អ្នកកាសែត​ជាច្រើន​រងរបួស​នៅ​ក្នុងការ​ប្រវាយប្រតប់​ពេល​យក​ព័ត៌មាន​អំពី​សវនាការ​លោក​ណា​ជីប​

2922
ចែករម្លែក

អ្នកកាសែត​ជាច្រើន​បាន​រងរបួស​តិចតួច​ក្នុងពេល​ព្យាយាម​យក​ព័ត៌មាន​អំពី​សវនាការ​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ នៅ​តុលាការក្រុង​កូ​ឡា​ឡាំ​ពួរ​កាលពី​ថ្ងៃ​ពុធ​​ទី​៤​កក្កដា​។​

​យោងតាម​អ្នកយកព័ត៌មាន​បរទេស​ម្នាក់ ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​ក្នុងអំឡុងពេល​រំជើបរំជួល​ខ្លាំង​មួយ​ខណៈ​លោក​ណា​ជីប​ត្រូវបាន​នាំចូល​តាម​ទ្វារធំ​នៃ​តុលាការ​។​​វា​បានកើត​ឡើងខណៈ​ពួកគេ​ប្រញាយ​គ្នា​ថតរូប​លោក​ណា​ជីប​។​

​លោក​បាន​ប្រាប់​សារព័ត៌មាន​Bernama​ថា​” អ្នកយកព័ត៌មាន​២​នាក់​និង​អ្នក​ថតរូប​២​នាក់​ក៏បាន​រងរបួស​។​អ្នកយកព័ត៌មាន​ជា​ស្រី​ម្នា​ក់បាន​ចូល​ពេទ្យ​ព្យាបាល​ក្រោយ​​ប្រវាយប្រតប់​គ្នា​រហូត​ឈាម​ច្រមុះ​”៕​ដោយ​៖​វាសនា​

បុគ្គលិក​សារព័ត៌មាន​ដែល​យក​ព័ត៌មាន​អំពី​សវនាការ​លោក​ណា​ជីប​ត្រូវបាន​ស្នើអោយ​គោរព​ច្បាប់​និង​ស្តាប់​ការណែនាំ​របស់​ប៉ូលិស​

#