អ័រម៉ូន​អ្វីខ្លះ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​មាត់​ធ្មេញ​របស់​ស្ត្រី​?

1747
ចែករម្លែក

​អ័រម៉ូន​ជាច្រើន​ប្រហែលជា​ប៉ះពាល់​ដល់​សុខភាព​មាត់​ធ្មេញ​របស់​ស្ត្រី​អស់​មួយជីវិត​។ ដូច្នេះហើយ​ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍​ខ្លះៗ​អំពី​អ័រម៉ូន​របស់​ស្ត្រី​៖

​ក្នុងពេល​ពេញវ័យ អ័រម៉ូន​ជាច្រើន​អាចធ្វើ​ឲ្យ​ហូរឈាម ក្រហម និង​ហើម​អញ្ចាញធ្មេញ​​ជា​រៀងរាល់ខែ​ក្នុងពេល​មក​រដូវ ស្ត្រី​ម្នាក់​ប្រហែលជា​ត្រូវ​ធ្លាក់ឈាម និង​ហើម​អញ្ចាញធ្មេញ ហើម​ក្រពេញទឹកមាត់ ឬ​ពងបែក​មាត់​។

​អាកា​រៈទាំង​នេះ​គួរតែ​ស្រាកស្រាន្ត​ទៅវិញ​នៅពេល​ឈប់​មក​រដូវ​ស្ត្រី​ខ្លះ​ដែល​ប្រើ​ថ្នាំ​ពន្យា កំណើត​ទំនងជា​ងាយ​នឹង​ស្ងួត​ជើងធ្មេញ​ក្រោយពី​វះកាត់​នៅ​មាត់​រួច​ការ​រលាក​អញ្ចាញ ធ្មេញ​រួមទាំង​ហើម​ធ្មេញ ឈឺ​តឹង​ធ្មេញ និង​ការឡើង​ក្រហម​អញ្ចាញធ្មេញ គឺជា​រឿង​ដែល​អាច នឹង​កើតឡើង​ក្នុងពេល​មាន​ផ្ទៃពោះ​ទាំងអស់​ការ​ដុស​សម្អាត​ធ្មេញ​ជាប្រចាំ​ការប្រើប្រាស់​អំបោះ សម្អាត​ធ្មេញ និង​ទៅ​ជួប​ពេទ្យធ្មេញ​អាចជួយ​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន​៕ ដោយ​: health.com.kh