អ៊ុង ដេវីត សង្ឃឹម​ឱកាស​ក្រោយ​បាន​ក្លាយជា​តួឯក​

1072
ចែករម្លែក

​ភ្នំពេញ​៖ ក្រៅពី​បង្ហើប​ថា មាន​ផលិតកម្ម​ពីរ​កំពុងតែ​ចែចូវ តារា​សម្តែង អ៊ុង ដេវីត បានបង្ហាញ​ច្បាស់ ហើយ​ថា ខ្លួន​កំពុងតែ​ចុះ​កុងត្រា​ថត​រឿង (​ម្ចាស់​ព្រែក​) កាលពីពេល​ថ្មីៗ​នេះ ស្រប​ពេលដែល​ការងារ របស់ ដេវីត កំពុងតែ​ច្បាម​បាន​ភាព​ល្បាញ​ល្បី​។

​ប្រុស​ស្អាត Freshie Boy ដេវីត ដែល​បាន​ប្រឡូក​សិល្បៈ​ទើបតែ​បាន​រយៈពេល​ខ្លី ប៉ុន្តែ​ហាងឆេង របស់ ដេវីត ឡើង​ខ្ពស់​គួរសម​ធ្វើ​ឲ្យ​ការងារ​សិល្បៈ​មកជា​ហូរហែរ មិន​ដាច់​។ ដេវីដ ធ្លាប់​ប្រាប់ សារព័ត៌មាន​ក្នុងស្រុក​កន្លងមក​ថា ខ្លួន​ចង់​ក្លាយជា​តួ​សម្តែង​ជា​តួ​អ្វី​ក៏ដោយ​ឲ្យ​តែ​បានក្លាយ ជា​តារា​សម្តែង ដែល​ខ្លួន​ធ្លាប់​ស្រលាញ់​នឹង​ប៉ង​ចង់​ចូលប្រឡូក​តាំងពីក្មេង​មក​នោះ ពេលនេះ បាន​ក្លាយជា​តារា​សម្តែង​ច្រើន​រឿង​ដែល​គ្រាន់តែ​ប្រឡូក​មិនទាន់​ដល់​មួយឆ្នាំ​ផង​។

​ងាក​មក​តួរ​អង្គ​សម្តែង ដេវីដ បញ្ជាក់ថា ប្រសិនបើ​មានការ​ផ្តល់ឱកាស​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដេវីត និង​វិ​វត្ត​ខ្លួន​ពី​តួរង ទៅជា​តួឯក នោះ​គឺជា​ភាពជោគជ័យ​កាន់តែខ្លាំង​របស់​តារា​សម្តែង អ៊ុង ដេវីត​ត ហើយក៏​ជា​ក្តី​ស្រម័យ​របស់​តារា​មាឌ​មាំ​រូបនេះ​ទៅ​ថ្ងៃ​អនាគត​ផងដែរ​។ ទោះជា​យ៉ាងណា ដេវីត នៅតែ​ប្រកាន់​ជំហរ ថា ក្នុងនាម​ជា​អ្នកសិល្បៈ​ត្រូវតែ​ប្រឡូក​គ្រប់​ទម្រង់​សិល្បៈ និង​តួអង្គ​សម្តែង មិនត្រូវ​ប្រកាន់​ថា តួ​សយ​ម្តែ​ង​បែបណា​នោះទេ​។

​ថ្វីត្បិតតែ​បាន​សម្តែង​នៅក្នុង​រឿង (​ម្ចាស់​ព្រែក​) អ៊ុង ដេវីត នៅតែ​មិនទាន់​ប្រាកដថា រឿង​ថ្មី ដែល​ចាងហ្វាង​ផលិតកម្ម​កំពុងតែ​ពិចារណា ថា​ត្រូវ​បន្ត​កុងត្រា​ជាមួយនឹង ដេវីត បន្តទៀត ឬ​យ៉ាងណា​រងចាំ​ដល់​ចុងឆ្នាំ​២០១៧ ខាងមុខ​នោះ ទើប​ដឹង​ពី​តម្រុយ​រឿង​ថ្មី​ដែល​ត្រូវ​សម្តែង​៕ ដោយ​៖ បញ្ញា​សាស្ត្រ​

​តារា​សម្តែង អ៊ុង ដេវីត ។
តារា​សម្តែង អ៊ុង ដេវីត និង តារា​សម្តែង កញ្ញា តូ​តា​។