អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជាចូលរួម​ក្នុង​យុទ្ធនា​ការឃោសនា​​នាថ្ងៃដំបូងនៅ​ខេត្តមណ្ឌលគិរី

764
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ/​មណ្ឌលគិរីៈ​​នៅ​ព្រឹក​ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០១៨ ដូច​អ្វីដែល​បានគ្រោង​ទុក គេ​សង្កេតឃើញថា គណបក្ស​ប្រជាជន​កម្ពុជា បាន​បើក​យុទ្ធនា​ការឃោសនា​ស្វែងរក​សម្លេងឆ្នោត នៅក្នុង​ក្រុង​១​ស្រុក​០៤​ទូទាំង​ខេត្តមណ្ឌលគិរី ដោយ​ប្រព្រឹត្តទៅ យ៉ាង​រលូន​។

​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​ទូទាំង​ក្រុង​ស្រុក​បាន​បញ្ជាក់ថា​សម្រាប់​ចំនួន​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ដង្ហែរ​ក្នុង​យុទ្ធនាការ​នេះ​គឺ​​ក្រុង​សែន​មនោ​រម្យ​ចំនួន​១០២៣​នាក់​,​ស្រុក​ពេ​ជ្រា​ដា​១១៩៨​នាក់​,​ស្រុក​កោះ​ញែក​២៩៤០​នាក់​,​ស្រុក​កែវ​សីមា​១២២៧​នាក់​និង​ស្រុក​អូ​រាំង​៨០០​នាក់​។​សរុប​ក្នុង​យុទ្ធនាការ​នេះ​ខេត្តមណ្ឌលគិរី​មាន​អ្នកចូលរួម​រហូតដល់​៧១៨៨​នាក់​៕​សរន