អ្នកការពារ​ផែនដី​៖ មនុស្ស​លោក​ជួប​ការ​ប្រឈម​ធំ​ណាស់​ពី​ផ្កាយព្រះគ្រោះ​

3634
ចែករម្លែក

​អ្នកជំនាញ​មួយក្រុម ដែល​កំពុង​ខិតខំ​សង្គ្រោះ​ផែនដី​ពី​ការប៉ះទង្គិច​ដ៏​អន្តរាយ​របស់​ផ្កាយព្រះគ្រោះ ឬ​ដុំថ្ម​អវកាស អះអាង​ថា​ថា​ពួក​មនុស្ស​យើង​អាច​នឹង​ត្រូវ​បោស​​សម្អាត​ពី​ផែនដី​តែ​មួយ​ព្រឹប​។​

​យោង​តាម​ពួក​គេ ដុំថ្ម​អវកាស​រាប់លាន​ស្ថិត​ក្នុង​ផ្លូវ​បុក​ទង្គិច​ជាមួយ​ផែនដី និង​មិន​ត្រូវ​ចាប់​សញ្ញា​ឬ​សំគាល់​បាន​ជា​មុន​ទេ ហើយ​អាច​បំផ្លាញចោល​មនុស្ស​សត្វ​លើ​ភព​​ដែន​នេះ​តែ​មួយ​ព្រឹប​។​

​មូលនិធិ​B612 Foundation ជា​អង្គការ​មិន​រក​កំរៃ​មួយ​នៅ​អាមេរិក ។​វា​ផ្សំ​ដោយ​អ្នក​អវកាស អ្នកវិទ្យាសាស្ត្រ អ្នក​ធ្វើ​ផែនការ​បេសកកម្ម​និង​មនុស្ស​ផ្សេង​ទៀត​ដែល​សុទ្ធតែ​​ផ្តោត​លើ​ការការពារ​ផែនដី​ពី​ការបុក​ទង្គិច​ដ៏​អន្តរាយ​។​អង្គការ​នេះ​គ្រប់គ្រង​ដោយ​អតីត​អ្នក​អវកាស​ពីរ​នាក់​ហើយ​សហការ​ជាមួយ​បណ្តា​ស្ថាប័ន​អន្តរជាតិ​ធំៗ​ខាង​ការ​​សិក្សា​ស្រាវជ្រាវ វិទ្យាសាស្ត្រ​និង​គំរោង​បច្ចេកវិទ្យា​ទាក់ទង​នឹង​ការការពារ​ភពផែនដី តែ​ភារកិច្ច​ធំធេង​ណាស់​។​

​អង្គការ​NASA ត្រូវបាន​បង្កើតឡើង​ដើម្បី​ស្វែងរក​ផ្កាយព្រះគ្រោះ​ដែល​មាន​អង្កត់ផ្ចិត​ចាប់ពី​១៤០​ម៉ែត្រ​ឡើង​និង​ចាប់​តាំងពី​ពេលនោះ​បាន​កំណត់​ថា ដុំថ្ម​អវកាស​ដែល​​បាន​រកឃើញ​គ្មាន​មួយណា​បង្ក​ការ​គំរាម​ភ្លាមៗ​ទេ​។​តែ​ដុំថ្ម​អវកាស​រាប់​លាន​ត្រូវបាន​ប៉ាន់ស្មាន​ថា​នៅ​ជិត​ផែនដី​និង​មាន​តែ​ផ្កាយព្រះគ្រោះ​ប្រមាណ​១៨.០០០​ត្រូវ​បាន​តាម​​ដាន​ដំណើរ​របស់​វា ដោយ​ភាគច្រើន​មិន​ទាំង​ដឹង​ទីតាំង មិន​ត្រូវបាន​រកឃើញ​និង​មិន​ត្រូវ​បាន​តាមដាន​វា​ផង​។​

​មនុស្ស​លោក​អាច​បញ្ចៀស​ផ្កាយព្រះគ្រោះ​ដែល​ហោះចូល​មក​ដោយ​បំផ្ទុះ​គ្រាប់បែកនុយក្លេអ៊ែរ​លើ​វា ប្រើ​ឡា​ហ្សែ​រ​ដើម្បី​អោយ​វា​រលាយ​ទៅ​ជា​ចំហាយ បញ្ជូន​យាន​អ​វ​​កាស​ដើម្បី​ទាញ​វា​ចេញ​ឬ​បុក​វា​អោយ​ចូល​កន្លង​ថ្មី តែ​មិន​អាច​ប្រើ​វិធី​ទាំង​ប៉ុន្មាន​ខាងលើ​ទេ បើ​យើង​មិន​អាច​រក​ឃើញ​វា​ជាមុន​និង​ទាន់​ពេល​អាច​រក​វិធានការ​បាន​។​

​ប្រធាន​B612​លោកស្រី​ដា​នី​កា រេ​មី បាន​ប្រាប់​គេហទំព័រ​សារព័ត៌មាន​news.com.au​ថា​ខណៈ​មាន​កែវយឹត​អវកាស​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​ដែល​អាច​រកឃើញ​ផ្កាយ​​ព្រះ​គ្រោះ​ក្នុង​ដំណើរ​ឆ្ពោះ​មក​ផែនដី ពួក​វា​អាច​រកឃើញ​ផ្កាយព្រះគ្រោះ​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​។​លោក​ថា​”​តំបន់​មើល​របស់​កែវយឹត​តូច​ណាស់​និង​មេឃ​មហា​ធំ​។​បច្ចុប្បន្ន​​យើង​អាច​រកឃើញ​ជា​មុន​មួយ​ក្នុងចំណោម​ផ្កាយព្រះគ្រោះ​១៨.០០០​ដែល​កំពុង​ធ្វើដំណើ​រម​ករក​យើង​…”​។​

​លោកស្រី​បាន​បន្ថែមថា ឧបករណ៍​និង​ប្រភព​ធនធាន​ត្រូវការ​សំរាប់​គំរោង​តាមដាន​ផ្កាយព្រះគ្រោះ​ជិតៗ​ផែនដី​នេះ​ត្រូវ​ចំណាយ​ខ្ពស់​និង​ទាមទារ​ពេល​រាប់​ទសវត្សរ៍​ដើម្បី​​សំរេចបាន​។​តែ​ជា​គោលដៅ​មួយ​ដែល​មាន​សម​នឹង​ចំណាយ​។​ប្រព័ន្ធ​សំរាប់​ការពារ​ទល់នឹង​ដុំថ្ម​អវកាស​ទំនងជា​អ្វី​ដែល​កំណត់​ជោគវាសនា​របស់​មនុស្ស​ជាតិ​៕ដោយ:វាសនា

​ផ្កាយព្រះគ្រោះ​Itokawa​ថត​ដោយ​យានអវកាស​ជប៉ុន មាន​អង្កត់ផ្ចិត​ប្រមាណ​៣៥០​ម៉ែត្រ និង​ត្រូវបាន​ចាត់ទុកជា​ដុំថ្ម​អវកាស​នៅ​ជិត​ផែនដី​

​កាលពី​៦៦​លាន​ឆ្នាំមុន ផ្កាយព្រះគ្រោះ​មួយ​បាន​វាយប្រហារ​ផែនដី​និង​បំផ្លាញ​ជីវិត​ស្ទើរ​ទាំងអស់​លើ​ផែនដី​