អ្នកគាំទ្រ​គូ ហា​រ៉ា ខកចិត្ត ដែល​ឪពុកម្តាយ​នាង ដែល​បោះបង់​នាង​ចោល​តាំងពី​តូច នឹង​ទទួលបាន​ទ្រព្យសម្បត្តិរ​បស់​នាង

337
ចែករម្លែក

​ការ​សោកសង្រេង​ឥឡូវនេះ​ប្រែក្លាយជា​កំហឹង​។ អ្នកគាំទ្រ ដែល​គោរព​លា​នាង​ចុងក្រោយ​នៅ​ពិធី​បុណ្យសព​កាលពី​ថ្ងៃទី​២៧​វិច្ឆិកា​នៅ​ទីក្រុង​សេ​អ៊ូ​ល មានការ​ខកចិត្ត​ខ្លាំង ដែល​ឪពុកម្តាយ​របស់​នាង​នឹង​ទទួលបាន​ចំណែក​នៃ​ទ្រព្យសម្បត្តិ​របស់​នាង​។

​យោងតាម​ប៉ូលិស នាង​គូ ដែល​គេ​រកឃើញ​ស្លាប់​នៅផ្ទះ​របស់​នាង​នៅ​ថ្ងៃទី​២៤​វិច្ឆិកា បាន​បន្សល់ទុក​កំណត់ហេតុ​មួយ ដែល​សរសេរ​សុទ្ធតែ​ពាក្យ “​ទុទិដ្ឋិនិយម​”​។

​ប្រសិនបើ​គេ​រក​មិនឃើញ​លិខិត​បណ្តាំ​មរកត​ទេនោះ ការចែក​ចាយ​ទ្រព្យសម្បត្តិ​របស់​នាង​នឹងធ្វើ​តាមច្បាប់ ដែល​ចែងថា សមាជិកគ្រួសារ​នឹង​ជា​អ្នកទទួលផល​។

​គូ ហា​រ៉ា ដែលជា​អតីត​សមាជិក​ក្រុម​ចម្រៀង Kara មាន​បងប្រុស​ម្នាក់​។

​អ្នកគាំទ្រ​មិន​សប្បាយចិត្ត​ទេ​ដែល​ឪពុកម្តាយ​នាង​នឹង​ទទួលបាន​ចំណែក​នៃ​ទ្រព្យសម្បត្តិ ពីព្រោះ​ពួកគេ​បាន​លែងលះ នៅពេល​គូ ហា​រ៉ា នៅ​ក្មេង និង​ទំនង​បាន​បោះបង់​នាង​ចោល​។

​យោងតាម​វេ​ប​សាយ Allkpop នាង​គូ​បាន​រើ​ទៅ​នៅផ្ទះ​ម្តាយមីង​នៅ​អាយុ​១៤​ឆ្នាំ មុនពេល​នាង​ក្លាយជា​អ្នក​ហាត់​ត្រៀម​ចូល K-pop​។​

​អ្នកគាំទ្រ​ភាគច្រើន​យល់ឃើញថា ម្តាយមីង​របស់​នាង​គួរតែ​ជា​អ្នកទទួលផល ជំនួស​ឱ្យ​ឪពុកម្តាយ​នាង ដែល​មិន​ខ្វល់​ពី​កាតព្វកិច្ច​គ្រួសារ​។ ប៉ុន្តែ​ពួកគេ​មិនមាន​អារម្មណ៍​ជំនា​ស់នឹង​បងប្រុស​របស់​គូ ហា​រ៉ា​ទេ​។

​គាត់​បាន​លាតត្រដាង​កាលពី​សប្តាហ៍​មុន​ថា គាត់​បាន​ព្យាយាម​លើកទឹកចិត្ត​នាង បន្ទាប់ពី​មរណភាព​មិត្ត​ជិតស្និទ្ធ ស៊ូ​លី អាយុ ២៥ ឆ្នាំ កាលពី​ខែតុលា​។

​គាត់​បាន​សរសេរ​សារ​ឆ្លើយឆ្លង​ជាមួយ​គូ ហា​រ៉ា ថា “​បង​សុំ​អង្វរ​ប្អូនស្រី​។ សូមកុំ​គិត​អី​ផ្តេសផ្តាស សូមកុំ​ឈឺ មើលថែ​សុខភាព​ខ្លួនឯង​ផង​”​។

​នាង​គូ​និយាយថា “​មិន​អី​ទេ​បងប្រុស​” បន្ទាប់ពី​គាត់​បន្ថែមថា គាត់​នឹង​យក​បាយទឹក​ទៅផ្ទះ​នាង​៕ ដោយ៖កញ្ញាដាលីស

នាង​គូ ហា​រ៉ា ស្លាប់​កាលពី​ថ្ងៃទី ២៤​វិច្ឆិកា