អ្នកកាសែត​ប្រចាំខេត្ត​សៀមរាប​ម្នាក់​បាន​ស្លាប់​ដោយសារ​ខ្យល់គ​

313

ដោយ​: គូលែន / សៀមរាប​: លោក អ៊ុង ប៊ុនធឿន ដែលជា​អ្នក​សារពត៌មាន​ឲ្យ​ខាង​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ និង​ជា​ម្ចាស់​វេ​ប​សាយ BT News ប្រចាំ​នៅ​ខេត្តសៀមរាប ត្រូវបាន​គេ​រាយការណ៍​ថា បាន​ស្លាប់​នៅវេលា​ម៉ោង​ប្រមាណ​៥​ល្ងាច ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិតនៅ​ឃុំ​ស្វាយចេក ស្រុក​អង្គរធំ ខេត្តសៀមរាប​។

រូបលោក​ប៊ុនធឿន​កាល​នៅរស់ (​រូប​: គូលែន​)​

​លោក អ៊ុង ប៊ុនធឿន ត្រូវបាន​គេ​រាយការណ៍​ថា បានធ្វើ​ដំណើរ​ទៅកាន់​កន្លែងកើតហេតុ ហើយក៏​មាន​អា​ការៈមិន​ស្រួល ក៏​ត្រូវបាន​អ្នកស្រុក​ជួយ​កោសខ្យល់ ដើម្បី​ជួយសង្គ្រោះ​អាកា​រៈ​ខ្យល់គ ប៉ុន្តែ​ដោយសារតែ​អាកា​រៈ​នោះ​ធ្ងន់ធ្ងរ​ពេក ក៏បាន​ដាច់ខ្យល់​ស្លាប់​នៅពេល​នោះដែរ​។

​លោក ប៊ុន ធឿន មាន​ទីលំនៅ​បច្ចុប្បន្ន​ស្ថិតនៅ​ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ហើយ​បច្ចុប្បន្ន​បាន​យក​ព័ត៌មាន​ឲ្យ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ និង​បើក​វេ​ប​សាយ​ផ្ទាល់ខ្លួន​ឈ្មោះ BT News ។ ចំពោះ BT News របស់លោក ប៊ុនធឿន មិនសូវ​ចេញផ្សាយ​ប៉ុន្មាន​ទេ​។

​នៅវេលា​ម៉ោង​២០​យប់ ថ្ងៃទី​១៦ ខែកញ្ញា​ដដែល ក្រុមគ្រួសារ​បានធ្វើ​ដំណើ​រ​ទៅដល់​កន្លែងកើតហេតុ ហើយ​ក៏បាន​យំសោក​សង្វេក​យ៉ាង​ក្រៃលែង ចំពោះ​ការបាត់បង់​ប្តី ឪពុក​ជាទី​ស្រលាញ់ និង​បាន​យក​សាកសព​មក​ធ្វើបុណ្យ​នៅឯ​ខេត្តសៀមរាប នៅ​យប់​ថ្ងៃ​ដដែល​៕