អ៊ែ​រិ​ន វ៉ាន ប៊ី​សា​កា ត្រូវបាន​ដកចេញ​ពី​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ដោយសារ​បញ្ហា របួស​

156
ចែករម្លែក

​រស់ជាតិ​នៃ​ការចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​លើកដំបូង​របស់​កីឡាករ អ៊ែ​រិ​ន វ៉ាន ប៊ី​សា​កា (Aaron Wan Bissaka)​បានបញ្ចប់​ទៅវិញ​ដោយសារ​តែមាន​បញ្ហា​ឈឺ ឆ្អឹងខ្នង​។​
​ ​
​លោក ហ្គា​រ៉េត សាវ​ហ្គេ​ត (Gareth Southgate) បាន​កោះហៅ​ខ្សែការពារ​ស្លាប​ស្តាំ របស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​រូបនេះ​សម្រាប់​ការប្រកួត​ជម្រុះ Euro 2020 ជាមួយ​ក្រុម​ប៊ុលហ្គារី និង​ក្រុម​កូ​សូ​វ៉ូ​។​
​ ​
​ប៉ុន្តែ​សហព័ន្ធ​បាល់ទាត់​បានបញ្ជាក់​ថា វ៉ាន ប៊ី​សា​កា ដែល​ផ្ទេរ​ពី​ក្លិប​គ្រី​ស្តា​ល់ ផា​លេស​( Crystal Palace )​មក​ចូលរួម​ជាមួយ​យូ​ណាយ​ធី​ត​ក្នុងតម្លៃ ៥០​លាន​ផោន​កាលពី រដូវក្តៅ​នោះបាន​វិលត្រឡប់​ទៅ​ពហុ​កីឡដ្ឋាន Old Trafford វិញ​ហើយ​។​
​ ​
​ការបញ្ចូល វ៉ាន ប៊ី​សា​កា ក្នុង​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដោយ លោក សាវ​ហ្គេ​ត សម្រេច​កោះហៅ​អតីត​កីឡាករ​ក្លិប Palace រូបនេះ​ជាជាង​កោះ ហៅ​កីឡាករ​មាន​បទពិសោធ ខាយ វ៉ក​ឃ័​រ (Kyle Walker) របស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​។​
​ ​
​សេចក្តីថ្លែងការណ៍​សរ​សេរ​ថា “​អ៊ែ​រិ​ន វ៉ាន ប៊ី​សា​កា ត្រូវបាន​ដកចេញ​ពី​ក្រុម​ជម្រើស ជាតិ​អង់គ្លេស​ហើយ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​