អ្នកគាំទ្រ​ក្លិប អា​សេណ​ល​ទាមទារ​ឲ្យ​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ អេ​វើ បា​ណេ​ហ្គា​

807
ចែករម្លែក

ក្រុម​អ្នកគាំទ្រ​របស់​ក្លិប អា​សេណ​ល (Arsenal) បានរួម​គ្នា​អំពាវនាវ​ដល់​ក្លឹប​ឲ្យ​ចុះ​កិច្ច ព្រមព្រៀង​ផ្ទេរ​កីឡាករ អេ​វើ បា​ណេ​ហ្គា (Ever Banega) បន្ទាប់ពី​កីឡាករ​រូបនេះ​ធ្វើ​បានល្អ អំឡុងពេល​ក្រុម​អា​ហ្ស​ង់​ទីន​ប្រកួត​ជាមួយ​ក្រុម​នី​ហ្សេ​រី​យ៉ា​។
​ ​
​ជ័យជម្នះ​២-១ បាន​ជួយ​ឲ្យ​ក្រុម​អា​ហ្ស​ង់​ទីន​ឆ្លងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៅ​វើ​ល​ខាប់​ឆ្នាំ​២០១៨ នៅ​ប្រទេស​រុស្ស៊ី​។ បា​ណេ​ហ្គា អាច​នឹងចូលរួម​ជាមួយ​ក្រុម​កាំភ្លើង​ធំ​នាពេល​ឆាប់ៗ​នេះ ស្របពេល លោក Unai Emery ចង់ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ខ្សែបម្រើ​រូបនេះ​ជាថ្មី​។​
​ ​
​អតីត​កីឡាករ​ក្លិប Boca Juniors រូបនេះ​បាន​បង្កើត​ឱកាស​ឲ្យ​កីឡាករ លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) រកបាន​គ្រាប់​បាល់​បើកឆាក​។​
​ ​
​ភាព​ឆ្លាត​វ័យ​របស់ បា​ណេ​ហ្គា បានប្រែក្លាយ​តំបន់​បម្រើ​របស់​ក្រុម​អា​ហ្ស​ង់​ទីន​ដែល​ស្ពឹក ស្រពន់​ទៅជា​រស់​រវើក ហើយ​នៅពេលនេះ អ្នកគាំទ្រ​របស់​ក្លឹប Arsenal អន្ទះសា​ចង់​ឲ្យ​កីឡាករ រូបនេះ​ចូលរួម​នៅ​រដូវ​កាល​ក្រោយ​។​
​ ​
​អ្នកគាំទ្រ​ម្នាក់​បាន​សរសេរ​ភ្លាមៗ​ថា “​ស្វាគមន៍​មកកាន់ Arsenal ។ បា​ណេ​ហ្គា ត្រូវបាន​គេ ចាត់ទុកជា​អ្នក​ស្នង​តំណែង ជែក វី​ស៊ែរ (Jack Wilshere) ដែល​នឹង​ចាក​ចេញពី​ក្លឹប​នៅពេល ចប់​កិច្ចសន្យា​។​
​ ​
​អ្នកគាំទ្រ​ម្នាក់ទៀត​អះអាងថា បា​ណេ​ហ្គា គឺជា​កីឡាករ​ដែល Arsenal ត្រូវតែ​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ ចំណែក​អ្នកគាំទ្រ​ម្នាក់ទៀត​ស្វាគមន៍​ការមកដល់​របស់ បា​ណេ​ហ្គា ថា​ជាស​ញ្ញា​ដែល​ក្លឹប ងាក​ចេញពី​ការពឹង​ផ្អែកលើ​ខ្សែបម្រើ​ខ្លាំង​មក​ពឹង​ផ្អែកលើ​កីឡាករ​ដែលមាន​ទេពកោសល្យ​គ្រប់គ្រង​បាល់​វិញ​។​
​ ​
​លោក Emery បាន​ជួយ​ជំរុញ បា​ណេ​ហ្គា ក្នុង​អាជីព​ពីរ​រដូវ​កាល​ដ៏​អស្ចារ្យ​ពី​ចន្លោះ ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៦៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អេ​វើ បា​ណេ​ហ្គា (Ever Banega)