អ៊ែ​រិ​ន រ៉ា​ម​ស៊ី ក្លាយជា​គោលដៅ​ផ្ទេរ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​ក្លិប​ឆេ​ល​ស៊ី​

779
ចែករម្លែក

​អ៊ែ​រិ​ន រ៉ា​ម​ស៊ី (Aaron Ramsey) គឺជា​គោលដៅ​ផ្ទេរ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​សម្រាប់​ក្លឹប​ឆេ​ល​ស៊ី​។ ខ្សែបម្រើ​ក្លិប​អា​សេណ​ល​រូបនេះ ត្រូវបាន​សន្យា​ផ្តល់​កិច្ចសន្យា​ថ្មី រយៈពេល​៥​ឆ្នាំ​នៅ​ពហុ​កីឡដ្ឋាន Emirates ប៉ុន្តែ​កីឡាករ​រូបនេះ​នៅ​មិនទាន់​សម្រេចចិត្ត​ចុះ​កិច្ច​ហត្ថលេខា​នៅឡើយ​ទេ​។​
​ ​
​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ជា​គ្រូបង្វឹក​ថ្មី​របស់​ក្លឹប​ឆេ​ល​ស៊ី​អន្ទះសា​ចង់​រុះរើ​ក្រុម របស់លោក​មុនពេល​ទីផ្សារ​ទិញដូរ​កីឡាករ​បិទទ្វារ ស្របពេល​ខ្សែបម្រើ​កណ្តាល​ម្នាក់ទៀត គឺជា​អាទិភាព​របស់លោក​។​
​ ​
​គេ​រំពឹងថា ខ្សែបម្រើ ឌែ​ន​នី ឌ្រិ​ង​វ៉​ត​ធើ (Danny Drinkwater) នឹងត្រូវ​លក់​ចេញ ស្របពេល​ក្លិប សេ​វីឡា​(Sevilla) ចង់​ខ្ចី​ជើង​ខ្សែបម្រើ ធី​ម៉ូ បា​កា​យ៉ូ​កូ (Tiemoue Bakayoko) ផងដែរ ។
​ ​
​ខណៈពេល រ៉ា​ម​ស៊ី នៅ​មិនទាន់​សម្រេចចិត្ត​អំពី​អនាគត​របស់ខ្លួន កីឡាករ​រូបនេះ​បាន​ក្លាយជា គោលដៅ​ផ្ទេរ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​ក្លឹប​ឆេ​ល​ស៊ី​។​
​ ​
​រ៉ា​ម​ស៊ី វ័យ​២៧​ឆ្នាំ​បាន​ចូលរួម​ជាមួយ​ក្លិប Arsenal កាលពី​ឆ្នាំ​២០១៨ ក្នុងតម្លៃ​ផ្ទេរ​៥​លាន​ផោន ពី​ក្លិប កា​ឌី​វ ស៊ី​ធី​(Cardiff City) ។ កីឡាករ ម៉ា​ទៀស វ៉េ​ស៊ី​ណូ (Matias Vecino) ក៏​ជា​គោលដៅ​ផ្ទេរ​របស់​ក្លិប​ឆេ​ល​ស៊ី​ផងដែរ​។​

​ថ្លែង​កាលពី​សប្តាហ៍​មុន​ជុំវិញ​ដំណើរ​ប្រកួត​កម្តៅ​សាច់ដុំ​របស់​ក្រុម​កាំភ្លើង​ធំ​អា​សេណ​ល ( Arsenal) នៅ​តំបន់​អាស៊ី រ៉ា​ម​ស៊ី បាន​និយាយថា គ្មាន​ឱសានវាទ ដើម្បី​ធ្វើការ​សម្រេចចិត្ត ជុំវិញ​កិច្ចសន្យា​ថ្មី​ទេ​។​
​ ​
​រ៉ា​ម​ស៊ី ដែល​កិច្ចសន្យា​របស់ខ្លួន​នឹង​ចប់​ក្នុង​រយៈពេល​១២​ខែ​ទៀត​នោះបាន​និយាយថា “​តើ​ខ្ញុំ​ស្ថិតនៅ ក្រោម​សម្ពាធ​ឬ​យ៉ាងណា​? អត់​ទេ​។ វា​គឺជា​ការសម្រេចចិត្ត​រប​ស់​ខ្ញុំ ហើយ​អ្វីដែល​ខ្ញុំ​សម្រេចចិត្ត​ធ្វើ គឺ​អាស្រ័យ​លើ​ខ្លួន​ខ្ញុំ​”​។​
​ ​
​រ៉ា​ម​ស៊ី បន្តថា “​ខ្ញុំ​គឺជា​កីឡាករ​ម្នាក់​ដែល​បញ្ចេញ​សមត្ថភាព​១០០​ភាគរយ លើ​ទីលាន​ប្រកួត មិន​ថា មានរឿង​អ្វី​នោះទេ​។ ខ្ញុំ​គ្មានអ្វី​ប្រែប្រួល​ទេ​។ ខ្ញុំ​នឹង​ផ្តល់​អ្វីៗ​ទាំងអស់​។ ព្យាយាម​សម្រេច​ជោគជ័យ ដែល​ពិសេស​នៅ​រដូវ​កាល​នេះ និង​ឈ្នះ​ការប្រកួត មិន​ថា មានរឿង​អ្វី​កើតឡើង​ទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ អ៊ែ​រិ​ន រ៉ា​ម​ស៊ី (Aaron Ramsey)