អ្នកកាសែត​១០​នាក់​ស្ថិត​នៅក្នុង​ចំណោម​អ្នករងគ្រោះ​ក្នុង​ការវាយប្រហារ​នៅ​អា​ហ្វ​ហ្គានី​ស្ថាន

3261
ចែករម្លែក

​ការវាយប្រហារ​នេះ​បង្ហាញ​ពី​គ្រោះថ្នាក់​ដែល​ក្រុមអ្នកកាសែត​ប្រឈមមុខ​នៅក្នុង​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម ដែល​អំពើ​ហិង្សា​កំពុង​តែ​កើនឡើង នៅពេល​​ដែល​ពួក​តា​លី​បង់ បាន​បង្កើន​យុទ្ធនាការ​របស់​ពួកគេ ខណៈ​ដែល ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​ធ្វើឱ្យ​មាន​ការភ័យខ្លាច​។​

​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ចំនួន​២​នៅក្នុង​ទីក្រុង​កា​ប៊ុល​កាលពី​ថ្ងៃ​៣០​មេសា បាន​សម្លាប់​មនុស្ស​២៥​នាក់​ដោយ​រួមទាំង អ្នក​ថតរូប​កាសែត​AFP​ឈ្មោះ Marai ជាមួយ​​នឹង​អ្នកកាសែត​ផ្សេង​ទៀត​យ៉ាងតិចណាស់​ចំនួន​៨​នាក់​និង​រងរបួស​៤៩​នាក់ កាលពី​ថ្ងៃ​ចន្ទ​។​

​ក្រុម​ISIS(​ក្រុម​រដ្ឋ​អ៊ីស្លាម​) បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ការវាយប្រហារ​នេះ ដែល​ត្រូវបាន​ថ្កោលទោស​ដោយ​អង្គការសហប្រជាជាតិ​និង​សភាព​អឺរ៉ុប​។​

​អ្នកនាំពាក្យ​ប៉ូលិស​ក្រុង​កា​ប៊ុល លោក Hashmat Stanikzai បាន​និយាយថា​ការផ្ទុះ​លើក​ទី​២ បាន​កើតឡើង​ប៉ុន្មាន​នាទី​បន្ទាប់​ពី​ការផ្ទុះ​ទី​១ និង​តម្រង់​ទៅលើ​ក្រុម​អ្នក​​យក​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​។​

​លោក​បាន​និយាយថា​អ្នក​បំផ្ទុះ​គ្រាប់បែក​នេះ​បាន​ក្លែងខ្លួន​ជា​អ្នកសារព័ត៌មាន​ហើយ​បាន​បំផ្ទុះ​គ្រាប់បែក​នៅ​នឹង​ខ្លួន​ក្នុងចំណោម​ហ្វូងមនុស្ស “​។​

​នៅក្នុង​ការវាយប្រហារ​ទី​៣ ក្មេង​ចំនួន​១១​នាក់ ត្រូវបាន​សម្លាប់ និង​របួស​១៦​នាក់ ដោយ​រួមទាំង​ទាហាន​រូ​ម៉ា​នី​និង​អា​ហ្វ​ហ្គានី​ស្ថានជា​ច្រើននាក់ នៅ​ពេល​អ្នក​វាយប្រហារ​​ម្នាក់ បាន​បំផ្ទុះ​គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត នៅ​ជិត​ក្បួន​រថយន្ត​របស់​អង្គការ​NATO នៅ​ខេត្ត​Kandahar​។ មិន​មាន​ក្រុម​ណាមួយ​ប្រកាស​ទទួលខុស​​ត្រូវ​ចំពោះ​ការវាយប្រហារ​ទី​៣​នេះ​ទេ​៕ដោយ៖សុខា/SN

អ្នកយកព័ត៌មានBBCស្ថិតនៅក្នុងចំណោមមនុស្សរាប់សិននាក់​ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយបំផ្ទុះគ្រាប់​បែកនៅទីក្រុងកាប៊ុលកាលពីថ្ងៃចន្ទ

ក្រុមអ្នកកាសែតជួបជុំគ្នាស្តាប់ព័ត៌មានអំពីការផ្ទុះទី១ មុនពេលពួកគេក្លាយជាគោលដៅនៃការបំផ្ទុះទី២