អ្នកគាំទ្រជាច្រើននាក់ជូនពរ ប៊េននី យ៉ាំង អោយការវះកាត់ ច្រមុះជោគជ័យទទួលបានសម្រស់ដូចដើមវិញ

707
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-
មួយរយៈពេលកន្លងមកនេះ អ្នកគាំទ្រជាច្រើននាក់ បានសម្តែងការខកចិត្ត អាណិតពន់ពេកចំពោះតារាសម្តែង នាង ប៊េននី យ៉ាំង ដែលទទួលបរាជ័យ ក្នុងការកែ សម្ភស្សវះកាត់ច្រមុះ របស់នាង បន្ទាប់ពីនាងបានចំណាយពេលនិងប្រាក់កាស ជាច្រើនម៉ឺនដុល្លារឆ្លងទៅដល់ប្រទេសកូរ៉េ។

វីដេអូឡាយ របស់នាង បានបើកចំហរជាមួយនិងសម្ភស្សពិត ដែលមើលទៅច្រមុះ របស់នាងមិនទាន់មានសភាពស្អាត១០០ភាគរយនៅឡើយទេ។ ភាពមិនទាន់ប្រសើរ ដោយការវះកាត់ចុងក្រោយនេះ គឺមានទាំង វះសាច់ត្រង់ស្បែកក្បាលរបស់ នាងមក ប៉ះប៉ូវ កន្លែងច្រមុះ ដែលខូចនោះ។ ប៉ុន្តែមិនទាន់ទទួល លទ្ធផលល្អទេ ដូច្នេះហើយ នាងនៅបន្តទៅវះកាត់នៅប្រទេសកូរ៉េម្តងទៀត។

ទន្ទឹមនិងការរងចាំ ការវះកាត់លើកទី៤នេះ នាង ទទួលស្គាល់ថា ការកែសម្ភស្ស ខុស ពិតជាធ្វើអោយនាងមានអារម្មណ៍បាក់ទឹកចិត្ត ពេលដែលនាងបានឃើញសភាព មុខមាត់របស់ខ្លួនលើកដំបូង។ នាង និយាយ ថា អ្នកណាមិនបាក់ទឹកចិត្ត បើខ្លួនឯងធ្លាប់ ជាស្រីស្អាត ហើយបែមកជាខូចសម្រស់បែបនេះ? ។

ស្រីស្អាតសាច់សខ្ចី ប៊េននី យាំង បញ្ជាក់បន្ថែមថា មកដល់ពេលនេះ បានធូរស្រាល ផ្លូវចិត្តច្រើនហើយ ព្រោះនាង យល់ថាការស្អាតចេញមកពីខាងក្នុងចិត្តទើប ជាមិត្តភាព និងក្តីស្រលាញ់ពិតៗ។ នាងលើកបែបនេះ គឺពេលនាងមានសម្រស់មិនស្អាតដូចមុន ប៉ុន្តែការស្រលាញ់អាណិត ពីមនុស្សជុំវិញខ្លួនជាកម្លាំងចិត្តដែលអាចអោយនាង ក្រោកឈរដោយមិនទោទន់ទៅតាម។

អ្នកគាំទ្រជាច្រើនរបស់នាង បានជូនពរនាង និងលើកទឹកចិត្ត ផ្តល់កម្លាំងចិត្ត ជាហូរហែរ ពេលដឹងថា នាងនិងទៅវះកាត់ច្រមុះរបស់នាងសារជាថ្មី នៅក្នុងខែ សីហា ២០១៩ ខាងមុខនេះ និងជូនពរអោយនាង បានវះកាត់ច្រមុះ ម្តងនេះ បានទទួល សម្រស់ ដ៏ស្រស់ត្រកាលរបស់នាងត្រឡប់មកវិញ៕

#