​ស្រាប់តែ​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ បែរជា​បញ្ចប់​ជម្លោះ​ឈប់​ប្តឹងផ្តល់ គ្នា​ទៅវិញទៅមក​ក្រោម​ការ​ណែរ​នាំ និង​សម្របសម្រួល​ពី​វត្តមាន​លោកស្រី ហ៊ុន ស៊ី​ណាត ប្អូនស្រី​បង្កើត​សម្ដេច​តេ​ជោ​។
​ ​
លោក អ៊ឹម ជីវ៉ា ដែល​លាលែង​តំណែង​ពី សមាជិក​ក្រុមប្រឹក្សារ​ភិ​បាល សមាគម​សិល្បករ​ខ្មែរ ខណៈ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ជា​ប្រធាន​ហើយ​ស្វាមី​នាង​តែងតែ​ចេញមុខ​ជំនួស​នោះបាន ប្រកាស សាជាថ្មី ម្តង​ទៀតថា ដោយ​បញ្ហា​ទាស់​គ្នា​រហូត​ប្តឹងផ្តល់​ជាមួយ​លោក ហេង ឡុង នោះ​ក្រោយពី​បាន​ជួប ជជែក​គ្នា​រវាង​លោក មេធាវី និង​ភាគី​តំណាង​លោក ហេង ឡុង ក្នុង​ស្មារតី​ជា គ្រួសារ​អ្នកសិល្បៈ ភាគី​ទាំងអស់​បានសម្រេច​បញ្ច​ប់​ការយល់ច្រឡំ​គ្នា​នាពេល​​កន្លងមក​ដោយ​សន្តិវិធី​។

សម្រាប់​ការបំភ្លឺ​ទាក់ទង​នឹង​ការយល់ច្រឡំ​គ្នា​នាពេល​កន្លងមក​លោក ជីវ៉ា បញ្ជាក់ថា ទី​១.​កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក​ប្រកាស​លាឈប់​ពី សមាគម​សិល្បករ​ខ្មែរ ដោយ​ភ្ជាប់​ជាមួយ​ការស្នើសុំ​ឲ្យ​មាន​បំភ្លឺ​ចំនួន​៩​ចំណុច​ទាក់ទង​និង​ការងារ​របស់​សមា គម​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់ លោក​ដែល​ខ្លឹមសារ​បង្ហោះ​នោះ​ធ្វើ​ឲ្យ​មានការ​យល់ច្រឡំ​គ្នា ពី​សំណាក់​បង ហេង ឡុង និង​អ្នក​បង ច​ន ច័ន្ទ​លក្ខិណា ថា​ជាការ​បរិហា​កេ​រ្ត៍ ការប្រមាថ និង​ការគំរាមកំហែង ហែ​កកេ​រ្ត៍​ទៅវិញ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​របស់​ពួកគេ​ដែលជា​បុគ្គល ស្អាតស្អំ និង​ខិតខំ​ដើម្បី​សិល្បៈ​នាពេល​កន្លងមក​។
​ ​
លោក អ៊ឹម ជីវ៉ា បាន​ប្រាប់ រស្មី​កម្ពុជា ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ​ថា កន្លងមក​ខ្ញុំ​បង្ហោះ សារ​៩​ចំណុច​មិនបាន​ចោទ​ប​ប្រកាន់​លោក ហេង ឡុង និង អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ឡើយ​ដោយ​គ្រាន់​ដើម្បីឱ្យ​លោក ហេង ឡុង ឆ្លើយ​បកស្រាយ​៩​ចំណុច​តែ​លោក ហេង ឡុង យល់ច្រឡំ​ថា ខ្ញុំ​បរិហារកេរ្តិ៍​គាត់​ទៅវិញ ? ទោះបី​លោក ហេង ឡុង បកស្រាយ​មិន​បកស្រាយ ជា​សិទ្ធិ​របស់គាត់ ? លោក ហេង ឡុង និង​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា គាត់​មាន​សិទ្ធិ​ការពារ​​ខ្លួន​របស់គាត់​ជាម​នុស្ស​ស្អាតស្អំ​ដែល​ជួយ​ការងារ​សង្គម​កន្លងមក​ហើយ​ខ្ញុំ​ក៍​ត្រូវ​ឆ្លើយតប ក្នុង​ការពារ​សិទ្ធិ​ស្អាតស្អំ​ដែល​ជួយ​សិល្បៈ​កន្លងមក​របស់ខ្ញុំ​ដូចគ្នា​។​

លោក​បាន​ប្រាប់ទៀតថា ខ្ញុំ​បញ្ចប់​បញ្ហា​មិនមែន​មានន័យថា ខ្ញុំ​ខ្លាច​លោក ហេង ឡុង ឬ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ប្តឹងផ្តល់​ឬ​ជាការ​សម្តែង​នោះទេ​គឺ​ដោយសារតែ​មានការ ស​ម្រួ​ប​សម្រួល​ពី​អ្នក​ម្តាយ ហ៊ុន ស៊ី​ណាត ឱ្យ​ថយ​ម្នាក់​មួយ​ជំហាន​ដែល​អ្នក​ម្តាយ​ជា​ចាស់ទុំ និង​ជា​ម្តាយ​ដែល​ប្រកបដោយ​ព្រហ្ម​វិហារធម៌​។ គាត់​ជា​អាជ្ញាកណ្តាល​ដោយ​បញ្ចប់​ជម្លោះ ដោយ​ស្មើភាព​គ្នា​មិន​យក​អ្នកណា​ជាស​ត្រូវ​រស់​ក្រោម ដំបូល​សន្តិភាព តែមួយ​។ ដូ​ច្នះ​យើង ខ្ញុំ​ក៍​សម្រេចចិត្ត​រៀងៗ​ខ្លួន​បញ្ចប់​បញ្ហា​ទាំងអស់​ពីថ្ងៃ​នេះ​តទៅ​។​
​ ​
លោក អ៊ឹម ជីវ៉ា បាន​និយាយថា ពេល​មាន​ចាស់ទុំ​មក​សម្របសម្រួល​ឱ្យ​បញ្ចប់​បញ្ហា ក្នុងនាម​ខ្មែរ​ដូចគ្នា តើ លោក​ត្រូវបដិសេធ ឬ​បញ្ចេញ​ច​រិ​ក​កោងកាច ឬ​ឆ្លើយ​ដាក់ គាត់​វិញ ឬ​យ៉ាងម៉េច​? ចម្លើយ​គឺ​ត្រូវតែ​យល់ព្រម​តាម​លោក​ម្ដាយ​ជា​ចាស់ទុំ​។ បងប្អូន​ចង់​ជេ​ស្តី​​រូបលោក​យ៉ាងណា​ក៍លោក​មិន​តបត​វិញ​ដែរ ហើយ​លោក​សូម​ស្បថ​នេះ​មិនមែនជា​រឿង សម្តែង​ទេ​។ ទោះបីជា​បញ្ហា​ត្រូវ​បានបញ្ចប់​មែន​ក៍​មិន​វិលត្រឡប់​ទៅ ធ្វើការ​នៅ សមាគម សិល្បករ​ខ្មែរ វិញ​ដែរ​។ ប៉ុន្តែ​លោក​នៅតែ​បន្តសកម្មភាព​មនុស្សធម៌​ចុះជួយ​អ្នកសិល្បៈ ដដែល​ក្នុងនាម​ជា​សិល្បករ​ខ្មែរ​។ លោក​សូមឱ្យ​បងប្អូន​ជនរួមជាតិ​ខ្មែរ​យោគយល់​ដោយ​ក្តី អនុគ្រោះ​ដល់​រូបលោក​៕ ដោយៈ បូ​រិ​ន​