អ៊ែរ អេ​ស៊ា​សូម​ណែនាំ​ជើងហោះហើរ​ថ្មី “​ភ្នំពេញ – ភូ​កេ​ត​”

387
ចែករម្លែក
  • 5
    Shares

​ដោយៈ​ក្រុមហ៊ុន​/ភ្នំពេញៈ​ក្នុង​សេចក្តីប្រកាស​ពី​ទីក្រុង​បាងកក ប្រទេស​ថៃ​កាលពី​ថ្ងៃទី​១​ខែមេសា​បាន​បញ្ជាក់ថា​ជើងហោះហើរ​ថ្មី​បំផុត​របស់ អ៊ែរ អា​ស៊ា​(AirAsia) ធ្វើដំណើរ​ត្រង់​ពី ភ្នំពេញ ទៅកាន់ ភូ​កេ​ត ដែលជា​ជើងហោះហើរ​មួយ​ក្នុងចំណោម​ជើងហោះហើរ​ទៅកាន់​ទិសដៅ​ឆ្នេរសមុទ្រ​ដ៏​ពេញនិយម​បំផុត​ក្នុង​ពិភពលោក​។ ហោះហើរ បួន ដង ក្នុង​មួយ​សប្តាហ៍ (​ថ្ងៃ​ចន្ទ​/​ថ្ងៃ​អង្គារ​/​ថ្ងៃ​សុក្រ​/​ថ្ងៃ​សៅរ៍​) ជាមួយនឹង​ការបញ្ចុះ​តម្លៃ​ពិសេស ត្រឹមតែ ៣៥​ដុល្លារ សម្រាប់​ការធ្វើដំណើរ​ក្នុង​មួយដង​។ ចាប់ពី​ថ្ងៃទី ១​ខែមិថុនា ឆ្នាំ ២០១៩ ដែល​ការ​កក់​សំបុត្រ​ក្នុង​ចន្លោះ​ពីថ្ងៃ​ទី ១​ដល់​ថ្ងៃទី ១៤​ខែមេសា ឆ្នាំ ២០១៩​សម្រាប់​ការធ្វើដំណើរ​ចាប់ពី​ថ្ងៃទី ១ ខែមិថុនា ដល់​ថ្ងៃទី ២៦ខែតុលា ឆ្នាំ២០១៩ ដោយ​កក់​សំបុត្រ​តាមរយៈ www.airasia.com​។


​លោក Santisuk Klongchaiya ដែលជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Thai AirAsia បាន​មានប្រសាសន៍ ថា អ៊ែរ អេ​ស៊ា ពិតជា​រំភើប​រីករាយ​ណាស់​ដែល​បានធ្វើ​ការហោះហើរ ភ្នំពេញ​-​ភូ​កេ​ត ចំនួន បួន ដង ក្នុង​មួយ​សប្តាហ៍ ដែល​ជើង ហោះហើរ​នេះ​មានការ​កើនឡើង​យ៉ាង​មាន​សក្តានុពល​ដោយ ភូ​កេ​ត ជា​ទិសដៅ​មួយ​ក្នុងចំណោម​ទិសដៅ​ធ្វើដំណើរ​ដ៏​ពេញនិយម បំផុត​ក្នុង​ពិភពលោក​របស់​ប្រទេស​ថៃ និង ភ្នំពេញ ជា​ចំណុចកណ្តាល​នៃ​តំបន់​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​។ វា​ត្រូវបាន សង្ឃឹមថា​ការបង្កើត​នូវ​បណ្តាញ​យ៉ាង​ទូលំទូលាយ​ឆ្លងកាត់​តំបន់​អាស៊ាន​នេះ ទាំង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ នឹង​ទទួលបាន​នូវ ផលប្រយោជន៍​ជាច្រើន​ពី​វិស័យ​ទេសចរណ៍ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។​


​ជើងហោះហើរ ភ្នំពេញ​-​ភូ​កេ​ត គឺជា​ជើងហោះហើរ​ទី​ពី​រដែ​លត​ភ្ជាប់​ពី ប្រទេស​កម្ពុជា ទៅកាន់ ភូ​កេ​ត បន្ទាប់ពី​ជើងហោះហើរ សៀមរាប​-​ភូ​កេ​ត ដែលមាន​អ្នកធ្វើដំណើរ​ជាច្រើន​នាក់ ដោយ​ជា​មធ្យម​អ្នកធ្វើដំណើរ​មាន​រហូតដល់ 80 ភាគរយ​។ ជាមួយនឹង​ជើងហោះហើរ​មួយ​នេះ យើង​មើលឃើញថា​មាន​ទាំង​អ្នកធ្វើដំណើរ​ដែលជា​ប្រជាជន​កម្ពុជា និង​មកពី​អន្តរ ជាតិ​នៅក្នុង​តំបន់​អាស៊ាន ដូច្នេះ​ក្រុមហ៊ុន​អាកាសចរណ៍​យើងខ្ញុំ​រំពឹងថា​នឹង​ផ្តល់​ភាព​កាន់តែ​ងាយស្រួល​ដល់​លោកអ្នក ដែល​អាចឱ្យ លោកអ្នក​ធ្វើដំណើរ​ទៅដល់ ភូ​កេ​ត ដោយផ្ទាល់​ដោយ​មិនចាំបាច់​ឈប់​នៅ បាងកក ទៀតឡើយ​។​


​ ​លោក Santisuk បាន​មានប្រសាសន៍ថា “AirAsia មាន​សេចក្តី​សប្បាយរីករាយ​ជាខ្លាំង​ដែល​បាន​បន្ថែម​បណ្តាញ មួយទៀត​ដើម្បី​ត​ភ្ជាប់ ប្រទេស​កម្ពុជា ជាមួយនឹង ប្រទេស​ថៃ ហើយក៏​សូម​អរគុណ​ដល់​ប្រជាជន​កម្ពុជា​ដែល​តែងតែ​គាំទ្រ និង​ស្វា គម​ន៍​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​យើងខ្ញុំ​។ ជើងហោះហើរ​ថ្មី​នេះ​នឹង​អនុញ្ញាតឱ្យ​លោកអ្នក​ធ្វើការ​ហោះហើរ​ត្រង់​ពី រាជធានី​ភ្នំពេញ ទៅកាន់ ភូ​កេ​ត ជាមួយនឹង​ភាពងាយស្រួល​បំផុត ដែល​ល្អ​សម​នឹង​តម្លៃ​។ លើសពី​ភាព​ទាក់ទាញ​នៃ​ឆ្នេរសមុទ្រ ភូ​កេ​ត ក៏មាន ភាព​ទាក់ទាញ​ក្នុង​វិស័យ​ស្ថាបត្យកម្ម និង​វិស័យ​វប្បធម៌​ជាច្រើន​ទៀត​ដូចជា អាហារ​សមុទ្រ​ដ៏​ឈ្ងុយឆ្ងាញ់ និង​មាននូវ​សកម្មភាព ជាច្រើន​ទៀត​ដែល​ប្រាកដថា​អាចបំពេញ​នូវ​បំណងប្រាថ្នា​សម្រាប់​បែបផែន​ជីវិត​របស់លោក​អ្នកគ្រ​ប់ៗ​គ្នា​។​”

​ ​ភូ​កេ​ត ត្រូវបាន​ចាត់ទុកថា​ជា​កោះ​ឋានសួគ៌​នៅ​ក្នុ​ប្រទេស​ថៃ ដែលមាន​ភាព​ទាក់ទាញ​យ៉ាងខ្លាំង​ចំពោះ​តំបន់ឆ្នេរ​សមុទ្រ ក៏ដូចជា​ត្រីមាស​ប្រវត្តិសាស្ត្រ ពោរពេញ​ទៅដោយ​ស្ថាបត្យកម្ម​ចិន​កាត់​ព័រ​ទុយ​ហ្គា​ល់ ដែល​ខុសប្លែក​ពី​គេ​នៅក្នុង​តំបន់ ការដើរ មើល​សិល្បៈ​គំនូរ​នៅលើ​ជញ្ជាំង (Art Walks) ត្រៀម​ជាស្រេច​សម្រាប់​ឱ្យ​លោកអ្នក​ថតរូប​លេង​កម្សាន្ត ហើយ​លោកអ្នក​អាច​រីករាយ​ជាមួយ នឹង​ការដើរ​ទិញ​អីវ៉ាន់​ដែល​គ្មាន​ទីបញ្ចប់ ក៏ដូចជា​អាហារ​សមុទ្រ​ដ៏​ឈ្ងុយឆ្ងាញ់​ជាច្រើន​ប្រភេទ​ផងដែរ​។​
​ ​
​ ​ជាមួយនឹង​ការបង្កើត​នូវ​ជើងហោះហើរ​ថ្មី​នេះ AirAsia បាន​ផ្តល់នូវ​ការបញ្ចុះ​តម្លៃ​ពិសេស​សម្រាប់​ប្រជាជន​កម្ពុជា ដែលមាន​តម្លៃ​ចាប់ពី៣៥ ដុល្លារ សម្រាប់​ការធ្វើដំណើរ​មួយដង​។ កក់​ចាប់ពី​ថ្ងៃនេះ (​ថ្ងៃទី ១ ខែមេសា ឆ្នាំ២០១៩) រហូតដល់​ថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០១៩សម្រាប់​ការធ្វើដំណើរ​ចាប់ពី​ថ្ងៃទី ១ ខែមិថុនា រហូតដល់​ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៩ ដោយ​កក់​សំបុត្រ​តាមរយៈ www.airasia.com​។ តាមដាន​នូវ​សកម្មភាព​ថ្មីៗ ក៏ដូចជា​ការបញ្ចុះ​តម្លៃ​ពិសេស តាមរយៈ Facebook របស់ AirAsia (facebook.com/AirAsia) និង Twitter (twitter.com/AirAsia)​។​

​ ​សម្រាប់​ជើងហោះហើរ​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​ថៃ AirAsia មាន​ជើងហោះហើរ​ចំនួន 4៖ ភ្នំពេញ​-​បាងកក (​អាកាសយានដ្ឋាន Don Mueang) 3​ដង ក្នុង​មួយថ្ងៃ​, សៀមរាប​-​បាងកក បីដង ក្នុង​មួយថ្ងៃ​, សៀមរាប​-​ភូ​កេ​ត មួយ​ដង ក្នុង​មួយថ្ងៃ​, ហើយ​ឥឡូវនេះ ភ្នំពេញ​-​ភូ​កេ​ត បួន​ដង ក្នុង​មួយ​សប្តាហ៍​។៕សរន