អ៊ែ​រិ​ន រ៉ា​ម​ស៊ី យល់ព្រម​ទទួលយក​កិច្ចសន្យា​រយៈពេល​៥​ឆ្នាំ​ជាមួយ​ក្លឹប Juventus

238
ចែករម្លែក

អ៊ែ​រិ​ន រ៉ា​ម​ស៊ី (Aaron Ramsey) យល់ព្រម​ទទួលយក​កិច្ចសន្យា​រយៈពេល​៥​ឆ្នាំ​ជាមួយ​ក្លឹប Juventus ហើយនឹង​ចាកចេញ​ពី​ក្លឹប Arsenal នៅ​ដំណាច់​រដូវ​កាល​នេះ​។​
​ ​
​រ៉ា​ម​ស៊ី កំពុង​ចរចា​ជាមួយ​ក្លឹប​ជើងឯក​អ៊ីតាលី​រូបនេះ ចាប់តាំងពី​ឆ្នាំមុន ហើយ​នៅពេលនេះ គេ​រំពឹងថា នឹង​បញ្ចប់​វត្តមាន​រយៈពេល​១០​ឆ្នាំ​នៅ Arsenal ។​
​ ​
​គេ​រំពឹងថា ក្លឹប Juventus នឹង​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ រ៉ា​ម​ស៊ី ទៅ​ទីក្រុង​ទូ​រិ​ន​នៅ​រដូវក្តៅ​នេះ​។ គេ​និយាយថា កិច្ចព្រមព្រៀង​នេះ​មានតម្លៃ​៣៦​លាន​ផោន ហើយ​កីឡាករ​សញ្ជាតិ​វ៉េ​ល​រូបនេះ គ្រោង​ទទួលបាន​ទឹកប្រាក់ ១៤០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​។​
​ ​
ក្លឹប Arsenal បាន​ប្រាប់​កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ​កាលពី​ដំណាច់​ឆ្នាំមុន​ថា ខ្លួន​មាន​សេរីភាព​ចាក ចេញពី​ក្លឹប​នេះហើយ​។ នេះ​គឺជា​ការសម្រេចចិត្ត​រប​ស់​មន្ត្រី​ប្រតិបត្តិ​ជាន់ខ្ពស់​របស់​ក្លឹប ដែល​គេ​ជឿថា ជា​វិធានការណ៍​ត្រឹមត្រូវ​សម្រាប់​ប្រយោជន៍​យូរអង្វែង​របស់​ក្លឹប Arsenal ។​
​ ​
លោក ហ្វា​ប៊ី​អូ ប៉ា​រ៉ា​ទី​ស៊ី (Fabio Paratici) ជា​នាយក​ក្លឹប Juventus បាន​និយាយ​កាលពី ដើមឆ្នាំ​នេះ​ក្នុង​បទ​សម្ភាស​ថា រ៉ា​ម​ស៊ី គឺជា​កីឡាករ​ឆ្នើម​ម្នាក់​។​លោក​បន្តថា “​គាត់​គឺជា​កីឡាករ​ឆ្នើម ហើយ​លេង​ក្នុង​កម្រិត​កំពូល​ច្រើន​ឆ្នាំ​មកហើយ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

អ៊ែ​រិ​ន រ៉ា​ម​ស៊ី (Aaron Ramsey)