អ្នកកាសែត​បរទេស​ច្រើន​នាក់​ទៅដល់​កូរ៉េខាងជើង​មុនពេល​ទៅកាន់​តំបន់​សាកល្បង​នុយក្លេអ៊ែរ​

655
ចែករម្លែក

សារព័ត៌មាន​បរទេស បាន​រាយការណ៍​ថា ក្រុមអ្នកកាសែត​បរទេស​ច្រើន​នាក់​ទៅដល់​ទីក្រុង​Wonsan ប្រទេស​កូរ៉េខាងជើង​ដើម្បី​ចូលរួម​ការតាមដាន​មើល​ការរុះរើ​បំផ្លាញ​កន្លែង​សាកល្បង​នុយក្លេអ៊ែរ រ បស់​ប្រទេស​កូរ៉េខាងជើង​នេះ​។​

​យន្តហោះ​មួយ​ដែលមាន​អ្នកកាសែត​បរទេស​ច្រើ​នាក់​នេះ បាន​ទៅដល់​ប្រទេស​កូរ៉េខាងជើង​ដោយ​យន្តហោះ​នេះ បាន​ចុះចត​នៅ​អាកាសយានដ្ឋាន Kalma​នៅ​ជិត​ក្រុង​Wonsan ។​

​យន្តហោះ​នេះ បាន​ចាក​ចេញពី​ទីក្រុង​ប៉េកាំង កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​២២​ឧសភា ។​

​សារព័ត៌មាន​Sputnik បាន​រាយការណ៍​ថា មិនមាន​អ្នកតំណាង​នៃ​សារព័ត៌មាន​កូរ៉េខាងត្បូង​នៅលើ​យន្តហោះ​នេះ​ទេ​។ ក្រុមអ្នកកាសែត​នៅលើ​យន្តហោះ​នេះ​គឺ​មកពី​រុស្ស៊ី សហរដ្ឋអាមេរិក អង់គ្លេស ចិន​និង​កូរ៉េខាងត្បូង ។ ពួកគេ​នឹងធ្វើ​សេចក្តីរាយការណ៍​អំពី​ការបិទ​កន្លែង សាកល្បង​នុយក្លេអ៊ែរ​Pyongery​នេះ ជាទី​ដែល​
​កូរ៉េខាងជើង បានធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​របស់ខ្លួន​ចំនួន​៦​លើក​។​

​កាលពីពេល​មុននេះ សារព័ត៌មាន​កូរ៉េខាងជើង បាន​និយាយថា កូរ៉េខាងជើង​បានសម្រេច​ចិត្ត​បិទ​កន្លែង​សាកល្បង​នុយក្លេអ៊ែរ​នេះ ពីថ្ងៃ​ទី​២៣-២៥​ខែឧសភា​៕​ដោយ​៖​សុខា​/sn​

 

ក្រុមអ្នកកាសែតបរទេសច្រើននាក់(នៅអាកាសយានដ្ឋានក្រុងប៉េកាំង) ធ្វើដំណើរទៅកាន់យន្តហោះ ដែលទៅកាន់ទីក្រុងWonsan ប្រទេសកូរ៉េខាងជើង 

កន្លែង សាកល្បងនុយក្លេអ៊ែរPyongery