អ្នកគាំទ្រ​ក្លិប អា​សេណ​ល ត្រូវមាន​ការអត់ធ្មត់​ចំពោះ ឌែ​នី​ស ស្វា​រ៉េ​ស​

330
ចែករម្លែក

​ឌែ​នី​ស ស្វា​រ៉េ​ស (Denis Suarez) នឹង​ទទួលបាន​ជោគជ័យ​នៅ​ក្លិប អា​សេណ​ល​(Arsenal) ប៉ុន្តែ​កីឡាករ​ខ្ចី​ជើង​ពី​ក្លិប បា​សេ​ឡូ​ណា​(Barcelona) រូបនេះ​នឹងមិន​ទាន់​ធ្វើ​បានល្អ​ភ្លាមៗ​នោះទេ​។
​នេះ​គឺជា​ការអះអាង​របស់​កីឡាករ អា​ដា​ម៉ា ត្រា​អូ​រ៉េ (Adama Traore) អតីត​មិត្ត​រួម​ក្រុម នៅ​ពហុ​កីឡដ្ឋាន Nou Camp ។

​ត្រា​អូ​រ៉េ បាន​ឆ្លង​ចូល​ក្រុម​ជម្រើស​របស់ Barcelona ជាមួយ ស្វា​រ៉េ​ស វ័យ​២៥​ឆ្នាំ ដែល​បាន​ខ្ចី ជើង​មកលេង​នៅ Arsenal រហូតដល់​ចប់​រដូវ​កាល​នេះ​។

​ប៉ុន្តែ ត្រា​អូ​រ៉េ និយាយថា ខ្សែបម្រើ​រូបនេះ​នឹងត្រូវ​ធ្វើការ​សកម្ម​ដើម្បី​សម្រប​ខ្លួន​ទៅនឹង​វិស័យ បាល់ទាត់​នៅ​អង់គ្លេស ពីព្រោះ​កីឡាករ​រូបនេះ​ស៊ាំ​នឹង​ទម្រង់​លេង​ជាមួយ​មិត្ត​រួម​ក្រុម​ឆ្នើមៗ​នៅ​ក្លឹប Barcelona ដែល​ផ្តល់​ភាពងាយស្រួល​ដល់​គាត់​ច្រើន​។

​ត្រា​អូ​រ៉េ បាន​និយាយថា “​ខ្ញុំ​គិតថា វា​គឺជា​ការផ្ទេរ​ដ៏​ល្អ​សម្រាប់ ឌែ​នី​ស ប៉ុន្តែ​វា​មានការ​លំបាក​ក្នុងការ ចាប់ផ្តើម​ផងដែរ​។ នៅ​ក្លិប Barcelona វា​ពិតជា​ពិបាក ប៉ុន្តែ​វា​ងាយស្រួល​នៅពេល​លេង​ជាមួយ កីឡាករ​ដូចជា ម៉េ​ស​ស៊ី ។ ពួកគេ​ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​”​។

​មានការ​ពិភាក្សា​ជុំវិញ​ថា តើ​លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) គ្រូបង្វឹក Arsenal នឹង​ផ្តល់ឱកាស​ឲ្យ ស្វា​រ៉េ​ស ចូល​ក្រុម​ជម្រើស​ឬ​យ៉ាងណា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ឌែ​នី​ស ស្វា​រ៉េ​ស (Denis Suarez)