អ្នកគាំទ្រ​នៅ​តៃវ៉ាន់​ម្នាក់​កាត់សក់​ហាយ​ឡាយ​ចេញ​ជា​រូបលោក​ដូ​ណា​ល់ ត្រាំ​

1031

​គាត់​មាន​ម៉ូត​សក់​ឡូយៗ​ច្រើនណាស់​ត្រូវ​ចម្លង​តាម​នៅលើ​ពិភពលោក​នេះ ប៉ុន្តែ​មនុស្ស​ភាគច្រើន​មិន​ប្រញាប់​ពេក​ទេ​ក្នុងការ​ចម្លង​ម៉ូត​សក់​តាម​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ​។​

​លុះត្រាតែ​អ្នក​គឺជា​បុរស​មកពី​កោះ​តៃវ៉ាន់​ម្នាក់នេះ ទើប​ហ៊ាន​ឱ្យគេ​កាត់សក់​ចេញ​ជា​រូបរាង​ប្រធានាធិបតី​អាមេរិក​នៅ​ផ្នែក​ខាងក្រោយ​ក្បាល ហើយ​ហាយ​ឡាយ​វា​ទៅជា​ពណ៌​ទង់ដែង​សុទ្ធ​បែបនេះ​។​

​ម៉ូត​សក់​ដ៏​ចម្លែក​នេះ​ត្រូវបាន​បង្កើតឡើង​នៅឯ​ហាង​កាត់សក់​ឈ្មោះ អ៊ិ​ចស៍​ប៊ី ហ៊ែរ (XB Hair) ក្នុង​ទីក្រុង​ចាង​ហួ ដែល​ល្បីល្បាញ​ខាង​ជំនាញ​បង្កើត​រូបភាព​នានា​នៅលើ​ក្បាល​របស់​អតិថិជន​របស់ខ្លួន​។​

​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ហាង​កាត់សក់​នោះ​មាន​គំរូ​ម៉ូត​សក់​ជា​រូប​មនុស្ស​ល្បី​ច្រើន​នាក់​ទៀត ដូចជា លី​សៀវ​ឡុង នាង​ម៉ា​រី​លីន​ម៉ុ​ន​រ៉េ និង​រូប​ព្រះពុទ្ធ​ជាដើម​។

​បុរស​ឈ្មោះ អេ​ឡិន ចិន គឺជា​អ្នក​នៅ​ពីក្រោយ​ស្នាដៃ​សិល្បៈ​កាត់​ម៉ូត​សក់​នេះ ដែល​ចំណាយពេល​ជា​មធ្យម ៣ ម៉ោង​ទម្រាំ​កាត់ចេញ​មួយ​ម៉ូតៗ​៕ ដោយ ៖ កញ្ញាដាលីស

ហាង​កាត់សក់ XB Hair នៅ​តៃវ៉ាន់​អាច​កុម្ម៉ង់​ចេញ​ម៉ូត​សក់​រូប​អ្វី​ក៏បាន