ដោយ: សរិទ្ធ / ភ្នំពេញ: សមាជិកគណ:កម្មាធិការនាយក សមាគម អ្នកសារព័ត៌មាន កម្ពុជា ចិន (សសកច) ចំនួនពីររូបដែលមកពីកាសែតរស្មីកម្ពុជា និងកាសែតកោះសន្តិភាព បានបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៣ដល់១៩ខែឧសភាឆ្នាំ២០១៩ដែលរៀបចំ និង សម្របសម្រួល ដោយស្ថានទូតចិន ប្រចាំព្រះរាជា ណាចក្រកម្ពុជា។
នៅក្នុងវេទិកាសហប្រតិបត្តិការ ប្រព័ន្ធផ្សព្វផ្សាយ អាស៊ានចិន ឆ្នាំ២០១៩ ប្រារព្វធ្វើឡើង នៅទីក្រុងប៉េកាំង នាល្ងាច ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩កន្លងទៅដែលមានការចូលរួមពីតំណាងសារព័ត៍មានអាស៊ាន ទាំង១០ ប្រទេស និងចិនផងនោះលោក ទេស សារ៉ារិទ្ធ សមាជិកគណ:កម្មាធិការនាយកសសកច និងបំរើការនៅកាសែតប្រចាំថ្ងៃ រស្មីកម្ពុជា បានឡើងថ្លែងចំណាប់អារម្មណ៌ ថាប្រទេសចិន និងអាស៊ាន ជាអ្នកជិតខាងដ៏ល្អ មិត្តភក្តិល្អ និងដៃគូរល្អ។ ចាប់តាំងពីការបង្កើត ភាពជាដៃគូរយុទ្ធសាស្ត្រក្នុងឆ្នាំ២០០៣និងការបង្កើតទំនាក់ទំនង ដៃគូរសន្ទនាមក ប្រទេសចិននិងអាស៊ាន បានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការច្រើនកម្រិត និងទទួលបានលទ្ធផលយ៉ាង ត្រចះត្រចង់ មានការជឿទុកចិត្តគ្នា ខាងនយោបាយ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
លោក បានបន្តថា “ទំនាក់ទំនងអាស៊ាន-ចិនបានក្លាយទៅជា ទំនាក់ទំនង ដែលមានភាពរឹងមាំបំផុត និងរុងរឿងបំផុត នៅក្នុងកាលានុវត្តន៏ នាយុគសម័យថ្មីនេះ”។ជាមួយគ្នានេះ លោកទេស សារ៉ារិទ្ធក៏បានលើកឡើងផងដែរថា ឆ្នាំ២០១៩នេះគឺជាខួបលើកទី ១៥ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន ចិន និងជាខួប ៦០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិនផងដែរ។ ភាគីទាំងពីរ ពិសេសប្រទេសកម្ពុជានិងចិន បាន ពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច តាមយុទ្ធសាស្ត្រ ខ្សែក្រវ៉ាត់មួយ-ផ្លូវមួយ កាន់តែស៊ីជម្រៅ និងច្នៃប្រឌិតខ្ពស់ ប្រកបដោយផ្លែផ្កា គួរជាទីមោទន:។
អ្នកកាសែតរូបនេះ បានបន្ថែមថា “នៅក្រោមបរិបទ ថ្មីនេះ បណ្តាប្រទេសជាសមាជិកអាស៊ាន ជាពិសេសប្រទេសកម្ពុជា ត្រូវខិតខំប្រឹងប្រែងថែមមួយកំរិតទៀត ជាមួយប្រទេសចិន ក្នុងការផ្លាស់ប្តូរពត័មាន និងសកម្មភាពនានា អោយកាន់តែ មានភាពជ្រាលជ្រៅ ជាអាទិ លើវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ វប្បធម៌ ទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន អោយកាន់ តែពេញលេញ និងទួលំទូលាយ។ ដើម្បីជំរុញ កិច្ចសហប្រតិបត្តិការ ទាំងកំរិតទ្វេភាគី និងពហុភាគី អោយកាន់តែមានវឌ្ឍនភាព”។
សមាជិកគណ:នាយក សសកចរូបនេះ បាន លើកជាទស្សនទានថា វេទិការសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអាស៊ាន – ចិន ឆ្នាំ២០១៩នឹង ក្លាយជាកំលាំង ចលករ សំរាប់ជម្រុញកិច្ចសហប្រតិបត្តិការពេញលេញ លើគ្រប់ វិស័យរវាង ប្រទេសអាស៊ាន និងប្រទេសចិន ពិសេសប្រទេសកម្ពុជា និងប្រទេសចិន ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។
លោក ទេស សារ៉ារិទ្ធនិងលោក ឃឹម ប៊ុនណាក់សមាជិកគណ:នាយក សសកច បានសម្តែងគំនិត សុទិដ្ឋិនិយម និងវាយតម្លៃខ្ពស់ចំពោះវេទិកាសហប្រតិបត្តិការ ប្រព័ន្ធផ្សព្វផ្សាយ អាស៊ានចិន ឆ្នាំ២០១៩ នេះ។
នៅព្រឹកថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៩លោក ទេស សារ៉ារិទ្ធនិងលោក ឃឹម ប៊ុនណាក់បានទៅចូលរួមក្នុងសន្និសីទពិភាក្សាស្តីពីអរិយធ៍មអាស៊ីក្រោមអធិបតីភាពលោកស៊ី ជិនពីងប្រធានាធិបតីចិននិងមានការចូលរួមពីសំណាក់ព្រះមហាក្សត្រកម្ពុជាព្រមទាំងថ្នាក់ដឹកនាំបណ្តាប្រទេសមួយចំនួនផងដែរ។បន្ទាប់មកនៅព្រលប់ថ្ងៃដដែលលោក ទេស សារ៉ារិទ្ធនិងលោក ឃឹម ប៊ុនណាក់បានទៅចូលរួមទស្សនាពិព៍ណវប្បធ៍មអាស៊ាននៅសាលមហោស្រពនាទីក្រុងប៉េកាំងថែមទៀតផង។
នៅថ្ងៃទី១៦ដល់១៧ខែឧសភាឆ្នាំ២០១៩លោក ទេស សារ៉ារិទ្ធនិងលោក ឃឹមប៊ុនណាក់ ក្នុងនាមគណៈប្រតិភូតំណាងប្រព័ន្ធផ្សព្វផ្សាយអាស៊ាន១០ប្រទេស បានទៅបំពេញទស្សនកិច្ចនៅក្រុងនីងសៀខេត្តយីនឈាន់ ប្រទេសចិន។
ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅទីនេះ គណៈប្រតិភូបានទៅទស្សនាសកលវិទ្យាល័យនីងសៀ ដើម្បីស្វែងយលបន្ថែមពីសមិទ្ធិផលនៃការអប់រំក្នុងតំបន់ និងដៃគូររបស់សកលវិទ្យាល័យជាមូយនឹងបណ្តាប្រទេសអាស៊ាន។ ជំនួបជាមួយមន្ទីរសាធារណការក្រុងនីងសៀ និងទៅទស្សនាសាលប្រជាជនខេត្តស៊ីឈាន់ ព្រមទាំងទៅទស្សនកិច្ចនៅទីស្នាក់ការកាសែតណីងៀរីបាជាដើម។
នៅថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៩ គណៈប្រតិភូបានចេញដំណើរពីខេត្តស៊ីឈាន់ ទៅកាន់ក្រុងឆឹងទូ ខេត្តស៊ីឈាន់ ដើម្បីបំពេញទស្សនកិច្ចនៅស្ថានីយដឹកជញ្ជូនតាមផ្លូវដែកឆឹងទូ បន្តទៅជួបជាមួយតំណាងមន្ទីរសាធារណការខេត្តស៊ីឈាន់ និងទៅទស្សនាជ្រលងគូអានស៊ែរដើម្បីសិក្សាពីវប្បធម៌ក្នុងតំបន់ និងនៅទីកន្លែងមួយចំនួនទៀត។
ព្រឹកថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៩គណៈប្រតិភូបានទៅទស្សនានៅតំបន់ប្រវត្តិសាស្ត្រលីវ ប៉ី និងជូ កឺលាងនាសម័យសាមកុក។ នារសៀលថ្ងដដែលគណៈប្រតិភូបានបែកគ្នាទៅកាន់មាតុភូមិរៀងៗខ្លួន។ ដោយឡែកគណៈប្រតិភូកម្ពុជា បានមកដល់មាតុភូមិវិញនៅវេលាម៉ោង១២ពាក់កណ្តាលអធ្រាតដោយសុវត្ថិភាព៕ ល