អ្នកកាសែត​រស្មី​កម្ពុជា​ទៅ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ទន្លេ​ឡាន​ឆាង​-​មេគង្គ​លើក​ទី​១​នៅ​យូ​ន​ណាន​

1366
ចែករម្លែក

(​យូ​ន​ណាន​-​ចិន​)៖ មន្ត្រី និង អ្នកសារព័ត៌មាន​ចំនួន​១៧​នាក់ ដែល មកពី​ប្រទេស​កម្ពុជា​,​ឡាវ​,​ថៃ​, ភូមា និង​វៀតណាម​បានធ្វើ​ទស្សនកិច្ច​សិក្សា ចាប់ពី​ថ្ងៃទី​១១​ដល់​ថ្ងៃទី​១៩ ខែមិថុនា នៅ​ក្រុង​គុន​មី​ញ ខេត្ត​យូ​ន​ណាន​ប្រទេសចិន​។ កម្មវិធី​នេះ​គាំទ្រ​ពី​គម្រោង​ថ្នាក់ជាតិ​ដែល​រៀបចំ​ដោយ​កាសែត យូ​ន​ណាន ដេ​យ​លី ។​

អ្នកកាសែត​រស្មី​កម្ពុជា​ទៅ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ទន្លេ​ឡាន​ឆាង​-​មេគង្គ​លើក​ទី​១​នៅ​យូ​ន​ណាន​

​ ​
​ពី​កម្ពុ​ជាមាន​មន្ត្រី​ក្រសួង ព័ត៌មាន​បី​រូប និង​លោក​ទូច ពន្លក កាសែត​រស្មី​កម្ពុជា​មួយរូប​ផង​។ ប្រតិភូ ដឹកនាំ​ដោយ លោក ឡុង សេង ទីប្រឹក្សា ក្រសួង​ព័ត៌មាន និង​អគ្គនាយករង​អគ្គ នាយក​រដ្ឋបាល និង ហិរញ្ញវត្ថុ ក្រសួងព័ត៌មាន​។​
​ ​
​ក្នុងអំឡុងពេល​នៃ​ទស្សនកិច្ច កិច្ច​សិក្សា និង​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ សិក្ខាកាម​នៃ​ប្រទេស ទាំង​ប្រាំ​ធ្វើដំណើរ​ដោយ​រថភ្លើង​ល្បឿន លឿន​ទៅតាម​កំពង់ផែ​ទៅកាន់​ក្រុមហ៊ុន យូ​ន​ណាន ដេ​យ​លី និង​តំបន់​រួច​ពន្ធ គន​មិញ ក្រុង​លីន​ឆាង និង​ទៅ​ទស្សនា ពិព័រណ៍​ចិន​-​អាស៊ី​ខាង​ត្បួ​ង​លើក​ទី​៥ ,​ពិព័រណ៍​ផលិតផល​នាំចេញ​នាំចូល ក្រុង​គុន​មិញ​លើក​ទី​២៥​។​

​ដោយឡែក​វគ្គ​បណ្តុះបណ្តាល បានធ្វើ​ឡើង​នៅ​អគារ​ការិយាល័យ កាសែត យូ​ន​ណាន ដេ​យ​លី គ្រុប នា​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​ឱ្យ​សិក្ខាកាម​មកពី​ប្រាំ​ប្រទេស ក្រោម​ប្រធានបទ ទន្លេ​មួយ គ្រួសារ​មួយ (one river one family)​។​
​ ​
​លោកស្រី លី សៀន (Li Qian) អនុប្រធាននាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ គណៈកម្មាធិការ​បក្ស ខេត្ត​យូ​ន​ណាន និង​ជា​ប្រធានការិយាល័យ​ព័ត៌មាន នៃ​រដ្ឋបាលខេត្ត​យូ​ន​ណាន​បាន​ថ្លែងថា “​ខ្ញុំ​សូម​សម្តែង​ការកោតសរសើរ​យ៉ាង កក់ក្តៅ​បំផុត​ចំពោះ​ការបើក​កម្មវិធី​វគ្គ​បណ្តុះបណ្តាល​នេះ ជូន​ដល់​មន្ត្រី ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នកសារព័ត៌មាន មកពី​ប្រទេស​ចំនួន​ប្រាំ​នៅ​អាង​ទន្លេ មេគង្គ​”​។​

​លោកស្រី លី សៀន (​Li Qian​) អនុប្រធាននាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​គណៈកម្មាធិការ​បក្ស​ខេត្ត យូ​ន ណាន និង ជា​ប្រធានការិយាល័យ​ព័ត៌មាន​នៃ​រដ្ឋបាលខេត្ត យូ​ន ណាន​

​ ​
​លោកស្រី​បាន​បន្ថែមថា កម្មវិធី បណ្តុះបណ្តាល​នេះ​នឹង​ផ្តល់នូវ​វេទិកា​ដ៏​ធំ​មួយ​សម្រាប់​បណ្តាញ ផ្សព្វផ្សាយ វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម​របស់ បណ្តា​តំបន់​ជាប់​ទន្លេ​ឡាន​ឆាង មេគង្គ ដើម្បី​ពង្រឹង​ការទំនាក់ទំនង​ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ​នឹង​គ្នា​។ យើង សង្ឃឹម​ផងដែរ​ថា មិត្តភក្តិ​របស់​ប្រព័ន្ធ ផ្សព្វផ្សាយ​មកពី​បណ្តា​ប្រទេស​ផ្សេងៗ នឹងធ្វើ​ការងារ​កាន់តែ​ច្រើនឡើង ដើម្បី ពង្រឹង​មិត្តភាព ក្នុងចំណោម​ប្រជាពលរដ្ឋ​ឡាន​ឆាង​-​មេគង្គ ដើម្បី​ជំរុញ យន្តការ​កិច្ច​សហ ប្រតិបត្តិការ Lancang-Mekong នឹង​រួមចំណែក​ដល់​ភាព សុខដុមរមនា និង​ការគោរព​គ្នា​ទៅ អនាគត​។​
​ ​
​ចំណែក​លោក យ៉ាង រ៉ា​ន់ អគ្គ និពន្ធ​នាយក​កាសែត​យូ​ន​ណាន​ដេ​យ​លី ក្រុម​បាន​និយាយថា ការបណ្តុះ បណ្តាល នេះ បាន​បង្កើត​វេទិកា​ថ្មី​មួយ​សម្រាប់ ការផ្លាស់ប្តូរ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​កិច្ច សហប្រតិបត្តិការ​រវាង​យូ​ន​ណាន​និង បណ្តា​ប្រទេស​ក្នុង​ទន្លេមេគង្គ​។ វា​ក៏​នឹង​ជួយ​ជំរុញ​ការផ្លាស់ប្តូរ គ្នា​ទៅវិញ​ទៅ មក និង​ការផ្លាស់ប្តូរ​គ្នា​រវាង​យូ​ន​ណាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​នៃ​អាង​ទន្លេ មេគង្គ​បង្កើន​ការយល់ដឹង​គ្នា​ទៅវិញ ទៅមក និង​ជួយ​ភាគី​ទាំងពីរ​បង្កើតឱ្យមាន​មតិ​ឯកច្ឆន្ទ កាន់តែច្រើន​។ វគ្គ បណ្តុះបណ្តាល​សម្រាប់​មន្ត្រី​សារ ព័ត៌មាន និង​អ្នកសារព័ត៌មាន​នៃ​រដ្ឋ​ជាប់ ទន្លេមេគង្គ ក៏​ជា​មធ្យោបាយ​មួយ​ដ៏​មាន ប្រសិទ្ធភាព​។ ដើម្បី​បង្កើត​ទំនាក់ទំនង​មិត្តភាព​រវាង​មន្ត្រី សារព័ត៌មាន និង​អ្នក សារព័ត៌មាន​នៅក្នុង​តំបន់​ទន្លេមេគង្គ​។​

​លោក យ៉ាង រ៉ា​ន់ អគ្គ​និពន្ធ​នាយក ការ​សែត យូ​ន ណាន ដេ​យ​លី ក្រុម​

​ ​
​លោក​អគ្គ​និពន្ធ​នាយក​បាន បន្តថា យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ជាមួយនឹង​ឱកាស​នៃ​ការបណ្តុះ បណ្តាល យើង​នឹង​ផ្តល់នូវ​ប្រាជ្ញា និង​កម្លាំង កាន់តែច្រើន​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​សម្រាប់ ការស្ថាបនា​សហគមន៍​។ ក្នុងនោះ​វាសនា​មនុស្ស​ឱ្យ​ប្រទេស​ទាំង​ប្រាំមួយ​បង្កើត​វប្បធម៌​ផ្សព្វផ្សាយ មួយ “​គ្រួសារ​មួយ​” ដែល​ត្រឡប់មកវិញ​ដូច សម័យបុរាណ​។​
​ ​
​ចំណែក លោក ឡុង សេង តំណាងឱ្យ​សិក្ខាកាម​បាន​មានប្រសាសន៍ ថា “​ប្រទេស​កម្ពុជា និង ប្រទេស​ចិន​ជា អ្នកជិតខាង​ល្អ និង​មិត្ត​ល្អ​” ។ ទន្លេ ឡាន​ឆាង​-​មេគង្គ​បាន​ត​ភ្ជាប់​យ៉ាង​ស្អិតល្មួត​នូវ ប្រទេស​ចិន និង​ប្រទេស មហា​អនុតំបន់​ទន្លេមេគង្គ ក៏ដូចជា​ខេត្ត យូ​ន​ណាន និង កម្ពុជា​ផងដែរ​។​

​លោក ឡុង សេង ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​អគ្គនាយករង​អគ្គនាយក​រដ្ឋបាល និង ហិរញ្ញវត្ថុ ក្រសួង​ព័ត៌មាន​(​រូបថត ទូច ពន្លក​)

​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ក្រុមហ៊ុន យូ​ន​ណាន ដេ​យ​លី​បានធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កាសែត រស្មី​កម្ពុជា ក្រោម​ចំណងជើង “​ប្រទេស​ចិន​-​ខេត្ត យូ​ន​ណាន​” និង​បង្កើត​ទស្សនា​វ​ដ្តី “​ខ្មែរ​” ជា​ខេមរភាសា ទទួលបាន​ការ​ពេញ​-​និយម​ពី​អ្នកអាន​ខ្មែរ និង​បង្កើត​ទីស្នាក់ការ​អ្នកសារព័ត៌មាន ប្រចាំ​នៅ​ទីក្រុង ភ្នំពេញ​។ ជា​ស្ពាន​សម្រាប់​ការផ្លាស់ប្តូរ ទំនាក់ទំនង​ខាង​សារព័ត៌មាន សេដ្ឋកិច្ច វប្បធម៌ ៘​
​ ​
​គួរ​បញ្ជាក់ថា វគ្គប​ណ្តុះ​-​បណ្តាល​អ្នកសារព័ត៌មាន​មកពី​តំបន់ ទន្លេ​ឡាន​ឆាង​-​មេគង្គ​លើក​ទី​១ ត្រូវ បានចាប់ផ្តើម​ក្រោយពី​បញ្ចប់​សុន្ទរកថា របស់​តំណាង​នីមួយៗ​។ វគ្គ​នេះ​មាន រយៈពេល​ប្រាំបួន​ថ្ងៃ ៕ ដោយ​៖ ទូច​ពន្លក​

ទិដ្ឋភាព​នៃ​ដំណើរការ​វគ្គ​បណ្តុះបណ្តាល​