អ្នកកាសែត​ឥណ្ឌា ជាប់គុក​បន្ទាប់ពី​រិះគន់​នាយករដ្ឋមន្ត្រី​នៅលើ​ហ្វេ​ស​ប៊ុ​ក​

726
ចែករម្លែក

​អ្នកកាសែត​ឥណ្ឌា​ម្នាក់​ត្រូវបាន​ដាក់គុក​មួយឆ្នាំ​បន្ទាប់ពី​អ្នកកាសែត​នេះ បាន​រិះគន់​នាយករដ្ឋមន្ត្រី លោក ណារិន​ដ្រា ម៉ូ​ឌី នៅលើ​ហ្វេ​ស​ប៊ុ​ក ។ នេះ​ជា​អ្វីដែល​កើតឡើង​​ចុងក្រោយ​បំផុត​ដែល​ក្រុម​អ្នក​រិះគន់​អះអាងថា​ជាការ​បង្ក្រាប​សេរីភាព​បញ្ចេញមតិ​។​

​លោក គី​សូ​រេ​ចាន់​ដ្រា វ៉ាង​ខេ​ម អ្នកកាសែត​ឥណ្ឌា​នេះ ត្រូវបាន​ចាប់ខ្លួន​នៅ​រដ្ឋ​Manipu កាលពី​ខែ​មុន ។​

​អ្នកកាសែត​អាយុ​៣៩​ឆ្នាំនេះ ត្រូវបាន​ចោទប្រកាន់​ពីបទ​បង្ហោះ​វីដេអូ​ដែលមាន​លក្ខខណ្ឌ​អុជអាល​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​កាលពី​ខែវិច្ឆិកា ដែល​ក្នុងនោះ​អ្នក​​កាសែត​នេះ​បាន​ចោទប្រកាន់​លោក ណារិន​ដ្រា ម៉ូ​ឌី និង​រដ្ឋបាល​តំបន់​របស់លោក ប៊ី​រិ​ន ស៊ី​ង រដ្ឋមន្ដ្រី​ប្រចាំ​រដ្ឋ​ថា​បាន​លើកស្ទួយ​មនោគមន៍វិជ្ជា​ហិណ្ឌូ​ប្រកាន់​ស្តាំ​​នៅ​តំបន់​នេះ​។​

​បណ្តាញសារព័ត៌មាន​ឥណ្ឌា​បា​និយាយថា អ្នកកាសែត​នេះ បាន​ហៅ លោក ប៊ី​រិ​ន ស៊ី​ង ថា​ជា​អាយ៉ង​របស់ លោក ណារិន​ដ្រា ម៉ូ​ឌី និង​ជា​អាយ៉ង​របស់​ក្រុម Rashtriya Swayamsevak Sangh(RSS)​ដែលជា​ក្រុម​ហិណ្ឌូ​ប្រកាន់​តឹង​និង​ជា​អ្នកដឹកនាំ​មនោគមវិជ្ជា​នៃ​គណបក្ស​កាន់​អំ​ណា​របស់លោក​លោក ណារិន​ដ្រា ម៉ូ​ឌី ។​

​ក្រុម​អាជ្ញាធរ​បាន​និយាយថា​ការចាប់ខ្លួន​នេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី “​រារាំង​អ្នកកាសែត​នេះ​ពី​ការធ្វើសកម្មភាព​បង្កបញ្ហា​ណាមួយ​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​រប​ស់រ​ដ្ឋ​” ។​

​ក្រុមគ្រួសារ​របស់​អ្នក​សែត​នេះ ត្រូវបាន​រំពឹងថា​នឹងធ្វើ​ការតវ៉ា​ប្រឆាំង​ការចាប់​ដាក់គុក​នេះ​ខណៈ​សមាគម​ក្រុមអ្នកកាសែត​ឥណ្ឌា​បាន​ថ្កោលទោស​ការចាប់ខ្លួន​នេះហើយ​​ទាមទារ​ឱ្យ​ដោះលែង​អ្នកកាសែត​រូបនេះ ។​

​យ៉ាងហោចណាស់​មនុស្ស​១២​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ទូទាំងប្រទេស​នេះ​នៅ​ឆ្នាំនេះ​ជុំវិញ​ការ​បង្ហោះ​ការនិយាយ​រិះគន់​ស្រដៀង​គ្នា​នេះ ប្រឆាំង លោក ណារិន​ដ្រា ម៉ូ​ឌី ៕ដោយ៖សុខា/sn

មនុស្ស​១២​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ទូទាំងប្រទេស​នេះ​នៅ​ឆ្នាំនេះ​ជុំវិញ​ការ​បង្ហោះ​ការនិយាយ​រិះគន់​ស្រដៀង​គ្នា​នេះ ប្រឆាំង លោក ណារិន​ដ្រា ម៉ូ​ឌី​