អ្នកកាសែត​ជប៉ុន​ដែល​ត្រូវបាន​ដោះលែង​និយាយថា “​ការចាប់​ឃុំខ្លួន​នៅ​ស៊ី​រី គឺជា​ឋាននរក​”

2762
ចែករម្លែក
  • 408
    Shares

អ្នកកាសែតជនជាតិជប៉ុន លោក Jumpei Yasuda ដែលត្រូវបានចាប់ឃុំខ្លួន នៅប្រទេសស៊ីរីអស់រយៈពេលជាង៣ឆ្នាំ នៅមុនពេលត្រូវបានដោះលែងនៅសប្តាហ៍នេះបានហៅការឃុំឃាំងខ្លួនលោកដ៏យូរនេះថាជា ” ឋាននរក ” ។

លោក Jumpei Yasuda ត្រូវបានដោះលែងកាលពីដើមសប្តាហ៍នេះហើយត្រូវបាននាំទៅកាន់ប្រទេសតួកគីជាទីដែលមន្រ្តីរដ្ឋាភិបាលជប៉ុនបានបញ្ជាក់ពីអត្តសញ្ញាណរបស់លោកនៅមុនពេលប្រកាសកាលពីថ្ងៃពុធថាលោកមានសេរីភាព។

នៅមុនពេល ជិះយន្តហោះទៅកាន់ទីក្រុងតូក្យូ នៅថ្ងៃព្រហស្បតិ៍ទី២៥ខែតុលានេះ លោក Jumpei Yasuda បាននិយាយទៅកាន់ក្រុមអ្នកកាសែតថា “វាជាឋាននរក។ ខ្ញុំមិនគិតថាត្រូវបានដោះលែងទេ ហើយវាបានធ្វើឱ្យខ្ញុំបាត់បង់ការគ្រប់គ្រងលើខ្លួនខ្ញុំបន្តិច។ ខ្ញុំរីករាយដែលវិលត្រឡប់ទៅប្រទេសជប៉ុនវិញ ហើយខ្ញុំមិនដឹងនិយាយអ្វីទេចំពោះអ្វីដែលកើតឡើង”។

លោក Jumpei Yasuda ត្រូវបានចាប់ពង្រត់នៅប្រទេសស៊ីរី កាលពីខែមិថុនាឆ្នាំ២០១៥ ។ តាមសេចក្តីរាយការណ៍ថាលោកត្រូវបានចាប់ខ្លួនធ្វើជាចំណាប់ខ្មាំង ដោយក្រុមរណសិរ្សAl-Nusra ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា៕ដោយ៖សុខា/sn

លោក Jumpei Yasuda អ្នកកាសែតជនជាតិជប៉ុននេះ គ្រោងនឹងទៅដល់ប្រទេសជប៉ុនវិញនៅល្ងាចថ្ងៃព្រស្បតិ៍