អ្នកកីឡា​កាស​ព័រ​តូ​រី​កូ​កំពុង​តស៊ូ​ដើម្បី​ជីវិត​រស់ បន្ទាប់ពី​គូប្រជែង​គប់​មួយ​ដុំថ្ម​បេតុង​ចំ​កណ្តាល​ក្បាល​បែកខ្ចាយ​ឈាម​ពេញ​កម្រាល​នៅ​ម៉ិ​ក​ស៊ិ​ក​

1003
ចែករម្លែក

​អ្នក​កីឡាកាស​ម្នាក់​កំពុង​តស៊ូ​ដើម្បី​ជីវិត​របស់គាត់​នៅក្នុង​មន្ទីរពេទ្យ បន្ទាប់ពី​គូប្រជែង​បាន​គប់​ដុំថ្ម​បេតុង​ចំ​កណ្តាល​ក្បាល​របស់គាត់​ក្នុងអំឡុង “​ការប្រកួត​មរណា​” នៅ​ម៉ិ​ក​ស៊ិ​ក​។​

​អ្នកកីឡា​កាស​ព័រ​តូ​រី​កូ ឈ្មោះ អែល គ្យូ​អឺ​វ៉ូ (El Cuervo) នៅ​កំពុង​ស្ថិតក្នុង​មើលថែទាំ​យ៉ាង​យកចិត្តទុកដាក់​នៅឡើយ ក្រោយពី​ការវះកាត់​សង្គ្រោះបន្ទាន់​ដើម្បី​យក​ឈាមកក​ចេញពី​ខួរក្បាល​របស់គាត់ ក្រោយពី​ការប្រកួត​កាលពី​ថ្ងៃ​ចន្ទ ទី​១៩ វិច្ឆិកា​។​

​គូប្រជែង​របស់គាត់ រហស្សនាម ទេវតា​ឬ​បិសាច អាយុ ៥៤ ឆ្នាំ​ដែលមាន​ឈ្មោះ​ពិត​ថា ហិ​កទ័រ ហ្គ​ន​សា​ឡេស (Hector Gonzalez) ត្រូវបាន​ផ្អាក​ដោយ​គ្មាន​ពេល​កំណត់ដោយ​គណៈកម្មកា​រ​ប្រដាល់​និង​កីឡាកាស​ម៉ិចស៊ិក​សម្រាប់​ការវាយប្រហារ​ដ៏​រន្ធត់​នេះ​។ ហ្គ​ន​សា​ឡេស​បាន​និយាយថា វា​ជា​គប់​ដុំថ្ម​ដ៏​អាក្រក់ ហើយ​គាត់​ចង់​គប់​ឱ្យចំ​ខ្នង​របស់​អែល គ្យូ​អឺ​វ៉ូ ប៉ុណ្ណោះ​។​

​អែល គ្យូ​អឺ​វ៉ូ បាន​កំពុង​ប្រកួតប្រជែង​នៅក្នុង​ការប្រកួត​ដោយ​សេរី​គ្មាន​ច្បាប់​កំណត់​មួយ​ឈ្មោះថា “Profane Rumors” នៅក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​សម្រាប់​ក្រុមហ៊ុន​កីឡាកាស​មួយ​ដែល​ទើប​បង្កើតឡើង​ថ្មី​ឈ្មោះថា Associated Promoters of Lucha Libre​។​

​អ្នកកីឡា​កាស​ព័រ​តូ​រី​កូ​រូបនេះ​បាន​យក​កៅអី​ដែក​វាយ​យ៉ាង​សន្ធាប់​ទៅលើ​ទេវតា​ឬ​បិសាច មុនពេល​ហ្គ​ន​សា​ឡេស​រត់​ទៅក្រោយ​ឆាក​លើក​ដុំថ្ម​គប់​បំបែក​ក្បាល​សងសឹក​វិញ​៕ ដោយ៖ កញ្ញាដាលីស

អែល គ្យូ​អឺ​វ៉ូ ហូរឈាម​ដាប​ពេញ​កម្រាល បន្ទាប់ពី​ហ្គ​ន​សា​ឡេស​យក​ដុំថ្ម​បេតុង​ដ៏​ធំ​គប់​ចំក្បាល