អ្នកគាំទ្រ​តារាចម្រៀង ជេ​ម​ស៍ ស្រែកច្រៀង ស្ទើរ​ចង់​ធ្វើអោយ​ម្ចាស់​ដើម​ដាច់​ផ្ងារ

489

(​ភ្នំពេញ​)៖ ការប្រគំ​តន្ត្រី​ប្រចាំថ្ងៃ​អាទិត្យ​របស់​ស្ថានីយទូរទស្សន៍​លេខ​៥​តែងតែមាន​វត្តមាន​តា​រា​ចម្រៀង​ល្បី ហើយ​កាលពី​ថ្ងៃអាទិត្យ​ទី​១១ ខែមីនា ឆ្នាំ​២០១៨​នេះ មាន​វត្តមាន​តារាចម្រៀង​លោក ជេ​ម​ស៍ មក​តាម​ការសន្យា​លើ​ឆាក​តន្ត្រី​ខា​រ៉ា​បាវ​។ ​ជាមួយគ្នា​អ្នកគាំទ្រ​ម្នាក់​ចំណោម​អ្នកគាំទ្រ​ជាច្រើន​នាក់ ឡើងមក​ច្រៀង​តាម​លោក ជេ​ម​ស៍​ប៉ុន្តែ​ចង់​ខ្លាំង​ជាង​ម្ចាស់​ដើម​ទៀត​ឡើង​​ដល់​ថ្នាក់​ស្រែក​ចង់​ដាច់​ផ្ញា​រ​គ្មាន​ងាកមើល​ម្ចាស់​បទ​សោះ​។​

​វត្តមាន​របស់​តារាចម្រៀង​ល្បី​របស់លោក ជេ​ម​ស៍បាន​បង្ក​បរិយាកាស​កា​រ​ប្រគំ​តន្ត្រី​មួយ​នេះ​រឹង​តែ​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​​មហាជន និង​ក៏ដូចជា​អ្នកគាំទ្រ TV5 ផ្ទាល់​ដែល​មិនឱ្យ​អ្នកទស្សនា​ខកចិត្ត​ឡើយ​។ ជាមួយគ្នា​នោះ លោក ជេ​ម​ស៍ បាន​និយាយថា លោក​ពិតជា​សប្បាយរីករាយ ដែលមាន​វត្តមាន​សម្រាប់​ការប្រគំ​តន្ត្រី​នេះ​ដែល​នេះ​លើក​ទី​១​ហើយក៏​មក​បាន​ជួប​អ្នកគាំទ្រ​របស់់លោក​​ផ្ទាល់​ផងដែរ​។​

​បន្ទាប់ពី​ច្រៀង​ធម្មតាៗ​ចំនួន​ពីរ​បទ​យ៉ាង​ពិ​រោះ រួច​លោក​បាន​បញ្ចេញ​បទ​ញាក់​ជាមួយ​ក្រុម​រាំ ដែល​បង្ហាញ​ក្បាច់​រាំ​យ៉ាង​ឡូយ​ធ្វើឱ្យ​ទស្សនា និង អ្នកគាំទ្រ នាំគ្នា​ស្រែក​ហ៊ោរ​យ៉ាង​សប្បាយ​ជាមួយ​ការប្រគំ​ន្ត្រី Caraboa Spark & Tawaden 2018 TV5៕​ដោយ៖ បូ​រិ​ន​/sn