អ្នកកាសែត​ត្រូវបាន​សម្លាប់​នៅ​ម៉ិ​ក​ស៊ិ​ក

276

ជនប្រដាប់អាវុធមួយក្រុម កាលពីថ្ងៃសុក្រទី២១កញ្ញាបានសម្លាប់អ្នកកាសែតម្នាក់ ដែលបានទទួលការគំរាមកំហែងបន្ទាប់ពីគាត់បានរាយការណ៍អំពីអំពើពុករលួយនៅរដ្ឋChiapas ប្រទេសម៉ិកស៊ិក ។

នេះគឺជាការសម្លាប់អ្នកកាសែតទី៩ នៅប្រទេសម៉ិកស៊ិកនេះនៅឆ្នាំនេះ។

លោក Mario Gomez អ្នកកាសែត ដែលធ្វើការឱ្យសារព័ត៌មាន El Heraldo de Chiapas នេះ គឺជាជនរងគ្រោះចុងក្រោយបំផុតនៅក្នុងអំពើហិង្សាជាបន្តបន្ទាប់ប្រឆាំងអ្នកសារព័ត៌មាននៅ​ប្រទេសម៉ិកស៊ិកដែលជាប្រទេសដ៏គ្រោះថ្នាក់បំផុតទី២នៅលើពិភពលោកចំពោះអ្នកកាសែតបន្ទាប់ពីប្រទេសស៊ីរីដែលហែកហួរដោយសង្គ្រាម ។

នៅឆ្នាំ២០១៦ លោក Mario Gomez ក៏ត្រូវបានគំរាមកំហែងផងដែរចំពោះការចុះផ្សាយអត្ថបទអំពីអំពើពុករលួយនៃមន្រ្តី២នាក់នៅរដ្ឋនេះ។

សារព័ត៌មាន El Heraldo de Chiapas បាននិយាយថា លោក Mario Gomez បានកំពុងធ្វើដំណើរចេញពីផ្ទះទៅធ្វើការ នៅពេលគាត់ត្រូវបានបាញ់ជាច្រើនគ្រាប់ដោយជនប្រដាប់អាវុធ២នាក់។គាត់ត្រូវបាននាំយកទៅមន្ទីរពេទ្យ ប៉ុន្តែ គាត់បានស្លាប់ដោយសារមុខរបួស៕ដោយ៖សុខា/SN

បាតុកម្មទាមទារអោយបង្កើនសន្តិសុខសំរាប់អ្នកកាសែតម៉ិកស៊ិក