អ្នកកាសែត ៩៤ នាក់​ត្រូវគេ​សម្លាប់​នៅ​ឆ្នាំ​២០១៨

440
ចែករម្លែក
  • 7
    Shares

​សមាគម​អ្នកកាសែត​អន្ដរជាតិ​មួយ​និយាយថា ការធ្វើឃាត​លើ​អ្នកកាសែត​និង​បុគ្គលិក​សារព័ត៌មាន​ដែល​កំពុង​បំពេញការងារ​បាន​កើនឡើង​ម្តងទៀត​ក្នុង​ឆ្នាំ ២០១៨ បន្ទាប់ពី​មានការ​ថយចុះ​សរុប​ក្នុង​រយៈពេល​៦​ឆ្នាំ​កន្លងមកនេះ​។​

​សហព័ន្ធ​អ្នកកាសែត​អន្តរជាតិ​បាន​និយាយ​នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​ថា អ្នកកាសែត​និង​បុគ្គលិក​អ្នកសារព័ត៌មាន​ចំនួន ៩៤ នាក់​បាន​ស្លាប់​នៅក្នុង​ការ​លប​សម្លាប់ ការវាយប្រហារ​ដោយ​គ្រាប់បែក និង ការប៉ះទង្គិច​គ្នា​នៅ​ឆ្នាំនេះ គឺ​ច្រើនជាង​ឆ្នាំ ២០១៧ ដល់​ទៅ​១២​នាក់​។​

​មុនពេល​មានការ​ថយចុះ​ក្នុង​រយៈពេល ៥ ឆ្នាំ​ក្នុងចំណោម ៦ ឆ្នាំ​ចុង​ក្រោយនេះ មនុស្ស ១២១ នាក់​ធ្វើការ​នៅ​អង្គភាព​ព័ត៌មាន​នានា​ត្រូវបាន​គេ​សម្លាប់​ក្នុង​ឆ្នាំ ២០១២​។ ចាប់តាំងពី​សហព័ន្ធ​បានចាប់ផ្តើម​ការរាប់​ប្រចាំឆ្នាំ​របស់ខ្លួន​ក្នុង​ឆ្នាំ ១៩៩០ ឆ្នាំ​ដែលមាន​ការសម្លាប់​អ្នកកាសែត​ច្រើន​បំផុត​គឺ​ឆ្នាំ ២០០៦ ពោលគឺ ១៥៥ នាក់​។​

​ប្រទេស​គ្រោះថ្នាក់​បំផុត​សម្រាប់​អ្នក​ដែល​ធ្វើការ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​ឆ្នាំនេះ​គឺ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន កន្លែង​ដែល​ការសម្លាប់​អ្នកកាសែត ១៦ នាក់​បាន​កើតឡើង​។ ម៉ិ​ក​ស៊ិ​ក​គឺ​ជាប់​លេខ​២ ដោយមាន​អ្នកកាសែត​ស្លាប់​១១​នាក់​។ ប្រទេស​យេ​ម៉ែន​មាន​ករណី​ធ្វើឃាត​អ្នកកាសែត ៩ នាក់ និង​ស៊ី​រី ៨ នាក់​នៅ​ឆ្នាំ ២០១៨​។​

​ប្រធាន​សហព័ន្ធ​អ្នកកាសែត​អន្តរជាតិ​បាន​និយាយថា​ក្រៅពី​សោកនាដកម្ម​នៃ​ការបាត់​បង់ជីវិត​ពួកគេ​ទាំងនោះ ការសម្លាប់​បែបនេះ​បាន​ជះឥទ្ធិពល​លើ​ការស្វែងរក​ការពិត​និង​ការចែករំលែក​ព័ត៌មាន​នៅក្នុង​សហគមន៍​និង​ប្រទេស​ដែល​ការធ្វើឃាត​បានកើត​ឡើង​។​

​ប្រធាន​សហព័ន្ធ​លោក ហ្វី​លី​ព ឡេ​រូត (Philippe Leruth) បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន The Associated Press ថា “​អ្នកកាសែត​ត្រូវបាន​គេ​កំណត់​គោលដៅ ពីព្រោះ​ពួកគេ​ជា​សាក្សី​។ ហើយ​លទ្ធផល​នៃ​បញ្ហា​នេះ នៅពេលដែល​អ្នកកាសែត​ឬ​អ្នកសារព័ត៌មាន​ជាច្រើន​ត្រូវបាន​គេ​សម្លាប់​នៅក្នុង​ប្រទេសមួយ អ្នកនឹង​ឃើញ​ការកើនឡើង​នៃ​ការ​រឹតត្បិត​សេរីភាព​នៃ​ការបញ្ចេញមតិ​”៕ ដោយ៖ កញ្ញាដាលីស

អ្នកកាសែត​អា​រ៉ា​ប៊ី​សា​អូឌីត លោក​ចា​ម៉ា​ល់ ខា​សូក​ជី ត្រូវបាន​សម្លាប់​នៅ​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​កាលពី​ថ្ងៃទី​២​តុលា ២០១៨